ពង្រឹង​សមត្ថភាព​មន្ត្រី​ទទួល​បន្ទុក​ប្រព័ន្ធ​តាមដាន​និង​វាយតម្លៃ​ផ្ទៃ​ក្នុង​របស់​ក្រុង ស្រុក ខណ្ឌ

ភ្នំពេញ ៣០ កញ្ញា ២០១៥៖  លេខាធិការដ្ឋាន គ.ជ.អ.ប បានរៀបចំវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាព និងអនុវត្តបញ្ចូលទិន្នន័យជាក់ស្ដែងដល់មន្ត្រីទទួលបន្ទុកប្រព័ន្ធតាមដាននិងវាយតម្លៃផ្ទៃក្នុងរបស់ក្រុង ស្រុក ខណ្ឌ ដើម្បីឱ្យពួកគាត់អាចមានលទ្ធភាពបញ្ចូលទិន្នន័យ គ្រប់គ្រង និងផលិតរបាយការណ៍ដែលមានគុណភាពខ្ពស់ជូនថ្នាក់ដឹកនាំធ្វើសេចក្ដីសម្រេចនានា។

វគ្គបណ្ដុះបណ្ដាលនេះ ត្រូវបានរៀបចំឡើងនៅសាលប្រជុំលេខាធិការដ្ឋាន គ.ជ.អ.ប នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥ និងមានការចូលរួមពីមន្ត្រីទទួលបន្ទុកប្រព័ន្ធព័ត៌មានចំនួន០៦ ស្រុក ខណ្ឌគោលដៅ។

ប្រព័ន្ធតាមដាននិងវាយតម្លៃផ្ទៃក្នុងរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ តាមរយៈប្រព័ន្ធអ៊ីនធឺណិតត្រូវបានរៀបចំឡើងដោយក្រុមការងារនៃលេខាធិការដ្ឋាន គ.ជ.អ.ប ស្របតាមផែនការអនុវត្តរយៈពេល៣ឆ្នាំដំណាក់កាលទី២ (ផអ៣ទី២) នៃកម្មវិធីជាតិ និងបានជ្រើសរើសក្រុង ស្រុក ខណ្ឌ គោលដៅសាកល្បងចំនួន១០ រួមមានស្រុកស្រីសន្ធរ ស្រុកបាធាយ ស្រុកជើងព្រៃ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល និងខណ្ឌជ្រោយចង្វារ ខណ្ឌសែនសុខ ខណ្ឌទួលគោក ខណ្ឌ៧មករា និងខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រព័ន្ធទិន្នន័យថ្មីនេះ នឹងពង្រឹងគណនេយ្យភាពកាន់តែប្រសើរនៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ។សមាជិកក្រុមប្រឹក្សា និងគណៈអភិបាល អាចធ្វើការតាមដាន និងវាយតម្លៃបានល្អប្រសើរចំពោះការអនុវត្តមុខងារ តួនាទីនានារបស់ខ្លួនតាមរយៈប្រព័ន្ធអ៊ីនធឺណិត ហើយអាចធ្វើការសម្រេចចិត្តដោយបើកចំហដោយផ្អែកលើទិន្នន័យព័ត៌មានជាភស្តុតាងជាក់ស្ដែង ជាពិសេសនៅពេលប្រជុំក្រុមប្រឹក្សា ឬគណៈអភិបាល និងការប្រជុំផ្នែកជំនាញពាក់ព័ន្ធនានា៕ NCDDS

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់