វិធាន​គ្រប់គ្រង​ផ្ទៃ​ក្នុង​ក្រុង ស្រុក ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​ដាក់​ចេញ​ដីកា សេចក្តី​សម្រេច និង​ឯកសារ​គតិ​យុត្ត​នានា

ភ្នំពេញ ១០ កញ្ញា ២០១៥៖ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា វិធានគ្រប់គ្រងផ្ទៃក្នុង របស់រដ្ឋបាលក្រុង ស្រុក គឺជាក្របខ័ណ្ឌគតិយុត្តមូលដ្ឋានគ្រឹះ សម្រាប់ការគ្រប់គ្រងរដ្ឋបាល ក្រុង ស្រុក និងជាមូលដ្ឋាន ដ៏សំខាន់ សម្រាប់រៀបចំ និងដាក់ចេញនូវដីកា សេចក្តីសម្រេច និង…

ភ្នំពេញ ១០ កញ្ញា ២០១៥៖ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា វិធានគ្រប់គ្រងផ្ទៃក្នុងរបស់រដ្ឋបាលក្រុង ស្រុក គឺជាក្របខ័ណ្ឌគតិយុត្តមូលដ្ឋានគ្រឹះសម្រាប់ការគ្រប់គ្រងរដ្ឋបាលក្រុង ស្រុក និងជាមូលដ្ឋានដ៏សំខាន់សម្រាប់រៀបចំ និងដាក់ចេញនូវដីកា សេចក្តីសម្រេច និងលិខិតបទដ្ឋានគតិយុត្តនានារបស់រដ្ឋបាលក្រុង ស្រុក។

ឯកឧត្តម ប្រាក់ សំអឿន មានប្រសាសន៍បែបនេះ ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីវិធានគ្រប់គ្រងផ្ទៃក្នុងរបស់រដ្ឋបាលក្រុង ស្រុក និងឯកសារផែនការអនុវត្តរយៈពេលបីឆ្នាំដំណាក់កាលទី២ (២០១៥-២០១៧) នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ កាលពីព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៥។

ឯកឧត្តម ប្រាក់ សំអឿន មានប្រសាសន៍បន្ត ថា វិធានគ្រប់គ្រងផ្ទៃក្នុងរបស់រដ្ឋបាលក្រុង ស្រុក ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលក្រុង ស្រុក ស្របតាមគោលការណ៍អភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមាន។ ការរៀបចំគំរូវិធានគ្រប់គ្រងផ្ទៃក្នុងនេះ មានការសិក្សា និងប្រមូលចងក្រងនូវរាល់គោលការណ៍ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមាន ដែលពាក់ព័ន្ធនឹងការគ្រប់គ្រងរដ្ឋបាលក្រុង ស្រុក និងមានការពិភាក្សាជាច្រើនលើកច្រើនសាជាមួយតួអង្គពាក់ព័ន្ធសំខាន់ៗ ពិសេសក្រុមប្រឹក្សាក្រុង ស្រុក និងគណៈអភិបាលក្រុង ស្រុក។

នៅថ្ងៃទី១០-១១ ក្រសួងមហាផ្ទៃធ្វើការផ្សព្វផ្សាយវិធានគ្រប់គ្រងផ្ទៃក្នុងរបស់រដ្ឋបាលក្រុង ស្រុក  ឯកសារផែនការអនុវត្តរយៈពេលបីឆ្នាំដំណាក់កាលទី២ (២០១៥-២០១៧) នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងអនុក្រឹត្យស្តីពីនីតិវិធីសម្រាប់ការរៀបចំ ការកែប្រែ និងការលុបចោលដីកាក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ទៅដល់ក្រសួង ស្ថាប័នសមាជិក គ.ជ.អ.ប ក្រុមប្រឹក្សា និងគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធនានាចំនួនប្រមាណ៥៦០នាក់៕ NCDDS

 
ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ
 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់