លោក​អភិ​បាល​ខណ្ឌ​ដង្កោ ចុះ​ចែក​​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ ដល់​​ពលរដ្ឋ​១១៤​នាក់​ ក្នុង​សង្កាត់​ស្ពានថ្ម

ភ្នំពេញ ៦ សីហា ២០១៥៖ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ បានដឹកនាំមន្ត្រីរាជការ និងមន្ត្រីនគរបាលខណ្ឌ ចុះចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនពលរដ្ឋតាមខ្នងផ្ទះនៅក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ដើម្បីឲ្យពួកគាត់បានយកទៅប្រើប្រាស់តាមតម្រូវការក្នុងផ្លូវសុចរិតត្រឹមត្រូវ ការប្រកបរបររកស៊ីចិញ្ចឹមជីវិត និងការរស់នៅប្រចាំថ្ងៃ កាលពីព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៥ ចំនួន១១៤សន្លឹក ស្មើនឹង១១៤នាក់ (ស្ត្រី៦៤នាក់)។

លោកអភិបាលខណ្ឌ បានលើកឡើងថា ការចុះមកចែកជូនអត្តសញ្ញាណប័ណ្ណជូនពលរដ្ឋដល់ខ្នងផ្ទះនោះ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ពួកគាត់ ដែលពេលនេះជារដូវវស្សា ពួកគាត់មមាញឹកខ្លាំងណាស់ក្នុងការដកស្ទូងបង្កបង្កើនផល បើយើងមិនគិតដល់ចំណុចនេះទេ នឹងធ្វើឲ្យពួកគាត់ខាតបង់ពេលវេលាក្នុងការងារ។

នៅក្នុងឱកាសនេះដែរ ប្រជាពលរដ្ឋទាំងអស់ បានសម្ដែងការអបអរសាទរ និងថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាពិសេសអាជ្ញាធរមូលដ្ឋាន ដែលបាននាំយកអត្តសញ្ញាណប័ណ្ណមកចែកជូនដល់ប្រជាពលរដ្ឋដល់ដៃផ្ទាល់ និងដល់ខ្នងផ្ទះរបស់ពួកគាត់នាលពេលនេះ៕

អត្ថបទដកស្រង់ចេញពីគេហទំព័រកាសែតកោះសន្តិភាព ៖ http://kohsantepheapdaily.com.kh/article/126075.html

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់