ក្រសួង​មុខងារ​សាធារណៈ ធ្វើការ​ផ្សព្វផ្សាយ​ព្រះរាជក្រឹត្យ​ស្ដីពី​លក្ខន្តិកៈ​ដោយ​ឡែក​សម្រាប់​បុគ្គលិក​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ

បាត់ដំបង ១ សីហា ២០១៦៖ ក្រសួងមុខងារសាធារណៈ សហការជាមួយរដ្ឋបាលខេត្តបាត់ដំបង កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយថ្នាក់តំបន់ ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈដោយឡែកសម្រាប់បុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាព ឯកឧត្តម រស់ សូផាន់ រដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ។

បាត់ដំបង ១ សីហា ២០១៦៖ ក្រសួងមុខងារសាធារណៈ សហការជាមួយរដ្ឋបាលខេត្តបាត់ដំបង កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយថ្នាក់តំបន់ ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈដោយឡែកសម្រាប់បុគ្គលិករដ្ឋបាល ថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាព ឯកឧត្តម រស់ សូផាន់ រដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ។

 

សិក្ខាសាលានេះដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការខេត្តបាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ ប៉ៃលិន សៀមរាប និងខេត្តពោធិសាត់ ព្រមទាំងមន្ទីរ អង្គភាពជំនាញនានាជុំវិញខេត្តបាត់ដំបង ប្រមាណជាង២០០នាក់។

 

ឯកឧត្ដមរស់ សូផាន់ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានថ្លែងសុន្ទរកថាបើកសិក្ខាសាលា ដោយបានគូសបញ្ជាក់ពីក្របខណ្ឌគតិយុត្តក្នុងការរៀបចំព្រះរាជក្រឹត្យ ខ្លឹមសាររួមនៃព្រះរាជក្រឹត្យ គោលបំណង គោលដៅ និងវិសាលភាពនៃព្រះរាជក្រឹត្យ និងខ្លឹមសារសំខាន់ៗនៃព្រះរាជក្រឹត្យមួយចំនួន ជូនអង្គសិក្ខាសាលាបានយល់ដឹង និងទុកជាបទពិសោធន៍សម្រាប់អនុវត្តព្រះរាជក្រឹត្យនេះ។

 

ឯកឧត្ដមរដ្ឋលេខាធិការបានបញ្ជាក់បន្ថែមឡើងវិញពីភារកិច្ចសំខាន់មួយរបស់ក្រសួង ស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នោះគឺការដំឡើងថ្នាក់ ឋានន្តរស័ក្តិរបស់មន្ត្រីរាជការស៊ីវិល ដើម្បីឱ្យពួកគាត់ទទួលបានសិទ្ធិ និងផលប្រយោជន៍ពេញលេញពីការខិតខំបំពេញការងាររបស់ខ្លួន៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័រក្រសួងមុខងារសាធារណៈ

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់