ផ្សព្វផ្សាយ​សេចក្តី​ថ្លែង​ការណ៍​រួម​រវាង​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារ​ជាតិ​នៃ​កម្ពុជា នៅ​ខេត្ត​ពោធិ៍សាត់

ពោធិ៍សាត់ ២៥ ឧសភា ២០១៥៖ ប្រជាពលរដ្ឋ នៅខេត្តពោធិ៍សាត់ ទាំងមូល នឹងលែង មានការរងគ្រោះ អំពីការខ្ចីប្រាក់ ពីស្ថាប័នមីក្រូហិរញ្ញវត្ថុ អង្គការមិនមែនរដ្ឋាភិបាល និងសមាគម ជាបន្តទៀតហើយ ក្រោយពីមានការផ្សព្វផ្សាយ សេចក្តីថ្លែងការណ៍រួម រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនិងធនាគារជាតិ នៃកម្ពុជា។

ពោធិ៍សាត់ ២៥ ឧសភា ២០១៥៖ ប្រជាពលរដ្ឋ នៅខេត្តពោធិ៍សាត់ ទាំងមូល នឹងលែង មានការរងគ្រោះ អំពីការខ្ចីប្រាក់ ពីស្ថាប័នមីក្រូហិរញ្ញវត្ថុ អង្គការមិនមែនរដ្ឋាភិបាល និងសមាគម ជាបន្តទៀតហើយ ក្រោយពីមានការផ្សព្វផ្សាយ សេចក្តីថ្លែងការណ៍រួម រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនិងធនាគារជាតិ នៃកម្ពុជា។

ឯកឧត្តម កើត ឆែ អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់បាន បញ្ជាក់ដូចនេះ កាលពីព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៥ នៅសណ្ឋាគារខេអឹម ខេត្តពោធិ៍សាត់ នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយអំពីសេចក្តី ថ្លែងការណ៍រួមរវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា។ ឯកឧត្តម កើត ឆែ មាន ប្រសាសន៍ ថា ស្ថាប័នមីក្រូហិរញ្ញវត្ថុ ក៏ដូចជាអង្គការសមាគមផ្សេងៗទៀត គឺជា ប្រភព នៃការ ផ្ដល់ទុនមួយដ៏ សំខាន់សម្រាប់ប្រជាកសិករយើងយកទៅប្រកបមុខ របរ និងប្រកបអាជីវកម្មផ្សេងៗ ដើម្បីលើកស្ទួយដល់ ជីវភាព រស់នៅប្រចាំថ្ងៃ និង ការបង្កើនការងារដល់យុវជនឱ្យកាន់តែប្រសើរថែមទៀត ហើយប្រភពទុននេះគឺ មិនមែនជាបំណុលដកខ្លួនមិនរួចរបស់ប្រជាពលរដ្ឋនោះឡើយ។

ឯកឧត្តមបានបញ្ជាក់ថា តាមរយៈការផ្សព្វផ្សាយនេះនឹងធ្វើឱ្យអាជ្ញាធរគ្រប់ លំដាប់ថ្នាក់បានយល់កាន់តែច្បាស់ពីអ្វីដែលស្ថាប័នមីក្រូហិរញ្ញវត្ថុត្រូវអនុវត្តន៍ ជា មួយគ្នានោះដែរស្ថាប័នមីក្រូហិរញ្ញវត្ថុ អង្គការមិនមែនរដ្ឋាភិបាល និងសមាគមនឹង មានការខ្លាចរអា ហើយនឹងទៅសុំច្បាប់ដើម្បីប្រតិបត្តិការស្របច្បាប់ ដែលការ ប្រតិបត្តិការនេះនឹងមានភាពល្អប្រសើរជាងមុន បង្កលក្ខណៈងាយស្រួលដល់ប្រជា ពលរដ្ឋហើយប្រជាពលរដ្ឋនឹងមិនក្លាយជាកូនបំណុលដកខ្លួនមិនរួចទៀតទេ។

ឯកឧត្តម ថា យ៉ាវ អគ្គបេឡាធនាគារជាតិ នៃកម្ពុជាបានមានប្រសាសន៍ ថា ពិធីផ្សព្វផ្សាយនេះ ត្រូវបានរៀបចំឡើងតាមសា្មរតីណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងបន្ទាប់ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជាបានចេញ សេចក្តី ថ្លែងការណ៍រួមកាលពីថ្ងៃទី២ខែកុម្ភៈឆ្នាំ២០១៥ដើម្បីផ្សព្វផ្សាយ និងជម្រាប ជូនសាធារណជន ជាពិសេស អាជ្ញាធរមាន សមត្ថកិច្ចនៅក្នុងមូលដ្ឋាន និងគ្រឹះស្ថាន ហិរញ្ញវត្ថុឱ្យបានដឹងច្បាស់ថា បច្ចុប្បន្នមានអង្គការមិន មែនរដ្ឋាភិបាល សមាគម សប្បុរសធម៌ ឬជាសប្បុរសជនមួយចំនួន ដែលបានធ្វើការឱ្យខ្ចីប្រាក់តាមជនបទ និងទីប្រជុំជនហើយតែងតែចាត់ខ្លួនឯងជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ។ ឯកឧត្តមបាន បន្តថា អង្គការមិនមែន រដ្ឋាភិបាល សមាគម និងឈ្មួញឱ្យខ្ចីចងការប្រាក់ក្រៅប្រព័ន្ធ ទាំងនោះបានចាត់ទុកខ្លួនឯង ជាគ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុស្របច្បាប់ និងបានកំណត់ យកអត្រាការប្រាក់កម្ចីខ្ពស់ និងការគណនារបៀបសងជារបៀបកេង ចំណេញពីប្រ ជាពលរដ្ឋជាមួយនឹងការផ្តល់ភាពងាយស្រួល ក្នុងការទទួលបានប្រាក់កម្ចី និងមិន បានវិភាគ លទ្ធភាពសងរបស់អតិថិជនឱ្យបានត្រឹមត្រូវ ។ ភាពងាយស្រួលនេះបាន លើកទឹកចិត្តឱ្យ ប្រជាពលរដ្ឋ ទទួល បានប្រាក់កម្ចីពីប្រភពច្រើន ហើយជាលទ្ធផល និងធ្វើឱ្យពួកគាត់ជាប់បន្ទុកបំណុលវ័ណ្ឌក និងគ្មានលទ្ធភាព សងបំណុលវិញហើយ ទ្រព្យបញ្ចាំរួមមានដីធ្លី ផ្ទះសម្បែង ដីស្រែរបស់ពួកគាត់ត្រូវបានសមាគម ឈ្មួញឬ អង្គការស្វែងរកប្រាក់ចំណេញទាំងនោះរឹបអូស។

ឯកឧត្តមបានបញ្ជាក់ថា ដើម្បីទប់ស្កាត់បញ្ហាដែលបានកើតឡើងនេះ ក៏ដូច ជាក្នុងគោលបំណង ដើម្បីជួយ ការពារប្រជាពលរដ្ឋឱ្យចៀសផុតពីការកេងប្រវ័ញ្ច ពីសំណាក់អង្គការមិនមែនរដ្ឋាភិបាល សមាគម និងឈ្មួញ ឱ្យខ្ចីចងការប្រាក់មិន ស្របច្បាប់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជាបានចេញ សេចក្តី ថ្លែងការណ៍រួមមួយកាលពីថ្ងៃទី២ខែកុម្ភៈឆ្នាំ២០១៥ ដើម្បីបំភ្លឺមតិសាធារ ណៈជ្រាបថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលមានអាជ្ញាប័ណ្ណពុំមែនជារបស់រដ្ឋទេ ព្រមទាំងថ្កោលទោសចំពោះអង្គការមិនមែនរដ្ឋាភិបាល សមាគម និងឈ្មួញឱ្យខ្ចី ចងការប្រាក់ទាំងនោះ ឱ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពកេងប្រវ័ញ្ចនេះ។ ក្នុងករណី ដែល ចង់ បន្តសកម្មភាពឱ្យខ្ចីប្រាក់អង្គការមិនមែនរដ្ឋាភិបាល សមាគម ឬ បុគ្គលទាំងនោះត្រូវតែធ្វើឡើង ក្នុងក្របខ័ណ្ឌ ច្បាប់ដោយត្រូវចូលខ្លួនមកសុំចុះបញ្ជី ឬអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា។ ធនាគារជាតិ នៃកម្ពុជានឹងពិនិត្យ គុណវឌ្ឍិច្បាស់លាស់ត្រឹមត្រូវព្រមទាំងចុះត្រួតពិនិត្យដល់ទីកន្លែងជាមុនដើម្បីជាមូលដ្ឋានក្នុងការសម្រេចផ្តល់ ឬមិនផ្តល់អាជ្ញាប័ណ្ណឬចុះបញ្ជីនៅធនាគារជាតិនៃកម្ពុជា៕ AKP

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់