អ្នកជំងឺ​ទឹកនោមផ្អែម អាច​បរិភោគ​ផ្លែឈើ បាន​ឬទេ​?

២៤ កុម្ភៈ ២០១៥៖ មនុស្សគ្រប់រូប សុទ្ធតែដឹងថា ក្នុងផ្លែឈើ គឺមានជាតិស្ករ ខ្ពស់ណាស់។ ដូចនេះ អ្នកដែលមានទឹកនោមផ្អែម  គេមិនហ៊ានពិសារផ្លែឈើឡើយ។ តាមពិតទៅ បើអ្នកបរិភោគត្រូវក្បួនខ្នាត អ្នកអាចពិសារបាន ដោយមិនបាច់តមទេ។ តើមានវិធីអ្វី ដែលអាចចាត់ទុកថា ជាវិធីត្រូវនោះ?

២៤ កុម្ភៈ ២០១៥៖ មនុស្សគ្រប់រូប សុទ្ធតែដឹងថា ក្នុងផ្លែឈើ គឺមានជាតិស្ករខ្ពស់ណាស់ ដូចនេះ អ្នកដែលមានទឹកនោមផ្អែម គេមិនហ៊ានពិសារផ្លែឈើឡើយ។ តាមពិតទៅ បើអ្នកបរិភោគត្រូវក្បួនខ្នាត អ្នកអាចពិសារបាន ដោយមិនបាច់តមទេ។ តើមានវិធីអ្វី ដែលអាចចាត់ទុកថា ជាវិធីត្រូវនោះ?

  1. អ្នកអាចពិសារបាន នៅពេលដែលជាតិស្ករនៅនឹងនរ មានន័យថា ជាតិស្ករមិនឡើងខ្ពស់ គឺនៅក្រោម ៧.០ ទើបអាចពិសារបាន។
  2. អ្នកអាចពិសារផ្លែឈើ ចន្លោះម៉ោង ៩ ដល់ ១០ ព្រឹក ឬម៉ោង ៣ ដល់ ៤ ល្ងាច។
  3. អ្នកអាចពិសារបានតែចំនួន ១៥០ ក្រាមដល់ ២០០ ក្រាមតែប៉ុណ្ណោះ ក្នុងរយៈពេលមួយថ្ងៃ ប៉ុន្តែ ត្រូវតែកាត់បន្ថយ អាហារដែលអ្នកបរិភោគ។
  4. អ្នកអាចពិសារផ្លែឈើ ដូចជា ផ្លែប៉ោម ទំពាំងបាយជូរ គីវី ក្រូចថ្លុង ម្នាស់ ស្វាយ ឳឡឹក ដូងជាដើម។

 

ដូចនេះ អ្នកអាចធ្វើតាមវិធីខាងលើ ដើម្បីអាចពិសារផ្លែឈើបាន សម្រាប់អ្នកដែលមានទឹកនោមផ្អែម ប៉ុន្តែ យកល្អ អ្នកគួរតែពិគ្រោះជាមួយគ្រូពេទ្យសិន ទើបពិសារ ដើម្បីសុខភាពអ្នក៕

 

ប្រភពៈ http://www.health.com.kh/newdetail.php?newid=11796&catid=14

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់