សិក្ខាសាលា​ស្ដីពី ការ​លើកកម្ពស់​ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ​

ភ្នំពេញ ៧ សីហា ២០១៤៖ ការិយាល័យសម្របសម្រួលគម្រោង (POC) នៃគម្រោងអភិបាលកិច្ច មូលដ្ឋាន (DFGG) សហការជាមួយវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API) បានរៀបចំសិក្ខាសាលាស្ដីពីការលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋរយៈពេលពីរថ្ងៃចាប់ពីថ្ងៃ៧-៨ ខែសីហា ឆ្នាំ២០១៤ នៅសាលប្រជុំនៃគម្រោងអភិបាលកិច្ចមូលដ្ឋាន ក្រសួងមហាផ្ទៃ។

 

ភ្នំពេញ ៧ សីហា ២០១៤៖ ការិយាល័យសម្របសម្រួលគម្រោង (POC) នៃគម្រោងអភិបាលកិច្ចមូលដ្ឋាន (DFGG) សហការជាមួយវិទ្យាស្ថាន

តស៊ូមតិ និងគោលនយោបាយ (API) បានរៀបចំសិក្ខាសាលាស្ដីពីការលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋ រយៈពេលពីរថ្ងៃចាប់ពីថ្ងៃ៧-៨

ខែសីហា ឆ្នាំ២០១៤ នៅសាលប្រជុំនៃគម្រោងអភិបាលកិច្ចមូលដ្ឋាន ក្រសួងមហាផ្ទៃ។

 

សិក្ខាសាលានេះមានការចូលរួមពីតំណាងរដ្ឋបាលស្រុក មន្ទីរអប់រំយុវជន និងកីឡា មន្ទីរសុខាភិបាលដែលអញ្ចើញពីខេត្តសៀមរាប

ខេត្តព្រៃវែង ខេត្តបាត់ដំបង ខេត្តកំពង់ចាម ខេត្តកោះកុង ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង តំណាងអង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធមានចំនួន

សរុប៤៣នាក់ (ស្រី១១នាក់) ។ សិក្ខាសាលានេះរៀបចំឡើងដើម្បីពង្រឹងសមត្ថភាពដល់មន្ត្រីរដ្ឋបាលថ្នាក់ក្រោមជាតិ និងសង្គមស៊ីវិលជំរុញ

ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការធ្វើសម្រេចចិត្ត និងគាំទ្រការអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គមនៅថ្នាក់ក្រោមជាតិ។

 

មានមតិស្វាគមន៍បើកកម្មវិធី លោក ប៊ុត ជិ ប្រធានគ្រប់គ្រងគម្រោងអភិបាលកិច្ចល្អមូលដ្ឋាន បានលើកឡើងពីសារសំខាន់នៃការចូលរួមរបស់

ប្រជាពលរដ្ឋក្នុងដំណើរការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។ អ្វីដែលក្របខ័ណ្ឌនៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យចងបាន

នោះគឺមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសពីសំណាក់ប្រជាពលរដ្ឋដើម្បីឆ្លើយតបនូវតម្រូវការជាក់ស្ដែងរបស់ពួកគាត់ឱ្យ

មានប្រសិទ្ធភាពខ្ពស់។

 

លោក ប៊ុត ជិ បានលើកឡើងថា សិក្ខាសាលានេះមានគោលបំណងផ្ដល់គាំទ្រដល់ការអនុវត្តផែនការយុទ្ធសាស្ត្រស្ដីពីការងារគណនេយ្យភាព

សង្គមសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដែលនឹងមានការជំរុញឱ្យមានការចូលរួមមតិរបស់ប្រជាពលរដ្ឋលើ

ការផ្តល់សេវាសុខភាព សេវាអប់រំបឋមសិក្សា និងសេវាអត្រានុកូលដ្ឋាននៅថ្នាក់ឃុំ។

 

គួរបញ្ជាក់ថា ផែនការយុទ្ធសាស្ត្រស្ដីពីការងារគណនេយ្យភាពសង្គមសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ

ត្រូវបានរៀបចំឡើងដោយគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ក្រោមកិច្ចសហការ

និងពិគ្រោះយោបល់ពីក្រសួង ស្ថាប័នពាក់ព័ន្ធនានា និងអង្គការសង្គមស៊ីវិលនិងបានចុះហត្ថលេខាដាក់ឱ្យប្រើប្រាស់ជាក្របខ័ណ្ឌគោល

នយោបាយជាតិនៅខែកក្កដា ឆ្នាំ២០១៣។

 

ផែនការយុទ្ធសាស្ត្រនេះមានគោលបំណងផ្ដល់នូវសិទ្ធិអំណាចដល់ប្រជាពលរដ្ឋសហគមន៍មូលដ្ឋាន ជាពិសេសក្រុមដែលតំណាងឲ្យផលប្រយោជន៍

របស់ស្ត្រី យុវវ័យ និងក្រុមជនងាយរងគ្រោះនានា ក្នុងការចូលរួមពង្រឹងការចាត់ចែង ការប្រើប្រាស់ថវិកា និងការផ្ដល់សេវាសាធារណៈនៅ

មូលដ្ឋានតាមរយៈការលើកកម្ពស់នូវភាពងាយទទួលបានព័ត៌មាននិងការចូលរួមពិនិត្យតាមដានលើការងារថវិកា និងការបំពេញការងារ

របស់រដ្ឋបាលថ្នាក់ក្រោមជាតិ។

 

ផែនការអនុវត្តយុទ្ធសាស្ត្រគណនេយ្យភាពសង្គមមានបួនសមាសភាព៖ (១). ភាពងាយទទួលបានព័ត៌មាននានា និងព័ត៌មានថវិកា

(២).ការត្រួតពិនិត្យ តាមដានរបស់ប្រជាពលរដ្ឋ (៣). ការសម្របសម្រួល និងការពង្រឹងសមត្ថភាព (៤). ការប្រមូលមេរៀនបទពិសោធន៍

និងការត្រួតពិនិត្យតាមដាន៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់