ឯកឧត្ដម លឹម គានហោ ចុះ​ពិនិត្យ​មើល​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ធារាសាស្ត្រ​វ៉ៃកូ (AKP)

ភ្នំពេញ ២៧ មេសា ២០១៥៖ ក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងថា កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៥ ឯកឧត្ដម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមបានដឹកនាំគណៈប្រតិភូក្រសួង និងក្រុមការងារចុះពិនិត្យមើលគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រវ៉ៃកូជំហានទី១។

ភ្នំពេញ ២៧ មេសា ២០១៥៖ ក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងថា កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៥ ឯកឧត្ដម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមបានដឹកនាំគណៈប្រតិភូក្រសួង និងក្រុមការងារចុះពិនិត្យមើលគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រវ៉ៃកូជំហានទី១។

 

ឯកឧត្ដម លឹម គានហោ បានមានប្រសាសន៍ថា នៅជំហានទី១នេះ មានការងារសំខាន់ធំៗដូចជា ការងារជីកព្រែកមួយខ្សែប្រវែង៤០គីឡូម៉ែត្រផ្នែកទី១ប្រវែង១២,៨០៧គីឡូម៉ែត្រ ទទឹងមាត់លើស្មើ៥៥ម៉ែត្រ និងទទឹងបាតក្រោមស្មើ២៥ម៉ែត្រ ចាប់ពីឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម ដល់ឃុំស្វាយជីក្រាយ ស្រុកស៊ីធរកណ្ដាល ខេត្ដព្រៃវែង។ ផ្នែកទី២ប្រវែង២៦,៩៦គីឡូម៉ែត្រ ទទឹងមាត់លើស្មើ៤២ម៉ែត្រ និងទទឹងបាតក្រោមស្មើ១៨ម៉ែត្រ ចាប់ពីឃុំស្វាយជីក្រាយ ស្រុកស៊ីធរកណ្ដាលដល់ឃុំតាដោក ស្រុកកំចាយមា ខេត្ដព្រៃវែង។

 

ប្រឡាយមេ២ខ្សែប្រវែង៧១គីឡូម៉ែត្រ ក្នុងនោះប្រឡាយទី១ ប្រវែង២៨.៤៦គីឡូម៉ែត្រ ទទឹងមាត់លើស្មើ១៥.៥- ៣៣ម៉ែត្រ និងទទឹងបាតក្រោម ស្មើ ៣-១៤ម៉ែត្រ ចាប់ពីឃុំស្វាយជីក្រាយ ស្រុកស៊ីធរកណ្ដាល ខេត្ដព្រៃវែង ដល់ឃុំដំរីពូន ស្រុក-ខេត្ដព្រៃវែង។ ប្រឡាយមេទី២ ប្រវែង៤២.៧គីឡូម៉ែត្រ ទទឹងមាត់លើស្មើ១៧-៣៨ម៉ែត្រ និងទទឹងបាតក្រោម ស្មើ៤-១៨ម៉ែត្រ ចាប់ពីឃុំតាដោក ស្រុកកំចាយមា ដល់ឃុំប្រាហួត ស្រុកមេសាង ខេត្ដព្រៃវែង។ សំណង់មេយកទឹក២កន្លែង សំណង់បញ្ចូលទឹក១៦កន្លែង និងសំណង់ចែកចាយទឹក២២កន្លែង។

 

ឯកឧត្តមបានថ្លែងថា នៅពេលដែលស្ថាបនារួចរាល់ ប្រព័ន្ធធារាសាស្ត្រនេះ អាចនឹងមានលទ្ធភាពជួយស្រោចស្រពលើផ្ទៃដីបានប្រមាណជាង៣៣ម៉ឺនហិកតា សម្រាប់ប្រជាពលរដ្ឋក្នុងខេត្ត៣ គឺខេត្តព្រៃវែង ខេត្ដកំពង់ចាម និងខេត្ដស្វាយរៀង។តាមលទ្ធផលរំពឹងទុកនៅពេលបញ្ចប់ការងារសាងសង់ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ដ្រវ៉ៃកូជំហានទី១ ដែលបានរៀបចំប្រឡាយមេ ប្រឡាយរងនេះនឹងអាចមានលទ្ធភាពស្រោចស្រពបង្កើនផលិតផលកសិកម្ម មានទំហំ១០៨.៣០០ហិកតា នៅរដូវវស្សា និង២៧.១០០ហិកតានៅរដូវប្រាំង។

 

ឯកឧត្តម លឹម គានហោ បានបញ្ជាក់ទៀតថា ក្នុងការចុះពិនិត្យប្រព័ន្ធ ធារាសាស្ដ្រខាងលើនេះ ឯកឧត្តមក៏រៀបចំសិក្សាអំពីគម្រោងអនុត្ដរភាព ដើម្បីធ្វើការរៀបចំសាងសង់ប្រឡាយរងនាំទឹកពីប្រឡាយមេ ឱ្យទៅដល់ដីស្រែចម្ការរបស់ប្រជាពលរដ្ឋ ក្នុងនោះសិក្សាពីប្រព័ន្ធធារាសាស្ដ្រ ស្ថិតក្នុងឃុំស្វាយអន្ទរ អង្គរទ្រេត និងឃុំមេបុណ្យ ស្រុកស្វាយអន្ទរ ខេត្ដព្រៃវែង ដោយត្រូវរៀបចំប្រឡាយមេចំនួន៣ខ្សែ សំណង់ទ្វារទឹក១៨កន្លែង សំណង់ទ្វារទឹកក្បាលប្រឡាយរង២កន្លែង សំណង់បង្វែសន្ដទឹក២កន្លែង សំណង់ចែកចាយទឹក២កន្លែង៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័រទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)៖ http://www.akp.gov.kh/kh/?p=112282

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់