គណៈ​ប្រតិភូ​ប្រទេស​នេប៉ាល់​សិក្សា​ពី​ការ​អនុវត្ត​គម្រោង​​បន្ស៉ាំ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​នៅ​កម្ពុជា

ភ្នំពេញ ៦ កក្កដា ២០១៧៖ លេខាធិការដ្ឋាន គ.ជ.អ.ប បានរៀបចំកិច្ចប្រជុំជាមួយគណៈប្រតិភូប្រទេសនេប៉ាល់ ស្តីពីការចែករំលែកបទពិសោធន៍ក្នុងការអនុវត្តគម្រោងបន្សុំានឹងការប្រែប្រួលអាកាសធាតុរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៦ នៅលេខាធិការដ្ឋាន គ.ជ.អ.ប។

ភ្នំពេញ ៦ កក្កដា ២០១៧៖ លេខាធិការដ្ឋាន គ.ជ.អ.ប ដែលតំណាងឲ្យប្រទេសកម្ពុជា បានរៀបចំកិច្ចប្រជុំជាមួយគណៈប្រតិភូប្រទេសនេប៉ាល់ ស្តីពីការចែករំលែកបទពិសោធន៍ក្នុងការអនុវត្តគម្រោងបន្សុំានឹងការ ប្រែប្រួលអាកាសធាតុរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៦ នៅលេខាធិការដ្ឋាន គ.ជ.អ.ប។

 

ឯកឧត្ដម ង៉ាន់ ចំរើន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានប្រតិបត្តិនៃលេខាធិការដ្ឋាន គ.ជ.អ.ប មានប្រសាសន៍ក្នុងកិច្ចប្រជុំថា ប្រទេសកម្ពុជាទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការអនុវត្តគម្រោងរដ្ឋបាលមូលដ្ឋាន និងការប្រែប្រួលអាកាសធាតុ ជាពិសេសការអនុវត្តការវាយតម្លៃលើការអនុវត្តមូលនិធិបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ ដោយផ្អែកលើលទ្ធផលនៃការអនុវត្ត(PBCR)។

 

ឯកឧត្ដម បានបន្តថា បើទោះជាគម្រោងនេះមិនទាន់បានអនុវត្តនៅគ្រប់ខេត្តទូទាំងប្រទេសកម្ពុជាក៏ដោយ ប៉ុន្តែរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងខេត្តគោលដៅរបស់គម្រោងទទួលបានលទ្ធផលគួរឱ្យកត់សំគាល់គឺអាចមានសមត្ថភាពក្នុងការបញ្ជ្រាបការប្រែប្រួល អាកាសធាតុក្នុងផែនការអភិវឌ្ឍប្រចាំឆ្នាំ និងមានសមត្ថភាពឆ្លើយតបតាមតម្រូវការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាក់ស្ដែងរបស់ប្រជាពលរដ្ឋទាក់ទងនឹងការបន្សុំាការប្រែប្រួលអាកាសធាតុ។ «ខ្ញុំសង្ឃឹមថាបទពិសោធន៍របស់កម្ពុជា អាចជាមេរៀនដល់ប្រទេសនេប៉ាល់ដើម្បីសិក្សាស្វែងយល់ និងអនុវត្តកម្មវិធីការប្រែប្រួលអាកាសធាតុឲ្យទទួលបានជោគជ័យ»៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់