ក្រចេះ ១៣ មិថុនា ២០១៤៖ ក្រុមការងារនៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍ សេដ្ឋកិច្ច (LASED) ដែលដឹកនាំដោយឯកឧត្តម ជាម ប៉េអា អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល មូលដ្ឋាននៃក្រសួងមហាផ្ទៃ និងជាប្រធានសម្របសម្រួលគម្រោង LASED កាលពីថ្ងៃទី៩-១០ ខែមិថុនា ឆ្នាំ២០១៤ បានចូលរួមសម្របសម្រួលដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ…
ក្រចេះ ១៣ មិថុនា ២០១៤៖ ក្រុមការងារនៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច (LASED) ដែលដឹកនាំដោយ
ឯកឧត្តម ជាម ប៉េអា អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលមូលដ្ឋាននៃក្រសួងមហាផ្ទៃ និងជាប្រធានសម្របសម្រួលគម្រោង LASED កាលពីថ្ងៃទី
៩-១០ ខែមិថុនា ឆ្នាំ២០១៤ បានចូលរួមសម្របសម្រួលដំណើរទស្សនកិច្ចរបស់គណៈប្រតិភូធនាគារអភិវឌ្ឍន៍អាឡឺម៉ង់ KfW និង
ក្រសួងអភិវឌ្ឍន៍ជនបទនៅលើតំបន់ដីសម្បទានសង្គមកិច្ចឃុំចំបក់ ស្រុកព្រែកប្រសព្វ និងឃុំសំបុក ឃុំចង្ក្រង់ ឃុំដា និងឃុំថ្មី ស្រុកចិត្របូរី ខេត្តក្រចេះ។
ដំណើរទស្សនកិច្ចនេះធ្វើឡើងដើម្បីសិក្សាអំពីតម្រូវការប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសម្រាប់អនុវត្តគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចតាមរយៈហេដ្ឋារចនាសម្ព័ន្ធ
ចូលរួមអនុវត្តកំណែទម្រង់ដីធ្លីប្រកបដោយនិរន្តរភាពនាឆ្នាំ២០១៥ ដែលមានប្រជាពលរដ្ឋទទួលបានដីសម្បទាន តំណាងសហគមន៍ និងអាជ្ញាធរ
ដែនដីចូលរួមចំនួន៧៧នាក់ (ស្រី៥៣នាក់)។
នៅក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូនៃក្រុមបេសកកម្មរបស់ធនាគារអភិវឌ្ឍន៍អាឡឺម៉ង់ KfW ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រុមការងារគម្រោង
LASED បានចុះពិនិត្យស្ថានភាពភូមិសាស្ត្រ ការចូលបោះទីតាំង និងស្ដាប់នូវសំណូមពរ និងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋនៅលើដី
សម្បទានសង្គមកិច្ចនីមួយៗ។
ជាទូទៅ យើងសង្កេតឃើញថា តម្រូវការចម្បងរបស់ប្រជាពលរដ្ឋនៅលើដីសម្បទានសង្គមកិច្ចនីមួយៗ រួមមាន៖ ការពង្រីកដីកសិកម្ម ការជីកអណ្ដូងទឹក
និងស្រះទឹក ការសាងសង់សាលារៀន និងផ្លូវថ្នល់៕
លោកបណ្ឌិត Reiner Koblo និងក្រុមការងារគម្រោងLASEDចុះពិនិត្យ
ស្ថានភាពផ្លូវតភ្ជាប់ទៅកាន់ដីសម្បទាន
សង្គមកិច្ចនៅឃុំចំបក់ ស្រុកព្រែកប្រសព្វ
ខេត្តក្រចេះ
ក្រុមបេសកកម្មនៃធនាគារ KfW និងក្រុមការងារគម្រោង LASED ចុះពិនិត្យស្ថានភាពដីសម្បទានសង្គមកិច្ច និងជួបសំណេះសំណាលជាមួយ
ប្រជាពលរដ្ឋទទួលបានដីសម្បទាននៅឃុំសំបុក និងឃុំចង្រ្កង់ ស្រុកចិត្របូរី ខេត្តក្រចេះ
ក្រុមបេសកកម្មនៃធនាគារ KfW និងក្រុមការងារគម្រោង LASED ចុះពិនិត្យស្ថានភាពស្ពានចាស់ នៅលើកំណាត់ផ្លូវតភ្ជាប់ និងផ្លូវដីកសិកម្មនៃដី
សម្បទាននៅឃុំដារ ស្រុកចិត្របូរី ខេត្តក្រចេះ