​អនុវត្ត​កម្មវិធី​កំណែទម្រង់​វិមជ្ឈការ​ និង​រដ្ឋបាល​ ដើម្បី​ធ្វើ​ឱ្យ​រដ្ឋបាល​មូលដ្ឋាន​ផ្ដល់​សេវា​ល្អ​ប្រសើរ​ជូន​ប្រជាពលរដ្ឋ

ភ្នំពេញ ៤ វិច្ឆិកា ២០១៦៖ កម្មវិធីកំណែទម្រង់វិមជ្ឈការ និងរដ្ឋបាល (DAR) នឹងធ្វើឱ្យរដ្ឋបាលមូលដ្ឋានផ្ដល់សេវាកាន់តែល្អប្រសើរជូនប្រជាពលរដ្ឋ។ កម្មវិធីនឹងគាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដូចជាគណៈអភិបាល រដ្ឋបាលនិងក្រុមប្រឹក្សា ដើម្បីធានាដល់ការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងមានកិច្ចសហការជិតស្និទ្ធល្អជាមួយស្ថាប័ននានានៅថ្នាក់ក្រោមជាតិ។

នេះជាកាលើកឡើងរបស់ឯកឧត្ដម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងកម្មវិធីកំណែទម្រង់វិមជ្ឈការ និងរដ្ឋបាល ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពីការចាប់ផ្ដើមអនុវត្តវិធីកំណែទម្រង់វិមជ្ឈការ និងរដ្ឋបាល នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦។

ឯកឧត្ដម សក់ សេដ្ឋា មានប្រសាសន៍បញ្ជាក់ទៀតថា កម្មវិធីនេះផ្ដោតជាចម្បងលើការអនុវត្តនៅរដ្ឋបាលថ្នាក់ក្រោមជាតិ គឺតាមរយៈការគាំទ្រដល់ការអនុវត្តកំណែទម្រង់អភិបាលកិច្ចទាំងពីរ [កំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងកំណែទម្រង់រដ្ឋបាលសាធារណៈ] នៅថ្នាក់ស្រុក។

ឯកឧត្ដម សក់ សេដ្ឋា បានលើកពីសកម្មភាពជាក់លាក់មួយចំនួនដូចជាការផ្លាស់ប្ដូរបទពិសោធន៍រវាងរដ្ឋបាលថ្នាក់ក្រោមជាតិ ឬការគាំទ្រដល់ដំណើរការផ្ទេរមុខងារនៅខេត្តបាត់ដំបង ដែលកម្មវិធី DAR នឹងធ្វើការជាមួយបណ្តាដៃគូផ្សេងៗក្នុងខេត្តបាត់ដំបង និងខេត្តកណ្ដាលទាំងមូល។ តាមរយៈវិធីសាស្ត្រនេះ កម្មវិធី DAR នឹងនាំយកនូវក្របខ័ណ្ឌច្បាប់ និងគោលនយោបាយនានានៃកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងកំណែទម្រង់រដ្ឋបាលសាធារណៈទៅអនុវត្តជាក់ស្ដែងនៅថ្នាក់ក្រោមជាតិ។

គួរបញ្ជាក់ថា កម្មវិធី DAR ចាប់ផ្តើមអនុវត្តនៅខែឧសភា ឆ្នាំ២០១៦ រហូតដល់ខែធ្នូ ឆ្នាំ២០១៨ មានរយៈពេលអនុវត្តសរុប៣២ខែ។ កម្មវិធីនេះត្រូវអនុវត្តរួមគ្នាដោយលេខាធិការដ្ឋាន គ.ជ.អ.ប ក្រសួងមុខងារសាធារណៈនិង អង្គការ GIZ នៅស្រុកដៃគូចំនួនប្រាំមួយ គឺស្រុកគាស់ក្រឡ ស្រុកបាណន់ និងស្រុកម៉ោងឬស្សី ក្នុងខេត្តបាត់ដំបង និងស្រុកស្អាង ស្រុកកៀនស្វាយ និងស្រុកលើកដែក ក្នុងខេត្តកណ្ដាល៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់