អាជ្ញាធរ​ខណ្ឌ​ដង្កោ ផ្សព្វផ្សាយ​ការអនុវត្ត​តម្លៃ​អគ្គិសនី ជូន​ប្រជាពលរដ្ឋ​ដែល​ជួល​បន្ទប់​ និង​ផ្ទះ​ស្នាក់​នៅ

ភ្នំពេញ ២០ មករា ២០១៥៖ នៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥ នៅសាលាខណ្ឌដង្កោ បានរៀបចំពិធីផ្សព្វផ្សាយការអនុវត្តយន្តការតម្លៃអគ្គិសនី ជូនប្រជាពលរដ្ឋដែលជួលបន្ទប់ និងផ្ទះស្នាក់នៅក្នុងតំបន់ចែកចាយអគ្គិសនីផ្ទាល់របស់អគ្គិសនីកម្ពុជាជាមួយម្ចាស់អាជីវកម្មផ្ទះជួល និងបន្ទប់ជួលទាំងអស់ក្នុង…

ភ្នំពេញ ២០ មករា ២០១៥៖ នៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥ នៅសាលាខណ្ឌដង្កោ បានរៀបចំពិធីផ្សព្វផ្សាយការអនុវត្តយន្តការតម្លៃអគ្គិសនី ជូនប្រជាពលរដ្ឋដែលជួលបន្ទប់ និងផ្ទះស្នាក់នៅក្នុងតំបន់ចែកចាយអគ្គិសនីផ្ទាល់របស់អគ្គិសនីកម្ពុជាជាមួយម្ចាស់អាជីវកម្មផ្ទះជួល និងបន្ទប់ជួលទាំងអស់ក្នុងមូលដ្ឋានខណ្ឌដង្កោ ក្រោមអធិបតីភាពលោកនុត ពុធដារ៉ា អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ ដោយមានការចូលរួមពីតំណាងអាជ្ញាធរអគ្គិសនីកម្ពុជា និង អគ្គិសនីកម្ពុជា និងម្ចាស់អាជីវកម្មផ្ទះជួលទាំងអស់ក្នុងខណ្ឌប្រមាណ៣៥០នាក់។

 

លោក ណុប សុភា អនុប្រធាននាយកដ្ឋានអាជីវកម្ម របស់អាជ្ញាធរអគ្គិសនីកម្ពុជា បានលើកឡើងអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលចំពោះការអនុគ្រោះតម្លៃអគ្គិសនី ជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនកម្មករ កម្មការិនី ដែលជួលផ្ទះស្នាក់នៅដើម្បីលើកកម្ពស់ជីវភាពរបស់ពួកគាត់ ចំពោះការប្រើប្រាស់ក្រោម៥០គីឡូវ៉ាត់ម៉ោង គឺតម្លៃត្រឹម៦១០រៀល ហើយតម្លៃនៃការតបណ្ដាញ គឺជាកាតព្វកិច្ចរបស់អគ្គិសនីកម្ពុជា។

 

លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ បានធ្វើការលើកឡើង អំពីយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានយកចិត្តទុកដាក់ក្នុងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសកម្មករ កម្មការិនី និស្សិត ដែលមកជួលផ្ទះស្នាក់នៅក្នុងរាជធានីភ្នំពេញ ដើម្បីឲ្យពួកគាត់មានជីវភាពគ្រប់គ្រាន់ក្នុងការរស់នៅ។

 

ទាក់ទិននិងករណីខាងលើនេះដែរ លោក នុតពុធដារ៉ា បានបញ្ជាក់ថា ម្ចាស់ផ្ទះជួលទាំងអស់ ត្រូវរួសរាន់មកបំពេញឯកសារដើម្បីមន្ត្រីអគ្គិសនី ចុះទៅធ្វើការពិនិត្យ និងតបណ្តាញអគ្គិសនីចូលទៅតាមបន្ទប់ដែលកម្មករស្នាក់នៅហើយក្នុងនោះតម្លៃអគ្គិសនីថ្មីត្រូវបានចុះមក នៅត្រឹម១គីឡូវ៉ាត់ថ្លៃ៦១០រៀល ក្នុងការប្រើប្រាស់ភ្លើងចាប់ពីក្រោម៥០គីឡូវ៉ាត់ភ្លើងក្នុង១ខែ និងមួយបន្ទប់។ ចំពោះការដំឡើងថ្លៃបន្ទប់ជួលរបស់កម្មករនោះ អាជ្ញាធរក៏បានសំណូមពរឲ្យម្ចាស់ផ្ទះជួលទាំងអស់ កុំដំឡើងថ្លៃឈ្នួលខណៈដែលដឹងថាកម្មករត្រូវបានដំឡើងប្រាក់ខែនោះ៕

អត្ថបទដកស្រង់ចេញពីគេហទំព័រដើមអម្ពិល៖ http://www.dap-news.com/2011-06-14-02-39-55/103285-2015-01-20-06-28-16.html

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់