ផ្លូវ​មួយ​ខ្សែ​នៅក្នុង​សង្កាត់​ដង្កោ គ្រោង​ជួសជុល​ឡើងវិញ​បន្ទាប់ពី​ផ្លូវ​នេះ ត្រូវ​ខូចខាត​ស្ទើរ​ទាំងស្រុង

ភ្នំពេញ ២៥ កក្កដា ២០១៦៖ ផ្លូវមួយខ្សែប្រវែងជាង២០០ម៉ែត្រ ទទឹង៧ម៉ែត្រ តភ្ជាប់ពីផ្លូវ២១៧ ចូលទៅភូមិតាឡី ក្នុងសង្កាត់ ដង្កោ ខណ្ឌដង្កោ គ្រោងជួសជុលឡើងវិញ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋទូទៅ បន្ទាប់ពីផ្លូវមួយនេះ ត្រូវខូចខាតស្ទើរទាំងស្រុង។

 

ភ្នំពេញ ២៥ កក្កដា ២០១៦៖ ផ្លូវមួយខ្សែប្រវែងជាង២០០ម៉ែត្រ ទទឹង៧ម៉ែត្រ តភ្ជាប់ពីផ្លូវ២១៧ ចូលទៅភូមិតាឡី ក្នុងសង្កាត់ ដង្កោ ខណ្ឌដង្កោ គ្រោងជួសជុលឡើងវិញ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋទូទៅ បន្ទាប់ពីផ្លូវមួយនេះ ត្រូវខូចខាតស្ទើរទាំងស្រុង។

 

លោក នុត ពុធដារ៉ា អភិបាលនៃគណៈអភិបាលខណ្ឌដង្កោ បានលើកឡើងក្នុងការចុះពិនិត្យគម្រោងជួសជុលផ្លូវបេតុង១ខ្សែនៅភូមិតាឡី ក្នុងសង្កាត់ដង្កោនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ នេះថា ផ្លូវគឺមានសារសំខាន់ណាស់សម្រាប់ជួយសម្រួលដល់បងប្អូនទាំងអស់នៅក្នុងមូលដ្ឋាន និងប្រជាពលរដ្ឋដែលបានធ្វើដំណើរឆ្លងកាត់ចុះឡើង ក្នុងការប្រកបរបរចិញ្ចឹមជីវិតផ្សេងៗដូច្នេះក្រោយពីក្រុមការងារចុះពិនិត្យលើស្ថានភាពជាក់ស្តែងផ្លូវនេះត្រូវតែជំរុញការជួលជុលឡើងវិញ។

 

នៅក្នុងឱកាសនេះដែរ លោកអភិបាលបានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងប្រកបរបរអាជីវកម្មនានាតាមបណ្តោយផ្លូវនេះ នៅពេលដែលចាប់ផ្តើមជួសជុលឡើងវិញ សូមឲ្យប្រជាពលរដ្ឋសហការឲ្យបានល្អ ដើម្បីជំរុញការជួសជុលប្រព្រឹត្តទៅដោយរលូន ជៀសវាងការដាក់របស់លក់ដូរ ឬការចតយានជំនិះនៅលើចំណីផ្លូវ ដែលនាំឲ្យកកស្ទះចរាចរណ៍ និងបាត់បង់សណ្ដាប់ធ្នាប់ ក្នុងការជួសជុល។

 

ដោយឡែកប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវនេះ បានសម្ដែងនូវការអបអរសារទរ និងគាំទ្រព្រមទាំងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលតែងតែបានគិតគូរដល់ការលំបាករបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានជាក់ស្តែងនៅពេលនេះ ជាការបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ ក្នុងការជំរុញឲ្យមានផ្លូវល្អធ្វើដំណើរប្រកបដោយផាសុភាពផងដែរ។

 

សូមបញ្ជាក់ថា គម្រោងជួសជុលផ្លូវបេតុង០១ខ្សែមានប្រវែង២៣០ម៉ែត្រ ទទឹង០៧ម៉ែត្រ ជាបេតុងឆ្អឹងដែកនេះ គឺស្ថិតនៅក្រោមគម្រោងថវិកាឆ្នាំ២០១៦ របស់រដ្ឋបាលខណ្ឌដង្កោ៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័របាយ័ន

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់