ការងារគណ​នេយ្យភាព​​សង្គម​បង្កើន​ការ​យល់​ដឹង​ដល់​ពលរដ្ឋ

ក្រចេះ ៤ សីហា ២០១៦៖ ឯកឧត្តម ងី ច័ន្ទ្រផល
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការ គ្រប់គ្រងការអនុវត្ត ផែនការយុទ្ឋសាស្រ្ត គណនេយ្យភាពសង្គម មានប្រសាសន៍ថា…

ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការ គ្រប់គ្រងការអនុវត្ត ផែនការយុទ្ឋសាស្រ្តគណនេយ្យភាពសង្គម

 

ក្រចេះ ៤ សីហា ២០១៦៖ ឯកឧត្តម ងី ច័ន្ទ្រផល
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងការអនុវត្តផែនការយុទ្ឋសាស្រ្តគណនេយ្យភាពសង្គម មានប្រសាសន៍ថា ការអនុវត្តការងារគណនេយ្យភាពសង្គមរយៈពេល២ឆ្នាំកន្លងមក បានធ្វើអោយប្រជាពលរដ្ឋបានយល់ដឹងអំពីសិទ្ធិរបស់ពួកគេ និងការបំពេញការងាររបស់អាជ្ញាធរមូលដ្ឋាន។

ឯកឧត្តម ងី ច័ន្ទ្រផល ថ្លែងដូច្នេះក្នុងជំនួបជាមួយក្រុមប្រឹក្សាឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០១៦។

ឯកឧត្តម ងី ច័ន្ទ្រផល មានប្រសាសន៍ថា៖ «កន្លែងខ្លះគេធ្វើ២ឆ្នាំសាកល្បងមកហើយ។ ហើយថាធ្វើទៅវាមានប្រសិទ្ធភាព មានប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ ក៏គាត់យល់ដឹង។ ហើយអាជ្ញាធរមូលដ្ឋានក៏គាត់មានឱកាសនឹងពិភាក្សាគ្នាឲ្យយល់ដឹងបញ្ហាហ្នឹងហាក់ដូចជាមានសាមគ្គីភាពច្រើន ក្នុងការដឹកនាំការងារមូលដ្ឋាន។ អញ្ចឹងក៏ជាប្រយោជន៍សម្រាប់សហគមន៍របស់យើងដែរ។ អញ្ចឹងហើយបានជាយើងត្រូវជំរុញកិច្ចការនេះថែមទៀត ដើម្បីឲ្យការផ្សព្វផ្សាយ [ព័ត៌មាន] នេះបានសុក្រឹត្យ ល្អ អាចទុកចិត្តបាន ជឿបាន [ពីប្រជាពលរដ្ឋ]»។

ឯកឧត្តមក៏បានជំរុញអាជ្ញាធរឃុំដារត្រូវទទួលយកកង្វល់របស់ប្រជាពលមកដោះស្រាយ។

ខេត្តក្រចេះទើបចាប់ផ្តើមអនុវត្តការងារគណនេយ្យភាពសង្គមក្នុងឆ្នាំ២០១៦នេះ។

ឯកឧត្តម ងី ច័ន្ទ្រផល បានជំរុញក្រុមប្រឹក្សាឃុំដារផ្សព្វផ្សាយដល់មន្ត្រី អ្នកពាក់ព័ន្ធ និងប្រជាពលរដ្ឋ ដើម្បីអនុវត្តកិច្ចការនេះឲ្យទទួលបានជោគជ័យសម្រាប់បម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ៕ NCDDS

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់