កម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាល ចាំបាច់គ្រប់ក្រសួង ស្ថាប័នត្រូវចូលរួម

ភ្នំពេញ ២០ ធ្នូ ២០១៤៖ កម្មវិធីកំណែទម្រង់វិម្ឈការ និងវិសហ មជ្ឈការ គឺជាកម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា គឺមិនមែន ជាកម្មវិធីរបស់ក្រសួង ស្ថាប័នណាមួយជាក់លាក់ នោះទេដូច្នេះទាមទារអោយគ្រប់ក្រសួង ស្ថាប័នទាំងអស់ចូលរួម យ៉ាងសកម្មទាំងអស់គ្នាដើម្បីសម្រេចបាននូវកម្មវិធីកំណែទម្រង់នេះ…

ភ្នំពេញ ២០ ធ្នូ ២០១៤៖ កម្មវិធីកំណែទម្រង់វិម្ឈការ និងវិសហមជ្ឈការ គឺជាកម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា គឺមិនមែន ជាកម្មវិធីរបស់ក្រសួង ស្ថាប័នណាមួយជាក់លាក់នោះទេ ដូច្នេះទាមទារអោយគ្រប់ក្រសួង ស្ថាប័នទាំងអស់ចូលរួមយ៉ាងសកម្ម ទាំង អស់គ្នាដើម្បីសម្រេចបាននូវកម្មវិធីកំណែទម្រង់នេះ។ ឯកឧត្តម ស ខេង នាយករដ្ឋមន្រ្តីស្តីទី និងជាប្រធានគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានថ្លែងក្នុងកិច្ចប្រជុំលើកទី១០ របស់ គ.ជ.អ.ប កាលពី ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៤ នៅក្រសួងមហាផ្ទៃ។ 

 

ឯកឧត្តមក៏បានមានប្រសាសន៍ផងដែរថា គោលដៅចុងក្រោយនៃកំណែ ទម្រង់គឺ រដ្ឋបាលថ្នាក់ក្រោមជាតិនឹងដើរតួនាទីជាអ្នកចាត់ចែងនិងអនុវត្ត ដោយផ្ទាល់នូវការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍ នៅមូលដ្ឋាន ហើយក្រសួង ស្ថាប័ននឹងដើរតួនាទីជាអ្នករៀបចំ គោលនយោបាយ កំណត់ស្តង់ដារនៃសេវា គាំទ្របច្ចេកទេស និងពិនិត្យមើលលើការអនុវត្ត។ 

 

ដើម្បីអោយកម្មវិធីកំណែទម្រង់ទទួលបានជោគជ័យ ឯកឧត្តមបាន សំណូមពរថា ក្រសួង ស្ថាប័ននានាចាំបាច់ត្រូវរៀបចំផែនការដែល មានការកំណត់នូវក្របខណ្ឌពេលវេលាយ៉ាងច្បាស់លាស់មួយនៃការផ្ទេរមុខងារ និងធនធានសមស្របនានា ដើម្បីធានាថា រហូតដល់ ដំណាក់កាលទី៣នៃកម្មវិធីជាតិដែលនឹងចាប់ផ្តើមពីឆ្នាំ២០១៨តទៅ រដ្ឋបាលថ្នាក់ក្រោមជាតិអាចបំពេញតួនាទីយ៉ាងពេញលេញក្នុង ការផ្តល់សេវាសាធារណៈចាំបាច់នានា ដែលជាតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

 

កិច្ចប្រជុំលើកទី១០របស់ គ.ជ.អ.ប នេះសម្រេចទៅតាមរបៀបវារៈដែលបានគ្រោងទុករួមមានការពិភាក្សា និងអនុម័តលើសេចក្តីព្រាង កំណត់ហេតុកិច្ចប្រជុំលើកទី៩ របស់គ.ជ.អ.ប ការពិភាក្សា និងអនុម័តលើសេចក្តីព្រាងផែនការអនុវត្តរយៈពេល៣ឆ្នាំ(២០១៥-២០១៧) ដំណាក់កាលទី២ នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (ផអ៣ទី២) និងការពិភាក្សាអំពីកិច្ច ដំណើរការផ្ទេរមុខងារ និងធនធានពីក្រសួង ស្ថាប័នឱ្យទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិ។

 

កិច្ចប្រជុំនេះផងដែរមានការអញ្ជើញចូលរួមពី សមាជិក សមាជិកា គ.ជ.អ.ប ប្រធានក្រុមការងារបច្ចេកទេសតាមក្រសួង ស្ថាប័ន នីមួយៗ ប្រធានក្រុមការងារ និងអនុវត្តកម្មវិធីផអ៣ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងលេខាធិការដ្ឋាន គ.ជ.អ.ប ព្រមទាំងប្រធាន ក្រុមប្រឹក្សា និងអភិបាលរាជធានី ខេត្ត មួយចំនួន និងប្រធានក្រុមប្រឹក្សា និងអភិបាលក្រុង ស្រុក ខណ្ឌ មួយចំនួនផងដែរ ដែលសរុបចំនួនប្រមាណ ៩០ រូប។

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់