គណៈកម្មាធិការ​ពិគ្រោះ​យោបល់​កិច្ច​ការ​ស្ត្រី ​និង​ កុមារ​​ បើក​កិច្ច​ប្រជុំ​បូក​ស​រុប​លទ្ធផល​ការងារ ​ឆ្នាំ២០១៤​ និង​លើក​ទិសដៅ​ឆ្នាំ​២០១៥​

កណ្តាល ១៩ មករា ២០១៥៖ ក្នុងគោលបំណងឆ្លុះបញ្ចាំងលទ្ធផលសម្រេចបានក្នុងឆ្នាំ ២០១៤ នៃការអនុវត្តការងាររបស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត និងដើម្បីធ្វើការពិភាក្សារកចំណុចល្អ និងចំណុចខ្វះខាតដើម្បីធ្វើកាកែលំអ…

កណ្តាល ១៩ មករា ២០១៥៖ ក្នុងគោលបំណងឆ្លុះបញ្ចាំងលទ្ធផលសម្រេចបានក្នុងឆ្នាំ ២០១៤ នៃការអនុវត្តការងាររបស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត និងដើម្បីធ្វើការពិភាក្សារកចំណុចល្អ និងចំណុចខ្វះខាតដើម្បីធ្វើកាកែលំអ តម្រង់ទិសលើបញ្ហាពាក់ព័ន្ធ និងសមភាពយេនឌ័រ ស្រ្តីយុវវ័យ និងកុមារ និងជនងាយរងគ្រោះ និងលើកទិសដៅការងារសម្រាប់ឆ្នាំ ២០១៥ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ (គ.ក.ស.ក) ខេត្តកណ្តាលបានបើកកិច្ចប្រជុំ កាលពីថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០១៥ ។

 

ឯកឧត្តម នួន ផា ប្រធានស្តីទីក្រុមប្រឹក្សាខេត្តកណ្តាល បានផ្តល់អនុសាសន៏ដល់លោក លោកស្រីអ្នកពាក់ព័ន្ធទាំងអស់ត្រូវចែករំលែកនូវបទពិសោធន៏ល្អៗក្នុងការអនុវត្តរបស់ខ្លួនកន្លងមក ហើយរួមគ្នាពិភាក្សាពិគ្រោះយោបល់ស្វែងរកបញ្ហាប្រឈមនៅតាមមូលដ្ឋានរបស់ខ្លួន ដើម្បីរកវិធីដោះស្រាយរួមទាំងពង្រឹងកិច្ចទំនាក់ទំនងអោយកាន់តែប្រសើររវាង គ.ក.ស.ក ខេត្ត ក្រុង ស្រុក និង គ.ក.ស.ក ឃុំ សង្កាត់ ដើម្បីជំរុញឲ្យការបញ្ជ្រាបយេនឌ័រ និងលើកកំពស់ស្ថានភាពស្រ្តី យុវវ័យ កុមារ និងជនងាយរងគ្រោះក្នុងដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សា។

 

ឯកឧត្តមបានសំណូមពរដល់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ ត្រូវចុះមូលដ្ឋានដើម្បីស្វែងយល់និងពិគ្រោះយោបល់លើសេវាសង្គមដែលមានបញ្ហាកើតឡើងនិងត្រូវបង្កើនភាពអង់អាចក្លាហានដល់ស្រ្តីនៅតាមជនបទ។តាមរយៈការបណ្តុះបណ្តាលមុខជំនាញ ការអប់រំគោលនយោបាយ ដែលពាក់ព័ន្ធនិងស្រ្តី ។

 

គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តីនិងកុមារស្រុកពញាឮនិងអ្នកទទួលបន្ទុកកិច្ចការនារីឃុំត្បែង ស្រុកកណ្តាលស្ទឹងបានធ្វើបទបង្ហាញពីបទពិសោធន៏ការងារដែលបានអនុវត្ត និងមានលទ្ធផលល្អព្រមទាំងបែងចែកក្រុមពិភាក្សាផងដែរ។

 

លោកជំទាវ នួន នារតី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និង កុមារខេត្ត បានផ្តាំផ្ញើដល់ប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ និងអ្នកទទួលបន្ទុកកិច្ចការនារីឃុំ សង្កាត់ស្រុក ខេត្តទាំងអស់ត្រូវខិតខំប្រឹងប្រែងបន្ថែមទៀតទាំងការពង្រឹងសមត្ថភាព និងការអនុវត្តមុខងារភារកិច្ចរបស់ខ្លួនដើម្បីឲ្យការងារមានប្រសិទ្ធភាពប្រទាក់ក្រឡាគ្នា សំរេចបានការឆ្លើយតបទៅនិងតំរូវការរបស់ប្រជាពលរដ្ឋពិសេសស្រ្តី យុវវ័យ កុមារ និងជនងាយរងគ្រោះ ៕ អត្ថបទដោយ៖ វរៈ, រូបថត៖ កុត្តារ៉ា

ដកស្រង់ចេញពីគេហទំព័រសាលាខេត្តកណ្តាល

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់