វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត​កណ្ដាល លើកទី១ អាណត្តិ​ទី​២

កណ្ដាល ២ ធ្នូ ២០១៤៖ បញ្ហាប្រឈមនានាចំនួន២០ ដែលប្រជាពលរដ្ឋស្រុកកណ្ដាលស្ទឹងបានលើកឡើងក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តកណ្ដាលកាលពីឆ្នាំ ២០១៣ កន្លងមកត្រូវបាន ឯកឧត្ដម ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល លើកឡើងពីលទ្ធផលដែលបានដោះស្រាយជម្រាបដល់ប្រជាពលរដ្ឋនៅក្នុងវេទិការបស់ក្រុមប្រឹក្សាលើកទី១…

កណ្ដាល ២ ធ្នូ ២០១៤៖ បញ្ហាប្រឈមនានាចំនួន២០ ដែលប្រជាពលរដ្ឋស្រុកកណ្ដាលស្ទឹងបានលើកឡើងក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តកណ្ដាលកាលពីឆ្នាំ ២០១៣ កន្លងមកត្រូវបាន ឯកឧត្ដម ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល លើកឡើងពីលទ្ធផលដែលបានដោះស្រាយជម្រាបដល់ប្រជាពលរដ្ឋនៅក្នុងវេទិការបស់ក្រុមប្រឹក្សាលើកទី១ អាណត្តិទី២ នៅឃុំដើមរឹស ស្រុកកណ្ដាលស្ទឹង នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៤ ដោយមានប្រជាពលរដ្ឋចូលរួម៤០២នាក់។

ឯកឧត្ដម ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល បានមានប្រសាសន៍ថា ក្នុងចំណោមបញ្ហាប្រឈមទាំងអស់ ត្រូវបានដោះស្រាយជូនប្រជាពលរដ្ឋបានចំនួន១៨បញ្ហា ហើយមាន១បញ្ហា ស្ថិតនៅក្នុងសមត្ថកិច្ចតុលាការ និង១ទៀតជាគម្រោងដែលអនុវត្តដោយអង្គការ JICAដែលកំពុងសិក្សាដើម្បីអនុវត្តទូទាំងស្រុកកណ្ដាលស្ទឹង នៅឆ្នាំខាងមុខ។

ឯកឧត្ដម ជឹម សុខខុន អភិបាលរងខេត្តកណ្ដាលបានជម្រាបដល់អ្នកចូលរួមទាំងអស់ជូនពីសមិទ្ធផលនានាដែលរដ្ឋបាលខេត្តកណ្ដាល សម្រេចបានក្នុងរយៈពេល៩ខែដើមឆ្នាំ២០១៤។ ក្នុងនោះមានការងារសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ការផ្ដល់សេវាសាធារណៈ កិច្ចការសង្គម និងអំពីស្ថានភាពចំណូលចំណាយរបស់រដ្ឋបាល។

 

នៅក្នុងវេទិកាឆ្នាំនេះ ប្រជាពលរដ្ឋបានលើកឡើងនូវបញ្ហាប្រឈមចំណួន២ គឺផលប៉ះពាល់អាជីវកម្មបូមខ្សាច់-ខ្សាច់ស្ទឹង និងការថែទាំផ្លូវលំជនបទ។ អានអត្ថបទបន្ត…

 

អត្ថបទដកស្រង់ចេញពីគេហទំព័រសាលាខេត្តកណ្តាល

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់