ខណ្ឌ​ពោធិ៍​សែន​ជ័យ ប្រជុំ​ក្រុមប្រឹក្សា​ផ្ដោត​ទៅលើ​ការងារ​សន្តិសុខ

ភ្នំពេញ ៧ មេសា ២០១៤៖ កាលពីថ្ងៃទី៤ ខែ មេសាឆ្នាំ២០១៤នេះ នៅសាលាខណ្ឌពោធិ៍សែនជ័យ បានបើកកិច្ចប្រជុំ វិសាមញ្ញលើកទី២៧ អាណត្ដិទី១របស់ ក្រុមប្រឹក្សាខណ្ឌ ពោធិ៍សែនជ័យដើម្បីពិនិត្យពិភាក្សាអនុម័តលើរបៀបវារៈនីមួយៗ។

ភ្នំពេញ ៧ មេសា ២០១៤៖ កាលពីថ្ងៃទី៤ ខែ មេសាឆ្នាំ២០១៤នេះ នៅសាលាខណ្ឌពោធិ៍សែនជ័យ បានបើកកិច្ចប្រជុំ វិសាមញ្ញលើកទី២៧ អាណត្ដិ

ទី១ របស់ ក្រុមប្រឹក្សាខណ្ឌពោធិ៍សែនជ័យដើម្បីពិនិត្យពិភាក្សាអនុម័តលើរបៀបវារៈនីមួយៗ។

 

កិច្ចប្រជុំនេះបានប្រព្រឹត្ដទៅក្រោមវត្ដមានរបស់លោក ក្រូច ផាន ប្រធានក្រុមប្រឹក្សាខណ្ឌពោធិ៍សែនជ័យ និងលោក ហែម ដារិទ្ធ អភិបាលខណ្ឌ

និងមានការចូលរួមពីអភិបាលរង រួមទាំងសមាជិក សមាជិកាក្រុមប្រឹក្សាខណ្ឌជាច្រើនរូបទៀតផងដែរ ។ នៅក្នុងកិច្ចពិភាក្សានោះ បានផ្ដោតទៅលើការងារ

សន្ដិសុខដែលជាចំណុចសំខាន់ដែលត្រូវអនុវត្ដបន្ថែមទៀតដើម្បីឱ្យ ប្រជាពលរដ្ឋទទួលបានភាពកក់ក្ដៅនោះ។

 

លោក ហែម ដារិទ្ធ អភិបាលខណ្ឌបាននិយាយថា ក្រោយកិច្ចពិភាក្សានេះរួចមកឃើញថា ចំពោះខ្លឹមសារនៃការប្រជុំគឺអង្គពិធីផ្ដោតសំខាន់ទៅលើ

ការងារសន្ដិសុខ។ ដូច្នេះបញ្ហាសន្ដិសុខ នេះគឺជាចំណុចសំខាន់ណាស់ហើយម្យ៉ាងវិញទៀត ពិធីបុណ្យចូលឆ្នាំ នឹងខិតចូលមកដល់នាពេល

ខាងមុខនេះ។ លោកអភិបាលបានណែនាំដល់ប្រធានផ្សារទាំងអស់ក្នុងខណ្ឌ កងម្លាំង នគរបាល កងរាជអាវុធហត្ថខណ្ឌត្រូវយកចិត្ដទុកដាក់ចំពោះ

ការងារសន្ដិសុខនេះ រក្សាសន្ដិសុខជូនអាជីវករលក់ដូរ ក៏ដូចជាបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋដែលបានចូលមកទិញទំនិញក្នុងផ្សារទាំងបី

យើងត្រូវផ្ដោតទៅលើការងារសន្ដិសុខ ពីព្រោះពេលនោះនឹងមានជនឆ្លៀតឱកាសបន្លំចូលលួច ឬក៏ឆក់ អ៊‌ីចឹងហើយយើងត្រូវតែពង្រឹងទាំងក្នុង

បរិវេណផ្សារ ក៏ដូចជានៅជុំវិញផ្សារផងដែរ។

 

លោកបានបន្ដថា បន្ទាប់ពីកិច្ចប្រជុំរួច សូមឱ្យគ្រប់សង្កាត់ទាំងអស់ត្រូវប្រជុំជាបន្ទាន់ដើម្បីត្រៀមពង្រឹង ទប់ស្កាត់នូវបទល្មើសផ្សេងដែលកើតមាននៅក្នុង

មូលដ្ឋាន ហើយមិនតែ ប៉ុណ្ណោះនោះទេ ត្រូវត្រួតពិនិត្យនៅតាមផ្ទះជួលនីមួយៗ និងណែនាំពួកគាត់ឱ្យចេះប្រុងប្រយ័ត្នផងដែរ។

 

ថ្លែងនៅក្នុងអង្គប្រជុំនោះដែរ លោក ក្រូច ផាន ប្រធានក្រុមប្រឹក្សា ខណ្ឌបានបញ្ជាក់ថាៈ សមាជិកសមាជិកា ក្រុមប្រឹក្សាខណ្ឌបានលើកបញ្ហាមួយចំនួនផងដែរ៕ 

អត្ថបទដកស្រង់ចេញពីគេហទំព័រកាសែតរស្មីកម្ពុជា ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៤

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់