​ប្រារព្ធ​ពិធី​​បើ​ក​មហាសនិ្ន​បាត​ពង្រីក​សមាគម​ក្រុមប្រឹក្សា​ក្រុង​ស្រុក​ឃុំ​សង្កាត់ ខេត្ត​បន្ទាយមានជ័យ

បន្ទាយមានជ័យ ២៤ មេសា ២០១៤៖ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៤ បានបើកប្រជុំមហាសន្និបាតពង្រីកសមាគម ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់។ 

បន្ទាយមានជ័យ ២៤ មេសា ២០១៤៖ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យនាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៤ បានបើកប្រជុំមហា

សន្និបាតពង្រីកសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់។ 

 

មហាសន្និបាតនេះមានការអញ្ជើញចូលរួម លោក សយ កុសល ប្រធានសម្ព័ន្ធភាពជាតិឃុំ សង្កាត់និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិ

ឯកឧត្ដមគោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យ ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុកនិងក្រុមប្រឹក្សាឃុំសង្កាត់ជាច្រើននាក់បានអញ្ជើញ

ចូលរួមក្នុងមហាសន្និបាតនេះផងដែរ ។

 

ឯកឧត្ដមគោស៊ុំ សារឿត បានមានចំណាប់អារម្មណ៍នៅក្នុងមហាសន្និបាតនោះថា មហាសន្និបាតពង្រីកសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ

សង្កាត់នេះ ពិតជាមានសារៈសំខាន់ណាស់ក្នុងការអភិវឌ្ឍន៍គោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល

កម្ពុជា។ មហាសន្និបាតពង្រីកសមាគមនេះគឺជាសក្ខីភាព ដែលឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តរបស់ឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាក្រុង

ស្រុកឃុំសង្កាត់ ក្នុងការបង្កើតឲ្យមានអង្គការមួយ ដែលតំណាងនិងការពារផលប្រយោជន៍រួមរបស់ក្រុមប្រឹក្សាក្រុងស្រុកឃុំសង្កាត់ ដើម្បី

លើកកម្ពស់គុណភាពនៃជីវភាពរស់នៅ និងសុខុមភាពរបស់ប្រជាពលរដ្ឋតាមរយៈអភិបាលកិច្ចបែបវិមជ្ឈការ និងវិសហមជ្ឈការ និងដើម្បី

អភិវឌ្ឍន៍សមត្ថភាព និងបង្កើតប្រសិទ្ធភាពនៃការផ្ដល់សេវាដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ។

 

ឯកឧត្ដមគោស៊ុំ សារឿត បាននិយាយបន្តថា រាជរដ្ឋាភិបាលបានចាត់ទុកស្ថាប័នតំណាងនេះ ថាជាស្ថាប័នមួយដែលដើរតួនាទីនិងដៃគូយ៉ាង

សំខាន់នៅក្នុងការជំរុញដំណើរការកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ និងការអភិវឌ្ឍន៍អភិបាលកិច្ចមូលដ្ឋាននៅកម្ពុជា។

 

 ឯកឧត្ដមបាននិយាយបន្តថា ដើម្បី អនុវត្តច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលខេត្តក្រុងស្រុកនិងឃុំសង្កាត់ ឲ្យមានប្រសិទ្ធភាពនិងទទួលបាន

ជោគជ័យនោះ រាជរដ្ឋាភិបាលបានដាក់ចេញកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិរយៈពេល១០ឆ្នាំ

ដែលត្រូវគាំទ្រដោយផែនការអភិវឌ្ឍន៍រយៈពេល៣ឆ្នាំដំបូង ផអ៣។

 

ថ្លែងក្នុងពិធីនោះ លោក សយ កុសល បាននិយាយថា សូមថ្លែងអំណរគុណដល់សម្ព័ន្ធភាពជាតិឃុំសង្កាត់ ដែលបានប្រឹងប្រែងនៅក្នុង

ដំណើរការបង្កើតសមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិនៅកម្ពុជា ជាពិសេសការរៀបចំមហាសន្និបាតពង្រីកសមាគមក្រុមប្រឹក្សាក្រុង

ស្រុក ឃុំ សង្កាត់ នៅពេលនេះ ដល់ដៃគូអភិវឌ្ឍន៍ទាំងអស់ដែលបានគាំទ្រនិងកំពុងបន្តគាំទ្រដល់ដំណើរការកំណែទម្រង់វិមជ្ឈការ

និងវិសហមជ្ឈការនៅកម្ពុជា៕

អត្ថបទដកស្រង់ចេញពីគេហទំព័រអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់