អង្គភាពប្រឆាំងអំពើពុករលួយ ដាក់កម្មវិធីឲ្យសមាជិកក្រុមប្រឹក្សា អាណត្តិទី២ ទូទាំងប្រទេស ប្រកាសទ្រព្យសម្បត្តិ និងបំណុល

ភ្នំពេញ ១០ មិថុនា ២០១៤៖ យោងតាមសេចក្តីជូនរបស់ អង្គភាពប្រឆាំងអំពើពុករលួយ ស្តីពីកម្មវិធីប្រកាសទ្រព្យសម្បត្ត និងបំណុល របស់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី២ ដែលជាប់កាតព្វកិច្ច ប្រកាសទ្រពសម្បត្តិ និងបំណុល ក្រោយពេលប្រកាស ចូលកាន់តំណែង និង…

ដោយៈ រតនា (CEN, ៩ មិថុនា ២០១៤)

ភ្នំពេញ ១០ មិថុនា ២០១៤៖ យោងតាមសេចក្តីជូនរបស់ អង្គភាពប្រឆាំងអំពើពុករលួយ ស្តីពីកម្មវិធីប្រកាសទ្រព្យសម្បត្ត និងបំណុល របស់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី២ ដែលជាប់កាតព្វកិច្ច ប្រកាសទ្រពសម្បត្តិ និងបំណុល ក្រោយពេលប្រកាស ចូលកាន់តំណែង និងចប់អាណត្តិទាំងអស់ ឲ្យបានជ្រាបថា កម្មវិធីប្រកាសទ្រព្យសម្បត្តិ និងបំណុល នឹងចាប់ផ្តើមទទួលឯកសារ ពីថ្ងៃទី១៦ ខែមិថុនា ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៤។

          

អង្គភាពប្រឆាំអំពើពុលរលួយ បានកំណត់កាលបរិច្ឆេទ ទទួលឯកសារ ប្រកាសទ្រព្យសម្បត្តិ និងបំណុល ដូចខាងក្រោម៖

១.ខេត្តបាត់ដំបង ព្រៃវែង កណ្តាល តាកែវ  កំពង់ចាម និងខេត្តព្រះវិហារ នឹងត្រូវធ្វើការប្រកាស ទ្រព្យសម្បត្តិ និងបំណុល ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៤។

២.ខេត្តបន្ទាយមានជ័យ ស្វាយរៀង កំពង់ធំ កំពង់ស្ពឺ រាជធានីភ្នំពេញ និងខេត្តកំពត នឹងត្រូវធ្វើការប្រកាស ទ្រព្យសម្បត្តិ និងបំណុល ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៤។ 

 

ចំពោះខេត្តក្រុងផ្សេងទៀត នឹងបន្តធ្វើទៅតាមការកំណត់របស់ អង្គភាពប្រឆាំងអំពើ ពុករលួយ នៅពេលក្រោយទៀត៕V/s 

 

ដកស្រង់ចេញពីគេហទំព័រ CEN

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់