វេទិកាពិគ្រោះយោបល់ និងត្រួតពិនិត្យវាយតម្លៃសកម្មភាពការងារ

កំពង់ឆ្នាំង ២៥ សីហា ២០១៥៖ វេទិកាសាធារណៈ បានប្រព្រឹត្តទៅ កាលពីចុងសប្តាហ៍ នៅឃុំខុនរ៉ង ស្រុកបរិបូណ៍ ខេត្ត កំពង់ឆ្នាំង ស្ដីពីការបើកទូលាយ ដើម្បីត្រួតពិនិត្យវាយ តម្លៃសកម្មភាពការងារគ្រប់ផ្នែក ដែលប្រជាពលរដ្ឋជួបការលំបាក និងដំណោះស្រាយនូវទំនាក់ទំនងជីវភាពប្រចាំថ្ងៃ …

កំពង់ឆ្នាំង ២៥ សីហា ២០១៥៖ វេទិកាសាធារណៈ បានប្រព្រឹត្តទៅ កាលពីចុងសប្តាហ៍ នៅឃុំខុនរ៉ង ស្រុកបរិបូណ៍ ខេត្ត កំពង់ឆ្នាំង ស្ដីពីការបើកទូលាយ ដើម្បីត្រួតពិនិត្យវាយ តម្លៃសកម្មភាពការងារគ្រប់ផ្នែក ដែលប្រជាពលរដ្ឋជួបការលំបាក និងដំណោះស្រាយនូវទំនាក់ទំនងជីវភាពប្រចាំថ្ងៃ ដោយមានការ អញ្ជើញចូលរួមពីលោកជំទាវ កែ ចាន់មុនី តំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង និងជាប្រធានក្រុម ការងារថ្នាក់ជាតិចុះជួយស្រុកបរិបូណ៍អមដំណើរដោយលោកជំទាវសឹង ស៊ីយុទ្ធ។ ក្រុមការងារថ្នាក់ខេត្ត ស្រុក ក្រុមប្រឹក្សាស្រុក លោកមេឃុំ មេភូមិ មន្រ្តីរាជការ និងប្រជាពលរដ្ឋប្រមាណ ជាង៦០០នាក់។

លោក ឃួន សៅរុំ អភិបាលនៃគណៈអភិបាលស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង បានមានមតិ សំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងឱកាសនោះថា វេទិកាសាធារណៈថ្នាក់ឃុំ សង្កាត់ គឺជាវិធានការដ៏សំខាន់មួយដែលរួមចំណែកអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ បង្កើតឱកាស បន្ថែមសម្រាប់ឱ្យប្រជាពលរដ្ឋនិងក្រុមប្រឹក្សាឃុំ សង្កាត់ ពាក់ព័ន្ធដទៃទៀតដើម្បីកសាងទំនាក់ ទំនងឱ្យកាន់តែជិតស្និទ្ធ ដើម្បីបង្កើនការយល់ដឹងពីដំណើរការអភិវឌ្ឍប្រកបដោយប្រសិទ្ធភាព គណនេយ្យភាព កសាងទំនុកចិត្តរវាងពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់។

តំណាងពលរដ្ឋដែលលើកឡើងក្នុងវេទិកាសាធារណៈសំណូមពរឱ្យអាជ្ញាធរមេត្តាផ្តល់ ព័ត៌មានសំខាន់ៗមួយចំនួន ដូចជាគម្រោងអភិវឌ្ឍន៍មូលដ្ឋានជាដើម។

លោក ជំទាវ កែចាន់មុនី តំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំងបានមានមតិសំណេះសំណាល និងឆ្លើយតបនាឱកាសនោះថា នឹងដោះស្រាយរាល់សំណូមពរពាក់ព័ន្ធលើការងារសាងសង់ ប្រព័ន្ធធារាសាស្ត្រ ការងារភូមិឃុំមានសុត្ថិភាព ការងារកសាងហេដ្ឋារចនារូបវ័ន្ត និងការងារអត្តសញ្ញាណប័ណ្ណ។

លោកជំទាវមានប្រសាសន៍បន្តថា កំណត់តាមស្ថាប័នដែលបានថ្លែងពន្យល់ដែលទាក់ ទងទៅនឹងមុខសញ្ញាគ្រោះថ្នាក់  ដោយទទួលយកសកម្មភាពដើម្បីបញ្ចៀស ឬកាត់បន្ថយ ហានិភ័យ និងត្រៀមសម្រាប់ការឆ្លើយតបឱ្យមានប្រសិទ្ធភាព។

ក្នុងឱកាសនោះដែរលោកជំទាវបានធ្វើការចែកអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋចំនួនជាង៦០០នាក់ បើប្រៀបធៀបទៅនឹងឆ្នាំកន្លងទៅ ប្រជាពលរដ្ឋមានការយល់ដឹង និងចូលរួម សហការបានយ៉ាងច្រើនកុះករ៕

 

ដកស្រង់ពីគេហទំព័រ AKP

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់