ឯកឧត្ដម សក់ សេដ្ឋា៖ បន្ត​គាំទ្រ​ឱ្យ​មាន​ការ​ចូលរួម​ពិគ្រោះ​យោបល់​លើ​វិសោធនកម្ម​ច្បាប់​ទាំង​៣​ពី​គ្រប់​តួអង្គ​ទាំងអស់ ពិសេស​វិស័យ​ឯកជន​​

ភ្នំពេញ ២៦ មេសា ២០១៧៖ «បន្តគាំទ្រឱ្យមានការចូលរួមពិគ្រោះយោបល់លើវិសោធនកម្មច្បាប់ទាំង៣ពីគ្រប់តួអង្គទាំងអស់ ពិសេសវិស័យឯកជន» នេះជាប្រសាសន៍របស់ ឯកឧត្ដម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានប្រតិបត្តិនៃលេខាធិការដ្ឋាន គ.ជ.អ.ប ក្នុងពិធីបិទសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការរៀបចំសេចក្ដីព្រាងវិសោធនកម្មច្បាប់ព្រៃឈើ ច្បាប់ជលផល និងច្បាប់តំបន់ការពារធម្មជាតិ ដែលបានប្រព្រឹត្តទៅរយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី ២៥ – ២៦ ខែមេសា ឆ្នាំ២០១៧ នៅសណ្ឋាគារ Sofitel ភ្នំពេញ។ 

ឯកឧត្ដម សក់ សេដ្ឋា មានប្រសាសន៍ផ្ដាំផ្ញើថា ឯកឧត្តមទទួលយកនូវយោបល់ទាំងអស់ដែលបានជជែកគ្នានៅថ្ងៃនេះ ប៉ុន្តែកិច្ចការដែលត្រូវធ្វើបន្តទៀតក្រោយពីសិក្ខាសាលានេះទៅ គឺក្រុមការងារពាក់ព័ន្ធទាំងបីបួនស្ថាប័នបន្តធ្វើការឱ្យបានម៉ត់ចត់។ មួយវិញទៀតដោយបានទទួលការណែនាំផ្នែកនយោបាយថាច្បាប់ទាំងបីនឹងត្រូវបានជជែកអនុម័តក្នុងពេលឆាប់ៗនេះ។ ឯកឧត្តមនឹងបន្តសម្របសម្រួលទាំងក្នុងក្រមខណ្ឌប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប មាន និងក្នុងក្រមខណ្ឌដៃគូអភិវឌ្ឍដែលមានបំណងគាំទ្រដល់កិច្ចប្រជុំសម្របសម្រួលរវាងភាគីដែលពាក់ព័ន្ធបន្ត។

ឯកឧត្ដម សក់ សេដ្ឋា បានគូសបញ្ជាក់ថា ជារួមច្បាប់ទាំងបីនេះ យើងធ្វើការកែប្រែលើប្រព័ន្ធគ្រប់គ្រង (Management System) ឯផ្នែកបច្ចេកទេសមូលដ្ឋានមិនបានកែទេ។

សូមបញ្ជាក់ថាសិក្ខាសាលាពិគ្រោះយោបល់នេះ មានការចូលរួមមកពីក្រសួង ស្ថាប័នសាមីពាក់ព័ន្ធ តំណាងរដ្ឋបាលថ្នាក់ក្រោមជាតិទាំង៥ខេត្ត តំណាងសហគមន៍មូលដ្ឋាន អង្គការដៃគូ អង្គការសង្គមស៊ីវិល និងអ្នកជាប់ពាក់ព័ន្ធនានា ប៉ុន្តែមិនទាន់មានតួអង្គវិស័យឯកជនចូលរួមនៅឡើយទេ៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់