ឥរិយាបថ​ទាំង​១៦​បង្កើត​ក្នុង​គោល​បំណង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សុខុមាលភាព​សម្រាប់​​ស្ត្រី និង​កុមារ​ត្រូវ​បាន​ដាក់​ជូន​ភាគី​ពាក់​ព័ន្ធ​​ពិគ្រោះ​យោបល់​កាល​ពី​ម្សិលមិញ

ភ្នំពេញ ១៣ ឧសភា ២០១៧៖ «នេះជាកិត្តិយសដែលលេខាធិការដ្ឋាន គ.ជ.អ.ប ទទួលបានកិច្ចសហការជាមួយអង្គការយូនីសេហ្វ (UNICEF) គាំទ្រទាំងបច្ចេកទេស ទាំងធនធានថវិកា ក៏ដូចជាឧបករណ៍ផ្សេងៗ ក្នុងការបង្កើតនូវសេចក្ដីព្រាងផែនការប្រាស្រ័យទាក់ទងដើម្បីធ្វើឱ្យប្រសើរឡើងនូវសុខុមភាពសម្រាប់ស្ត្រី និងកុមារ ហើយក៏សូមថ្លែងអំណរគុណដល់ក្រុមការងារ UNICEF ជាពិសេសដែលបានការសម្របសម្រួលដោយលោក Tomas Jensen  និងក្រុមហ៊ុន ១៧ទ្រីហ្គឺ (17 Triggers) …

ភ្នំពេញ ១៣ ឧសភា ២០១៧៖ «នេះជាកិត្តិយសដែលលេខាធិការដ្ឋាន គ.ជ.អ.ប ទទួលបានកិច្ចសហការជាមួយអង្គការយូនីសេហ្វ (UNICEF) គាំទ្រទាំងបច្ចេកទេស ទាំងធនធានថវិកា ក៏ដូចជាឧបករណ៍ផ្សេងៗ ក្នុងការបង្កើតនូវសេចក្ដីព្រាងផែនការប្រាស្រ័យទាក់ទងដើម្បីធ្វើឱ្យប្រសើរឡើងនូវសុខុមភាពសម្រាប់ស្ត្រី និងកុមារ ហើយក៏សូមថ្លែងអំណរគុណដល់ក្រុមការងារ UNICEF ជាពិសេសដែលបានការសម្របសម្រួលដោយលោក Tomas Jensen  និងក្រុមហ៊ុន ១៧ទ្រីហ្គឺ (17 Triggers) ដែលបានសហការជាមួយមន្ត្រីយើងខ្ញុំ ដូចជាបានចុះទៅប្រមូលព័ត៌មាននៅតាមឃុំ ឬស្រុកគោលដៅ ខណ្ឌគោលដៅ។» ទាំងនេះជាប្រសាសន៍របស់ ឯកឧត្ដម ជាម ប៉េអា ប្រធានអង្គភាពត្រួតពិនិត្យវាយតម្លៃ និងព័ត៌មាន នៃលេខាធិការដ្ឋាន គ.ជ.អ.ប ថ្លែងក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្ដីពីយុទ្ធសាស្ត្រប្រាស្រ័យទាក់ទងដើម្បីធ្វើឱ្យប្រសើរឡើងសុខុមាលភាពសម្រាប់ស្ត្រី និងកុមារ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ នៅសណ្ឋាគារសាន់វេ (Sunway Hotel)។

 

គោលបំណងបីសំខាន់ៗនៃសិក្ខាសាលានេះ រួមមាន៖ (១). បង្ហាញសេចក្ដីព្រាងផែនការទំនាក់ទំនងបច្ចុប្បន្នជាមួយអ្នកពាក់ព័ន្ធ រួមបញ្ចូលឥរិយាបថទាំង១៦ ឧបសគ្គចម្បង និងដំណោះស្រាយដែលមានសក្ដានុពល (២). អ្នកចូលរួមទទួលស្គាល់នូវឧបសគ្គសំខាន់ៗ និងកំណត់គម្លាតចម្បងៗ និង (៣). អ្នកចូលរួមពិនិត្យដំណោះស្រាយដែលមានសក្ដានុពលឡើងវិញ និងបង្កើតគំនិតពីរបៀបដើម្បីអនុវត្តដំណោះស្រាយទាំងនោះ។

 

តាមរយៈបទបង្ហាញរបស់តំណាងមកពីក្រុមហ៊ុន ១៧ទ្រីហ្គឺ បានគូសបញ្ជាក់ថា ផែនការយុទ្ធសាស្ត្រទំនាក់ទំនងនេះ គឺជាលទ្ធផលនៃការសហការមួយរវាង លេខាធិការដ្ឋាន គ.ជ.អ.ប អង្គការយូនីសេហ្វ និង ១៧ទ្រីហ្គឺ ដើម្បីកំណត់ពីសកម្មភាពទំនាក់ទំនងសំខាន់ៗ ដែលនឹង (១) ជួយរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីផ្ដល់សេវាសង្គមឱ្យមានភាពកាន់តែប្រសើរឡើង និង(២) បង្កើនការទទួលយកឥរិយាបថទាំងឡាយដោយឪពុកម្ដាយ និងអ្នកថែទាំកុមារ ដែលលើកកម្ពស់សុខុមាលភាពរបស់ស្ត្រី និងកុមារនៅតាមសហគមន៍នៅទូទាំងប្រទេសកម្ពុជា។

 

ឯកឧត្ដម ជាម ប៉េអា បានសំណូមពរទៅកាន់ភាគីពាក់ព័ន្ធទាំងអស់ថា សូមឱ្យពិនិត្យមើល និងផ្ដល់ធាតុចូលទៅលើសេចក្ដីព្រាងផែនការទំនាក់ទំនងសម្រាប់អនុវត្តរយៈពេលបីឆ្នាំនេះ ឲ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់៕

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់