វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាក្រុងបាត់ដំបង

បាត់ដំបង ២៣ កក្កដា ២០១៥៖ ក្រុមប្រឹក្សាក្រុងបាត់ដំបង ខេត្តបាត់ដំបង បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ជាមួយប្រជាពលរដ្ឋស្តីពីកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន និងការផ្តល់សេវាសាធារណៈ នៅសាលាក្រុងបាត់ដំបង កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៥…

បាត់ដំបង ២៣ កក្កដា ២០១៥៖ ក្រុមប្រឹក្សាក្រុងបាត់ដំបង ខេត្តបាត់ដំបង បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ជាមួយប្រជាពលរដ្ឋស្តីពីកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន និងការផ្តល់សេវាសាធារណៈ នៅសាលាក្រុងបាត់ដំបង កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៥។

 

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ មានការអញ្ជើញជាអធិបតីដោយឯកឧត្តម អ៊ុក វង្ស ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង និងមានការចូលរួមពី ប្រធាន និងសមាជិកក្រុមប្រឹក្សាក្រុង អភិបាល អភិបាលរងក្រុង ប្រធាន អនុប្រធានការិយាល័យនានាជុំវិញក្រុង សង្កាត់ ភូមិ នៃក្រុងបាត់ដំបងសរុបចំនួនប្រមាណ ១៥៧ នាក់។

 

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ដែលធ្វើឡើងក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបងនេះ មានកម្មវិធីដូចជា៖

១-សុន្ទរកថាបើកវេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់ ដោយលោក អឿម សុខុន ប្រធានក្រុមប្រឹក្សាក្រុងបាត់ដំបង

២-ប្រកាសបទបញ្ជាផ្ទៃក្នុងសំរាប់វេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់ដោយលោកស្រី ផាត់ សុខលាងសមាជិកក្រុមប្រឹក្សាក្រុង

៣-បទបង្ហាញអំពីតួនាទី និង ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាក្រុង និង គណៈអភិបាលក្រុង

៤-របាយការណ៍សង្ខេបស្តីពីលទ្ធផលការងាររបស់រដ្ឋបាលក្រុង

៥-សំណួរ ចំលើយ និងការបញ្ចេញមតិយោបល់ និង បូកសរុបលទ្ធផល

៦-សន្ទរកថាបិទវេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់ ដោយលោក សៀង ឯមវូនស្ហី អភិបាល នៃគណៈអភិបាលក្រុងបាត់ដំបង។ ដោយ៖ ទុយ រ៉ុង ប្រធានការិយាល័យទេសចរណ៍ក្រុងបាត់ដំបង  

ដកស្រង់ចេញពីគេហទំព័រខេត្តបាត់ដំបង

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់