សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ឆ្នាំ​ ២០១៤ និង​លើក​ទិសដៅ​ការងារ​ឆ្នំា២០១៥ របស់​រដ្ឋបាល​ខេត្ត​ស្ទឹងត្រែង

ស្ទឹងត្រែង ១៣ កុម្ភៈ ២០១៥៖ ដើម្បីធ្វើឲ្យខេត្តមានការអភិវឌ្ឍន៏រីកចំរើនឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋនិងស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា សាលាខេត្តស្ទឹងត្រែងបានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារ…

 

ស្ទឹងត្រែង ១៣ កុម្ភៈ ២០១៥៖ ដើម្បីធ្វើឲ្យខេត្តមានការអភិវឌ្ឍន៏រីកចំរើនឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋនិងស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា សាលាខេត្តស្ទឹងត្រែងបានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៤ និងលើកទិសដៅការងារឆ្នាំ២០១៥ កាលពីថ្ងៃទី១២ ខែកម្ភៈ ឆ្នាំ២០១៥។ 

 

អង្គសន្និបាតបានដំណើរការទៅក្រោមអធិបតីភាព ឯកឧត្ដម ញ៉ែម សាម៉ន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដមបណ្ឌិត កុល សំអុល អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំងបានអញ្ជើញចូល រួមពីឯកឧត្ដម លោកជំទាវអស់លោក-លោកស្រី ថ្នាក់ដឹកប្រធានអនុប្រធានអង្គភាពនានាជុំវិញខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ទាំង៣៤សរុបជាង ៣០០នាក់ ។

 

នៅក្នុងរបាយការណ៍អនុវត្តការងាររបស់រដ្ឋបាលខេត្តឯកឧត្ដម ឈាង ឡាក់ អភិបាលរងខេត្ត បានឲ្យដឹងថា តាមរយៈលទ្ធផលសម្រេចបានរយៈពេល១ឆ្នាំ ក្នុងការអនុវត្តការងាររបស់រដ្ឋបាលខេត្តស្ទឹងត្រែង បានរំលេចឲ្យឃើញនូវសមិទ្ធផលវិជ្ជមានជាច្រើន ទាំងសមិទ្ធផលរូបវន្ត និងអរូបន្តរ ដែលអាចបង្ហាញឲ្យឃើញបរិមាណ និងគុណភាព ប្រកបដោយសនិទានភាព និងសន្តិភាពទៅនឹងកម្មវិធីនយោបាយ ក៏ដូចជាគោលដៅ និងគោលបំណងនៃផែនការអភិវឌ្ឍន៍យុទ្ធសាស្ត្រជាតិបច្ចុប្បន្នកម្ម ២០០៩-២០១៣ របស់រាជរដ្ឋាភិបាលក្នុងការរួមចំណែកលើកកម្ពស់ជីវភាពរស់របស់ប្រជាពលរដ្ឋទូទាំងខេត្តស្ទឹងត្រែង។

 

ឯកឧត្តមបណ្ឌិត កុល សំអុល អភិបាលនៃគណៈ អភិបាលខេត្តបានមានប្រសាសន៍ថាសន្និបាតដែលយើងបាន និងកំពុងប្រារព្ធធ្វើក្នុងឱកាសនេះគឺជាការឆ្លុះបញ្ចាំងឱ្យឃើញនូវសមិទ្ធិផល និងស្នាដៃថ្មីៗជាច្រើនក្នុងការអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៥។

 

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា នៅក្នុងឱកាសនេះ គឺពិតជាមានសារៈសំខាន់ចាំបាចបំផុតដើម្បីរួមគ្នាត្រួតពិនិត្យរាល់សកម្មភាពដែលយើងសម្រេចបានអ្វីដែលយើងអនុវត្ដមិនទាន់បានអ្វីដែលជា ចំណុចខ្លាំង ចំណុចខ្វះខាត ដើម្បីប្រមូលផ្ដុំបទពិសោធន៍ ធ្វើការកែលំអសម្រិតសម្រាំងនឹងលើកទិសដៅសម្រាប់អនុវត្តឆ្នាំ២០១៥ នេះមានអត្ថន័យធំធេង ព្រោះយើងនឹងបានឆ្លុះបញ្ចាំងឱ្យឃើញនូវលទ្ធផលដែលសម្រេចបានក្នុងការអនុវត្តកម្មវិធីនយោបាយកំណែទម្រង់រដ្ឋបាលសាធារណៈតាមបែបវិមជ្ឈការ និងវិសហមជ្ឈការនៅថ្នាក់មូលដ្ឋានការលើកកម្ពស់នូវភាពជាម្ចាស់និងការចូលរួមរបស់ប្រជាជនក្នុងកិច្ចការអភិវឌ្ឍន៍មូលដ្ឋានឱ្យមានការរីកចម្រើនប្រកបដោយជំហានរឹងមាំ និងមានចិរភាព។

ដកស្រង់ចេញពីមន្ទីរព័ត៌មានខេត្តស្ទឹងត្រែង

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់