បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​បេតុង​មួយ​ខ្សែ​នៅក្នុង​ភូមិ​ជ្រៃ​កោង ​និង​ដាក់​ប្រព័ន្ធ​លូ​នៅ​ភូមិ​អង្គ​កែវ​

ភ្នំពេញ ៨ កក្កដា ២០១៤៖ ផ្លូវបេតុងមួយខ្សែតភ្ជាប់ពីផ្លូវវេងស្រេងចូលភូមិជ្រៃកោង និងប្រព័ន្ធលូរំដោះទឹកមួយខ្សែទៀតនៅក្នុងភូមិអង្គកែវក្នុង សង្កាត់ចោមចៅ។ ជាមួយគ្នានេះត្រូវបានធ្វើពិធីបើកការដ្ឋានរួមគ្នាកាលពីព្រឹក ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៤ នៅក្នុងភូមិជ្រៃកោងសង្កាត់ចោមចៅ…

ដោយ៖ វិទូ កម្ពុជាថ្មី ថ្ងៃអង្គារ ទី08 កក្កដា ឆ្នាំ2014 ម៉ោង11:30

http://www.kampucheathmey.com/local-news/general-news/11402-2014-07-08-04-30-04.html

ភ្នំពេញ ៨ កក្កដា ២០១៤៖ ផ្លូវបេតុងមួយខ្សែតភ្ជាប់ពីផ្លូវវេងស្រេងចូលភូមិជ្រៃកោង និងប្រព័ន្ធលូរំដោះទឹកមួយខ្សែទៀតនៅក្នុងភូមិអង្គកែវក្នុងសង្កាត់ចោមចៅ។ ជាមួយគ្នានេះត្រូវបានធ្វើពិធីបើកការដ្ឋានរួមគ្នាកាលពីព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៤ នៅក្នុងភូមិជ្រៃកោងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ក្រោមអធិបតីភាពលោកឃឹមស៊ុនសូដា អភិបាលរងខណ្ឌ។

លោកឃឹម ស៊ុនសូដា បាននិយាយទៅកាន់ប្រជាពលរដ្ឋនាពេលនោះថា ពីមួយថ្ងៃទៅមួយថ្ងៃប្រទេសជាតិរបស់យើងមានការអភិវឌ្ឍន៍រីកចំរើនឥតឈប់ឈរ ជាក់ស្ដែងដូចយើងបានឃើញនៅពេលនេះស្រាប់ កន្លងមកនៅសង្កាត់ជាយក្រុងបែបនេះភាគច្រើនយើងស្ថាបនាតែផ្លូវក្រាលក្រួសក្រហម ឬក្រាលថ្មខ្សាច់ភ្នំជាដើម ប៉ុន្តែដោយមានការរីកចំរើនជាបន្ដបន្ទាប់ទើបយើងចាប់ផ្ដើមយកចិត្តទុកដាក់ងាកមកធ្វើផ្លូវបេតុងវិញម្ដង ព្រោះថាផ្លូវបេតុងវាជាប់បានយូរទោះបីយើងធ្វើមួយឆ្នាំបន្ដិចៗវាប្រសើរជាងផ្លូវដីបានច្រើនតែវាឆាប់ខូចគឺយើងធ្វើតាមក្រោយវិញ ជាដដែលៗ ។

លោកបានសំណូមពរដល់ប្រជាពលរដ្ឋឲ្យសហការគ្នាល្អជាមួយក្រុមហ៊ុនអ្នកម៉ៅការធ្វើយ៉ាងណាជួយសម្រួល ឲ្យដំណើរការស្ថាបនាផ្លូវបានសំរេចតាមផែនការដែលបានកំណត់ ។ អ្វីដែលប្រជាពលរដ្ឋត្រូវចូលរួមនោះគឺត្រូវបរិច្ចាគដីចំណីផ្លូវមុខផ្ទះបន្ដិចបន្ដួចហើយបើមានការប៉ះពាល់ចៀសមិនផុតត្រូវចេះ និយាយសម្រួលគ្នាឲ្យបានល្អព្រោះការឈូសឆាយវាតែងតែប៉ះពាល់តិចតួចមិនខាន។ ជាមួយគ្នានេះភាគីក្រុមហ៊ុនក៏ត្រូវគោរពដល់ប្រជាពលរដ្ឋផងដែរ បើចំណុចណាដែលអាចចៀសវាងបានគួរតែចៀសវាងទៅកុំឲ្យមានបញ្ហានឹងគ្នា។

លោកភួងផា សមាជិកក្រុមប្រឹក្សាសង្កាត់ចោមចៅតំណាងឲ្យលោកចៅសង្កាត់បានលើកឡើងថា ផ្លូវបេតុងនេះមានប្រវែង៦៥០ម៉ែត្រទទឹង៤ម៉ែត្រប្រើប្រាស់ថវិកាសរុបចំនួន១៨៩៥៦០៧៦៥រៀល និងលូមួយខ្សែទៀតនៅភូមិអង្គកែវប្រវែង៦៧០ម៉ែត្រមុខកាត់៦តឹកប្រើប្រាស់ថវិកាសរុបចំនួន៨០៥៣៣២៣៥រៀល។

ក្នុងគំរោងទាំងពីរខាងលើនេះប្រើប្រាស់ប្រាក់វិភាជរបស់រាជរដ្ឋាភិបាលអស់ចំនួន២៧០០៩៤០០០រៀល ហើយគម្រោងនេះត្រូវបញ្ចប់ក្នុងរយៈពេលពីរខែ៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់