សំណូមពរ​របស់​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​កោះ​ធំ​ ទទួល​បាន​ការ​ឆ្លើយតប

កណ្ដាល១៨ វិច្ឆិកា ២០១៥៖ វេទិកាផ្សព្វផ្សាយពិគ្រោះយោបល់របស់ក្រុមប្រឹក្សា បានផ្ដល់ឱកាសដល់ប្រជាពលរដ្ឋលើកឡើងនូវកង្វល់ សំណូមពរ ដើម្បីកែសម្រួលចំណុចខ្វះខាតនានាដែលរដ្ឋបាលថ្នាក់ក្រោមជាតិបាន និងកំពុងអនុវត្តនៅភូមិ-ឃុំ យកមកពិភាក្សាដោះស្រាយ សំដៅធ្វើឲ្យការដឹកនាំ និងអនុវត្តនៅមូលដ្ឋានធានាបាននូវអភិបាលកិច្ចល្អតាមបែបប្រជាធិបតេយ្យមានតម្លាភាព និងគណនេយ្យភាព។

កណ្ដាល១៨ វិច្ឆិកា ២០១៥៖ វេទិកាផ្សព្វផ្សាយពិគ្រោះយោបល់របស់ក្រុមប្រឹក្សា បានផ្ដល់ឱកាសដល់ប្រជាពលរដ្ឋលើកឡើងនូវកង្វល់ សំណូមពរ ដើម្បីកែសម្រួលចំណុចខ្វះខាតនានាដែលរដ្ឋបាលថ្នាក់ក្រោមជាតិបាន និងកំពុងអនុវត្តនៅភូមិ-ឃុំ យកមកពិភាក្សាដោះស្រាយ សំដៅធ្វើឲ្យការដឹកនាំ និងអនុវត្តនៅមូលដ្ឋានធានាបាននូវអភិបាលកិច្ចល្អតាមបែប ប្រជាធិបតេយ្យមានតម្លាភាព និងគណនេយ្យភាព។

 

នេះជាកាលើកឡើងរបស់ ឯកឧត្ដម នួន ផា ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល អាណត្តិទី២ ក្នុងវេទិកាផ្សព្វផ្សាយពិគ្រោះយោបល់របស់ក្រុមប្រឹក្សា នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅស្រុកកោះធំ ដែលមានប្រជាពលរដ្ឋចូលរួមប្រមាណ៥០០នាក់។

 

ឯកឧត្ដម នួន ផា មានប្រសាសន៍បន្តទៀតថា ដូច្នេះសូមប្រជាពលរដ្ឋចូលរួមផ្តល់យោបល់ឲ្យបានច្រើន ដើម្បីស្ថាបនាសង្គម ក៍ដូចជាសហគមន៍របស់យើងដែលកំពុងរស់នៅឲ្យមានការរីកចម្រើន និងឈានទៅលុបបំបាត់ចំណុចអសកម្ម១ចំនួនឲ្យអស់ពីសហគមន៍។

 

ក្នុងឱកាសនោះដែរ ឯកឧត្ដម ជឹម សុខុន អភិបាលរងខេត្តកណ្ដាល បានជម្រាបជូននូវរបាយការណ៍រយៈពេល០៩ខែ ឆ្នាំ២០១៥ ដែលរដ្ឋបាលខេត្ត សម្រេចបានក្នុងការអភិវឌ្ឍន៍ខេត្តលើវិស័យសំខាន់ៗជូនដល់អង្គវេទិកា ដែលមានដូចជា បញ្ហាអគ្គិសនីនៅភូមិសែណ ឃុំសំពៅពូន ត្រូវបានដោះស្រាយ បញ្ហាខ្វះគ្រួបង្រៀននៅឃុំសំពៅពូន ត្រូវបានដោះស្រាយ ធ្វើស្ពានលើប្រឡាយ៣ចំណុចលូលេខ១៦ត្រូវបានដោះស្រាយរួច បញ្ហាគ្រឿងញៀន ល្បែងស៊ីសងអាជ្ញាធរបានចាត់វិធានការដូចភ្លៀងរលឹម និងចាប់បានមេខ្លោងជាបន្តបន្ទាប់ និងបញ្ហាដែលនៅសល់តិចតួចរដ្ឋបាលខេត្តនិងបន្តដោះស្រាយតាមភាពជាក់ស្ដែង។

 

បន្ទាប់ពីប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន បានលើកនូវបញ្ហាប្រឈមរបស់ខ្លួនរួចមក ឯកឧត្ដម  នួន ផា ប្រធានក្រុមប្រឹក្សាខេត្ត បានធ្វើការដោះស្រាយបញ្ហាកង្វល់ជូនប្រជាពលរដ្ឋភ្លាមៗលើបញ្ហាមួយចំនួនរួមមាន៖

  • បញ្ហាគ្រឿងញៀន បទល្មើសនេសាទ សូមប្រជាពលរដ្ឋដែលបានដឹងទីតាំង មុខសញ្ញានេះត្រូវសហការជាមួយកម្លាំងមានសមត្ថកិច្ចដើម្បីចាប់ខ្លួនយកមកអនុវត្តទៅតាមច្បាប់ដោយមិនត្រូវទុកឲ្យមានបញ្ហានេះតទៅទៀតឡើយ ពិសេសនៅភូមសំពៅពូន
  • បញ្ហាល្បែងស៊ីសង សូមប្រជាពលរដ្ឋរួមគ្នាបញ្ឈប់លេងល្បែងស៊ីសង ព្រោះវានាំឲ្យកើតអំពើចោរកម្ម អំពើហិង្សាក្នុងគ្រួសារ
  • ពាក្យសំដីរបស់ពេទ្យស្រុកកោះធំ១ចំនួន ពុំសក្តិសមជាមាតាទី២របស់អ្នកជំងឺ ឯកឧត្ដមបានស្នើឲ្យកែប្រែឥរិយាបថជាបន្ទាន់
  • អាជ្ញាធរឃុំ និងកម្លាំងមានសមត្ថកិច្ចត្រូវសហការគ្នាបង្ក្រាបបទល្មើសឱ្យមានប្រសិទ្ធភាពខ្ពស់
  • និង បញ្ហា១ចំនួនទៀតដែលក្រុមប្រឹក្សាខេត្ត មិនអាចដោះស្រាយបានភ្លាមៗ ក្រុមប្រឹក្សានឹងយកទៅពិនិត្យ ពិភាក្សាក្នុងកិច្ចប្រជុំដើម្បីឆ្លើយតបជូនប្រជាពលរដ្ឋវិញនៅពេលខាងមុខ៕

អត្ថបទដកស្រង់ចេញពីគេហទំព័រសាលាខេត្តកណ្ដាល

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់