អធិការកិច្ច​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ អាច​វិនិច្ឆ័យ​ការ​បំពេញ​ការងារ​របស់​រដ្ឋបាល​ថ្នាក់​ក្រោមជាតិ​

ព្រះសីហនុ ០៣ វិច្ឆិកា ២០១៤៖ ប្រព័ន្ធអធិការកិច្ច គឺជាឧបរកណ៍សាមញ្ញ ងាយយល់ ដែលអាច វាស់វែងការបំពេញការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ហើយមិនមែនជាប្រព័ន្ធត្រួតពិនិត្យ មួយដែលបង្កនូវការភ័យខ្លាចដល់រដ្ឋបាលថ្នាក់ក្រោមជាតិឡើយ…

ព្រះសីហនុ ០៣ វិច្ឆិកា ២០១៤៖ ប្រព័ន្ធអធិការកិច្ច គឺជាឧបរកណ៍សាមញ្ញ ងាយយល់ ដែលអាចវាស់វែងការបំពេញការងាររបស់ រដ្ឋបាលថ្នាក់ក្រោមជាតិ ហើយមិនមែនជាប្រព័ន្ធត្រួតពិនិត្យមួយដែលបង្កនូវការភ័យខ្លាចដល់រដ្ឋបាលថ្នាក់ក្រោមជាតិឡើយ។ ឯកឧត្តម លេង វី អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារគ្រប់គ្រងអនុកម្មវិធីទី២ នៃកម្មវិធីកំណែទម្រង់វិម្ឈការ និងវិសហមជ្ឈការនៃផែនការអនុវត្តរយៈពេល៣ឆ្នាំដំណាក់កាលទី២ បានលើកឡើងនៅក្នុងសិក្ខាលាសាប្រមូលធាតុចូលបឋមសម្រាប់ការរៀបចំឯកសារក្របខ័ណ្ឌយុទ្ធសាស្រ្តស្តីពីអធិការកិច្ចរដ្ឋបាលថ្នាក់ក្រោមជាតិ។

 

ការពង្រឹងប្រព័ន្ធត្រួតពិនិត្យមើលពីលើ ឬការធ្វើអធិការកិច្ច ទៅលើការអនុវត្តតាមលិខិតបទដ្ឋានរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាលទ្ធផលរំពឹងទុក ដ៏សំខាន់មួយក្នុងចំណោមលទ្ធផលរំពឹងទុកទាំង១៣ ដែលត្រូវសម្រេចអោយបានក្នុងការអនុវត្តផែនការអនុវត្តរយៈពេល៣ឆ្នាំដំណាក់កាលទី២ ។ 

 

ឯកឧត្តម លេង វី ក៏បានបញ្ជាក់ពីសារៈសំខាន់នៃការងារ អធិការកិច្ចរដ្ឋបាល ថ្នាក់ក្រោមជាតិ ដែលយោងតាមផែនការ អនុវត្តសកម្មភាព និងថវិកាឆ្នាំ២០១៤ របស់ផែនការអនុវត្ត រយៈពេល៣ឆ្នាំដំណាក់កាលទី២ ត្រូវសម្រេចអោយបានក្នុង ចុងឆ្នាំ២០១៤ នេះ គឺអាចធានាបាននូវស្វ័យភាព និងការលើក ទឹកចិត្តដល់ រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការបំពញការងារ និង ពង្រឹងការងារគណនេយ្យភាពរបស់ខ្លួន ជាពិសេស គណនេយ្យភាពចំពោះប្រជាពលរដ្ឋ ហើយប្រព័ន្ធអធិការកិច្ច នេះគឺមានលក្ខណៈសាមញ្ញ និងងាយស្រួលក្នុងការអនុវត្ត។

 

 

 

 

ដើម្បីឈានដល់ការរៀបចំឯកសារក្របខ័ណ្ឌយុទ្ធសាស្រ្ត និងឯកសារបណ្តុះបណ្តាលស្តីពី ការធ្វើអធិការកិច្ចទៅលើការ អនុវត្តតមាលិខិត បទដ្ឋានរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ អនុកម្មវិធីទី២ ក្រសួងមហាផ្ទៃ បានរៀបចំសិក្ខាសាលា ស្តីពីការប្រមូលធាតុចូលបឋមសម្រាប់ការរៀបចំ ឯកសារក្របខ័ណ្ឌយុទ្ធសាស្រ្តស្តីពីអធិការកិច្ចរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងគោលបំណងផ្លាស់ប្តូរបទពិសោធន៍របស់ស្ថាប័ន ក្រសួងនានា ដែលបានអនុវត្តការងារអធិការកិច្ចកន្លងមក ក៏ដូចជាប្រមូលទស្សនទាន មតិយោបល់ និងការព្រមព្រៀង ឯកភាពគ្នាលើទស្សនទាន វិសាលភាព និងមាតិកាឯកសារក្របខ័ណ្ឌយុទ្ធសាស្រ្តស្តីពីការធ្វើអធិការកិច្ច លើការអនុវត្តលិខិតបទដ្ឋានរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី០៣-០៤ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅសណ្ឋាគារឆ្នេរថ្មី ខេត្តព្រះសីហនុ ។

 

គួរបញ្ជាក់ផងដែរថា សិក្ខាសាលានេះមានការអញ្ជើញជាអធិបតីភាពដោយ ឯកឧត្តម លេង វី អនុរដ្ឋលេខាធិការ ក្រសួង មហាផ្ទៃ និងជាប្រធានក្រុមការងារគ្រប់គ្រងអនុកម្មវិធីទី២ និងមានអ្នកចូលរួមមកពីអគ្គាធិការដ្ឋាន នៃក្រសួងមហាផ្ទៃ នាយកដ្ឋានរដ្ឋបាលទូទៅ នាយកដ្ឋានរដ្ឋបាលមូលដ្ឋាន លេខាធិការដ្ឋាន គ.ជ.អ.ប អគ្គាធិការដ្ឋាននៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាយកដ្ឋាននីតិកម្មនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ក្រសួងសុខាភិបាល អគ្គាធិការដ្ឋាននៃក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាយកដ្ឋាននីតិកម្មនៃអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ ក្រសួងអប់រំ យុវជន និងកីឡា ទីប្រឹក្សាផអ៣ តំណាងដៃគូអង្គការមិនមែនរដ្ឋាភិបាល ដែលសរុបចំនួន ២៨រូប។

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់