UNICEF និង​លេខាធិការដ្ឋាន គ.ជ.អ.ប សិក្សាស្រាវជ្រាវការប្រាស្រ័យទាក់ទងកិច្ច​គាំពារ​កុមារ និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ

រតនគិរី ១ សីហា ២០១៦៖ អង្គការសហប្រជាជាតិដើម្បីកុមារនៅកម្ពុជា (UNICEF) សហការជាមួយលេខាធិការដ្ឋាន គ.ជ.អ.ប បានធ្វើការសិក្សាស្រាវជ្រាវពី ការប្រាស្រ័យទាក់ទង សម្រាប់បរិយាប័ន្នសង្គម ស្តីពីការអភិវឌ្ឍកុមារតូច…

រតនគិរី ១ សីហា ២០១៦៖ អង្គការសហប្រជាជាតិដើម្បីកុមារនៅកម្ពុជា (UNICEF) សហការជាមួយលេខាធិការដ្ឋាន គ.ជ.អ.ប បានធ្វើការសិក្សាស្រាវជ្រាវពីការប្រាស្រ័យទាក់ទងសម្រាប់បរិយាប័ន្នសង្គមស្តីពីការអភិវឌ្ឍកុមារតូច កិច្ចការពារកុមារ គុណភាព ការអប់រំ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។

ការសិក្សានេះធ្វើឡើងក្នុងរាជធានី ខេត្តចំនួន០៥ រួមមាន៖ រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តសៀមរាប ខេត្តក្រចេះ និងខេត្តរតនគិរី។

 

អង្គការស្រាវជ្រាវអភិវឌ្ឍមនុស្សនៅកម្ពុជា (HDRC) ដែលទទួលការសម្រាប់ការស្រាវជ្រាវនេះចុះធ្វើការប្រមូលទិន្នន័យ ចាប់ពីថ្ងៃទី១៥ ខែកក្កដា រហូតដល់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៦៕ NCDDS

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់