ផ្លូវ​បេ​តុង​២​ខ្សែ​ត្រូវ​បាន​ស្ថាបនា​ឡើង​តាម​រយៈ​គម្រោង​អភិវឌ្ឍន៍​​មូល​និធិ​សង្កាត់ ​ឆ្នាំ​២០១៤ នៅ​សង្កាត់​ដង្កោ​

ភ្នំពេញ ៣០ មិថុនា ២០១៤៖ ផ្លូវបេតុង២ខ្សែត្រូវបានបើកការដ្ឋានស្ថាបនាឡើង តាមគម្រោងមូលនិធិ សង្កាត់ឆ្នាំ២០១៤ ដើម្បីទុកឲ្យប្រជាពលរដ្ឋនៅក្នុងភូមិ ចំនួន២ប្រើប្រាស់ក្នុង នោះមានភូមិថ្មី និងភូមិបាគូសង្កាត់ដង្កោ…

ដោយ៖ ផ្កាយព្រឹក កោះសន្តិភាព ថ្ងៃចន្ទ ទី៣០ ខែមិថុនា ឆ្នាំ២០១៤ ម៉ោង ១៤:២៤
http://kohsantepheapdaily.com.kh/article/99443.html

ភ្នំពេញ ៣០ មិថុនា ២០១៤៖ ផ្លូវបេតុង២ខ្សែត្រូវបានបើកការដ្ឋានស្ថាបនាឡើងតាមគម្រោងមូលនិធិសង្កាត់ឆ្នាំ២០១៤ ដើម្បីទុកឲ្យប្រជាពលរដ្ឋនៅក្នុងភូមិចំនួន២ប្រើប្រាស់ក្នុងនោះមានភូមិថ្មី និងភូមិបាគូសង្កាត់ដង្កោ ដែលពិធីនោះបានប្រព្រឹត្តទៅកាលពីវេលាព្រឹកថ្ងៃទី៣០ មិថុនា ២០១៤ ក្រោមអធិបតីភាពលោកនុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ មន្ត្រីរាជការសាលាខណ្ឌ និងអាជ្ញាធរសង្កាត់ដង្កោ ព្រមទាំងប្រជាពលរដ្ឋជាច្រើននាក់។

អាជ្ញាធរសង្កាត់ដង្កោបានឲ្យដឹងថា ផ្លូវដែលត្រូវធ្វើការស្ថាបនានាពេលនេះមានចំនួន២ខ្សែ ប្រវែងសរុប២៣៧ម៉ែត្រ ជាប្រភេទផ្លូវបេតុងគ្មានសរសៃដែក ស្ថិតក្នុងភូមិចំនួន២ដែរ ក្នុងនោះភូមិថ្មី មានប្រវែង១២០ម៉ែត្រ ទទឹង០៤ម៉ែត្រ និងកម្រាស់០,១៥ម៉ែត្រ និងភូមិបាគូ មានប្រវែង១១៧ម៉ែត្រ ទទឹង០៤ម៉ែត្រ និងកម្រាស់០,១៥ម៉ែត្រ ហើយការស្ថាបនានេះធ្វើឡើងតាមគម្រោងមូលនិធិសង្កាត់ឆ្នាំ២០១៤៕

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់