ឆ្នាំ២០១៥ មូលនិធិឃុំ សង្កាត់ មានចំនួនប្រមាណ ៦៧,១៥លានដុល្លារ កើនឡើងខ្លាំងក្នុងរយៈពេលជាង១០ឆ្នាំ

ភ្នំពេញ ៤ កុម្ភៈ ២០១៥៖ មូលនិធិឃុំសង្កាត់ គឺជាមូលនិធិផ្ទេរ គ្មានភ្ជាប់លក្ខខណ្ឌ ដែលមានចំនូនសមាមាត្រ ២,៨០% ធៀបទៅនឹង ចំណូលចរន្តថវិកាជាតិសរុប។ មូលនិធិនេះ ត្រូវបានកើនឡើង យ៉ាងខ្លាំង នៅក្នុងរយៈពេលជាង ១០ឆ្នាំ កន្លងមកនេះ។ នៅក្នុង ឆ្នាំ២០១៥ មូលនិធិឃុំ សង្កាត់នេះ មានចំនួនប្រមាណ២៧១ ៩៥៤លានរៀល ឬសមមូលនឹង៦៧,១៥លានដុល្លារ ដែលចំនួននេះ មានការកើនឡើង ៥ដង បើប្រៀបធៀបទៅនឹង ចំនួនមូលនិធិឃុំ សង្កាត់ក្នុងឆ្នាំ២០០៣។

សាលាឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ

 

ភ្នំពេញ ៤ កុម្ភៈ ២០១៥៖ មូលនិធិឃុំសង្កាត់ គឺជាមូលនិធិផ្ទេរ គ្មានភ្ជាប់លក្ខខណ្ឌ ដែលមានចំនូនសមាមាត្រ ២,៨០% ធៀបទៅនឹង ចំណូលចរន្តថវិកាជាតិសរុប។ មូលនិធិនេះ ត្រូវបានកើនឡើង យ៉ាងខ្លាំង នៅក្នុងរយៈពេលជាង ១០ឆ្នាំ កន្លងមកនេះ។

នៅក្នុងឆ្នាំ២០១៥ មូលនិធិឃុំ សង្កាត់នេះ មានចំនួនប្រមាណ២៧១ ៩៥៤លានរៀល ឬសមមូលនឹង ៦៧,១៥ លានដុល្លារ ដែលចំនួននេះ មានការកើនឡើង ៥ដង បើប្រៀបធៀបទៅនឹង ចំនួនមូលនិធិឃុំ សង្កាត់ ក្នុងឆ្នាំ២០០៣។ នេះបើតាមការអះអាង របស់ឯកឧត្តម គាត ឈន់ ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជាអនុប្រធាន គ.ជ.អ.ប ក្នុងពិធីបើកសិក្ខាសាលាជាតិ ស្ដីពីការរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ២០១៥ របស់ គ.ជ.អ.ប កាលពីព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៥។

កន្លងមក នៅក្នុងការអនុវត្តជាក់ស្តែង ជាទូទៅឃុំ សង្កាត់បានប្រើប្រាស់មូលនិធិនេះភាគច្រើនផ្តោតតែ ទៅលើគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅតាមមូលដ្ឋាននានា។

ឯកឧត្តម គាត ឈន់ ថ្លែងថា ក្នុងដំណាក់កាលនេះ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវរបស់ឃុំ សង្កាត់ក្នុងការចូលរួមចំណែក ទាំងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ក្រុមប្រឹក្សាឃុំ សង្កាត់ចាំបាច់ពិចារណា ប្រើប្រាស់មូលនិធិ នេះមួយចំណែកសម្រាប់សកម្មភាពនានា ដែលពាក់ព័ន្ធនឹងការផ្តល់សេវាសង្គមជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួន៕ NCDDS

ការផ្តល់សេវាសុខភាពដល់ប្រជាពលរដ្ឋនៅមណ្ឌលសុខភាពឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

 

ការត្រួតពិនិត្យការងារបច្ចេកទេសសាងសង់ផ្លូវក្រួសក្រហម នៃគម្រោងមូលនិធិឃុំ ឆ្នាំ២០១៣ របស់ឃុំកាឡែង ស្រុកលំផាត់ ខេត្តរតនគិរី

 

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់