បញ្ហា​ប្រែប្រួល​អាកាសធាតុ​ជា​បញ្ហា​សកល​ដែល​ទាមទារ​ អោយ​មាន​ការ​ចូលរួម​សហការ​ដោះស្រាយ​ពី​ថ្នាក់​ជាតិ​ រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ និង​អង្គការ​សង្គម​ស៊ីវិល​

"

បាត់ដំបង ១២ កុម្ភៈ ២០១៥៖ ការប្រែប្រួលអាកាសធាតុ គឺជាបញ្ហាសកលហើយមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសកសិករកម្ពុជា ដែលជាហេតុទាមទារអោយមានការចូលរួមខ្ពស់ពីអាជ្ញាធរគ្រប់ជាន់ថ្នាក់ អង្គការសង្គមស៊ីវិល ព្រមទាំងប្រជាពលរដ្ឋផងដែរ។

បាត់ដំបង ១២ កុម្ភៈ ២០១៥៖ ការប្រែប្រួលអាកាសធាតុ គឺជាបញ្ហាសកលហើយមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសកសិករកម្ពុជា ដែលជាហេតុទាមទារអោយមានការចូលរួមខ្ពស់ពីអាជ្ញាធរគ្រប់ជាន់ថ្នាក់ អង្គការសង្គមស៊ីវិល ព្រមទាំងប្រជាពលរដ្ឋផងដែរ។ 

 

នេះជាការលើកឡើងរបស់លោក ឈុន ប៊ុនណារ៉ា អនុប្រធានអង្គភាពគ្រប់គ្រង និងគាំទ្រកម្មវិធីនៃលេខាធិការដ្ឋាន គ.ជ.អ.ប ក្នុងពិធីបើកសិក្ខាសាលាស្ដីពីការចាប់ផ្ដើមអនុវត្តគម្រោង LGCCII ឆ្នាំ២០១៥ និងចាត់អាទិភាពជ្រើសរើសគម្រោងបន្សាំនឹងការប្រែប្រួលអាកាសធាតុ របស់រដ្ឋបាលខេត្តបាត់ដំបង កាលពីថ្ងៃទី ១២-១៣ ខែកុម្ភៈ ឆ្នាំ២០១៥ នៅសាលប្រជុំសាលាខេត្តបាត់ដំបង។

 

លោក ឈុន ប៊ុនណារ៉ា មានប្រសាសន៍បន្ថែមថា ដើម្បីរួមចំណែកអនុវត្តគោលនយោបាយ និងផែនការយុទ្ធសាស្ត្រជាតិ ១០ឆ្នាំ ‌‌(២០១៤-២០២៣) របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា លេខាធិការដ្ឋាន គ.ជ.អ.ប ក្រោមកិច្ចសហការគាំទ្រពីអង្គការ UNCDF បានកំពុងអនុវត្តគម្រោងសាកល្បងបញ្ជ្រាបការបន្សាំនឹងការប្រែប្រួលអាកាសធាតុនៅថ្នាក់មូលដ្ឋាន តាមរយៈគម្រោងរដ្ឋបាលមូលដ្ឋាន និងការប្រែប្រួលអាកាសធាតុ (LGCC II) នៅខេត្តគោលដៅចំនួនពីរ គឺខេត្តតាកែវ និងខេត្តបាត់ដំបង ក្នុងស្រុកចំនួន ០៨ រួមមាន ក្រុងដូនកែវ ស្រុកបាទី ស្រុកបូរីជលសារនៃខេត្តតាកែវ និង  ស្រុកបវេល ស្រុករុក្ខគីរី ស្រុកមោងឬស្សី ស្រុកថ្មគោល ស្រុកសំពៅលូននៃខេត្តបាត់ដំបង។

 

ក្រៅពីបានធ្វើប្រជាពលរដ្ឋមានការរីករាយដោយសារគម្រោងបានឆ្លើយតបទៅនឹងផលលំបាកជាក់ស្តែងរបស់ពួកគាត់ ព្រមទំាងបានធ្វើអោយប្រជាពលរដ្ឋបានយល់ដឹងបន្ថែមពីការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ និងបានពង្រឹងសមត្ថភាពដល់រដ្ឋបាលថ្នាក់ក្រោមជាតិ គម្រោង LGCC II បានសម្រេចលទ្ធផលមួយចំនួនដួចជា៖១. រៀបចំបណ្តុះបណ្តាល និងអនុវត្តនូវឧបករណ៍វាយតម្លៃការកាត់បន្ថយភាពងាយរងគ្រោះដោយការប្រែប្រួលអាកាសធាតុ ២.រៀបចំផែនការយុទ្ធសាស្រ្តបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ ៣.រៀបចំនូវក្រុមការងារគាំទ្របច្ចេកទេសរៀបចំសៀវភៅណែនាំបច្ចេកទេស ស្តីពីការបញ្រ្ជាបការប្រែប្រួលអាកាសធាតុទៅក្នុងផែនការអភិវឌ្ឍ និងកម្មវិធីវិនិយោគឃុំ សង្កាត់ ៤.រៀបចំនូវគំរូនៃប្រព័ន្ធមូលនិធិបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុដោយផ្អែកលើលទ្ធផលនៃការអនុវត្ត ( PBCR) និង៥. រៀបចំនូវប្រព័ន្ធវាយតម្លៃមូលនិធិ PBCR និងបានកសាងសមត្ថភាពដល់សហគមន៍ និងរដ្ឋបាលមូលដ្ឋានក្នុងការរៀបចំកសាងផែនការ ការអនុវត្តគម្រោង និងការតាមដានត្រួតពិនិត្យ និងវាយតម្លៃគម្រោងដែលមានលក្ខណ:បន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ។

 

គួរបញ្ជាក់ថាសម្រាប់ឆ្នាំ២០១៥នេះ គម្រោង LGCCII នឹងបន្តគាំទ្រដល់ក្រុង ស្រុកគោលដៅទាំង០៨បន្តទៀត ដែលមានមូលនិធិសរុបប្រមាណ  ៦សែនដុល្លារ។ ដោយឡែក ក្នុងឆ្នាំ២០១៤ ស្រុកគោលដៅទាំង៥ របស់ខេត្តបាត់ដំបងបានទទួលការគាំទ្រពី គម្រោង LGGG II មានចំនួនសរុប៣៥ គម្រោង ដែលក្នុងនោះគម្រោងហេដ្ឋារចនាសម្ព័ន្ធមានចំនួន ១៩គម្រោង និងគម្រោងសេវាកម្មមានចំនួន ១៦គម្រោង។ 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់