ការ​ប្រែប្រួល​អាកាសធាតុ​បាន​ធ្វើ​ឲ្យ​ស្រ្ដី​មាន​ផល​ប៉ះពាល់ និង ប្រឈម​ជា​មួយ​នឹង​ហានិភ័យ​ខ្ពស់​ជាង​បុរស

ភ្នំពេញ ២៦ ឧសភា ២០១៤៖ យោងតាមការសិក្សាស្រាវជ្រាវ និងការអះអាងរបស់មន្រ្ដីជាន់ខ្ពស់ ក្រសួងកិច្ចការនារី បានឲ្យដឹងថា បច្ចុប្បន្ននេះការប្រែប្រួលអាកាសធាតុបានធ្វើឲ្យមានផលប៉ះពាល់ជា អវិជ្ជមានទាំងបុរស និងស្រ្ដី ប៉ុន្តែជាទូទៅស្រី្ដតែងតែរងគ្រោះ និងជួបហានិភ័យខ្ពស់ជាងបុរស តាមរយៈ កាយសម្បទា ស្ថានភាពសង្គមពិសេសប្រឈមនឹងបញ្ហាសុខភាពក្នុងអំឡុងពេលគ្រោះមហន្តរាយ។

ភ្នំពេញ ២៦ ឧសភា ២០១៤៖ យោងតាមការសិក្សាស្រាវជ្រាវ និងការអះអាងរបស់មន្រ្ដីជាន់ខ្ពស់ក្រសួងកិច្ចការនារី បានឲ្យដឹងថា បច្ចុប្បន្ននេះ

ការប្រែប្រួលអាកាសធាតុបានធ្វើឲ្យមានផលប៉ះពាល់ជាអវិជ្ជមានទាំងបុរស និងស្រ្ដី ប៉ុន្តែជាទូទៅស្រី្ដតែងតែរងគ្រោះ និងជួបហានិភ័យខ្ពស់ជាងបុរស

តាមរយៈកាយសម្បទា ស្ថានភាពសង្គមពិសេសប្រឈមនឹងបញ្ហាសុខភាពក្នុងអំឡុងពេលគ្រោះមហន្តរាយ។

 

ក្នុងវេទិកាយុវជនស្ដីពី ការប្រែប្រួលអាកាសធាតុ និងយេនឌ័រ កាលពីចុងសប្ដាហ៍កន្លង ទៅនេះ លោកជំទាវ ស៊ីវណ្ណ បុទុម រដ្ឋលេខាធិការក្រសួង

កិច្ចការនារីមានប្រសាសន៍ថា ជាការពិតការប្រែប្រួលអាកាសធាតុតែងតែមានផលប៉ះពាល់ជាទូទៅមិនថាប្រទេសអភិវឌ្ឍន៍ ឬប្រទេសកំពុងអភិវឌ្ឍ

នោះទេ គឺបានធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍនៅក្នុងប្រទេសនីមួយៗ ពិសេសស្រ្ដីដែលជា

មេគ្រួសារប្រឈម នឹងហានិភ័យខ្ពស់ទាក់ទងនិងសុវត្ថិភាព ខណៈពេលដែលស្រ្ដីមិនបានត្រៀមខ្លួន និងឆ្លើយតបចំពោះការប្រែប្រួលអាកាសធាតុ។ 

 

លោកជំទាវបញ្ជាក់ថា ជាទូទៅស្រ្ដីតែងតែទទួលបន្ទុកមើលថែទាំសមាជិកគ្រួសារ និងប្រឈម នឹងផលប៉ះពាល់ខ្លាំងជាងបុរសក្នុងស្ថានភាពរស់នៅ

ក្នុងសង្គម និងកាយសម្បទា ពិសេសបញ្ហាសុខភាពក្នុងអំឡុងពេលគ្រោះមហន្ដរាយ ដោយសារតែស្រ្ដីមិនមានជំនាញគ្រប់គ្រាន់ ដើម្បីសង្គ្រោះខ្លួនដូចជា

ការឡើងដើមឈើ ការហែលទឹក ការស្វែងរកទីទួលសុវត្ថិភាព និងការទទួលបានព័ត៌មានអំពីអាកាសធាតុជាដើម។

 

លោកជំទាវរដ្ឋលេខាធិការបន្ដទៀតថា បញ្ហាយេនឌ័រ និងការប្រែប្រួលអាកាសធាតុ ជាបញ្ហាអន្ដរវិស័យ ដែលក្រសួងកិច្ចការនារីបានសហការជាមួយ

ស្ថាប័នពាក់ព័ន្ធដើម្បីធានាថាបញ្ហស្រ្ដី និងកុមារត្រូវបានគិតគូ និងបញ្ចូលទៅក្នុងដំណើរការរៀបចំ តាក់តែង ការធ្វើសេចក្ដីសម្រេចចិត្តលើ

គោលនយោបាយ ផែនការ សេចក្ដីណែនាំ និងកម្មវិធីនានាព្រមទាំងការ ចូលរួមរបស់ស្រ្ដីនៅក្នុងការអនុវត្ដសកម្មភាពដែលឆ្លើយតបទៅនឹងការ

ប្រែប្រួលអាកាសធាតុ។

 

កញ្ញា ឡុង គឹមជូរ ជានិស្សិតផ្នែកទំនាក់ទំនងអន្ដរជាតិ នៃសាកលវិទ្យាល័យបញ្ញាសាស្រ្ដកម្ពុជា ដែលបានចូលរួមក្នុងកម្មវិធីនេះបានលើកឡើងថា

វេទិកាពិភាក្សាអំពីការប្រែប្រួលអាកាសធាតុ និងយេនឌ័រនេះមានសារសំខាន់ណាស់ក្នុងការផ្ដល់ឱកាសឲ្យយុវជនបាន យល់ដឹងទាក់ទងនឹងការ

ប្រែប្រួលអាកាសធាតុផលប៉ះពាល់ និងតួនាទីរបស់យុវជន ជា ពិសេសតួនាទីរបស់បុរស ស្រ្ដីក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ដើម្បី

លើកកម្ពស់ការយល់ដឹង ការជួយបណ្ដុះផ្ដត់គំនិត និងឆន្ទៈឲ្យចេះស្រឡាញ់បរិស្ថាន ការចូលរួម កាត់បន្ថយការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍ

សេដ្ឋកិច្ចជាតិឲ្យកាន់តែប្រសើរឡើង។

 

យោងតាមរបាយការណ៍របស់កម្មវិធីអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិ (UNDP) បានបង្ហាញថា ការប្រែប្រួលអាកាសធាតុនៅក្នុងប្រទេសកម្ពុជា

បានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើ វិសាលភាពនៃយេនឌ័រ ខណៈដែលកម្ពុជាស្ថិតនៅក្នុងចំណាត់ថ្នាក់ទី៩៩ ក្នុងចំណោមប្រទេសទាំង១៤៥ នៅលើ

ពិភពលោកស្ដីពីសូចនាករអសមភាពយេនឌ័រ ពិសេសស្រ្ដីខកខាន មិនបានទទួលសេវាអប់រំ និងសេវាសាធារណៈឲ្យបានពេញលេញនោះ៕

អត្ថបទដកស្រង់ចេញពីគេហទំព័រទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP): http://www.akp.gov.kh/kh/?p=84083

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់