ក្រសួងទេសចរណ៍ចាប់ផ្ដើមអនុវត្ដន៍ផែនការបញ្ជ្រាបការ​យល់ដឹងដល់សាធារណជន លើបញ្ហាបរិស្ថានស្អាត និងសេវាកម្មល្អ

ភ្នំពេញ ១៥ កុម្ភៈ ២០១៦៖ ក្រសួងទេសចរណ៍ បានចាប់ផ្ដើមអនុវត្ដន៍ ផែនការបញ្ជ្រាបការយល់ដឹងជាសាធារណៈ ជុំវិញបរិស្ថានស្អាត និងសេវាកម្មទេសចរណ៍ល្អ ដោយសហការជាមួយក្រសួងព័ត៌មានក្រសួងបរិស្ថាន សហភាពសហព័ន្ធយុវជនកម្ពុជា និងវិស័យឯកជន ដើម្បីជួយគាំទ្រនិងលើកកម្ពស់ ទៅដល់វិស័យទេសចរណ៍នៅកម្ពុជា។

ភ្នំពេញ ១៥ កុម្ភៈ ២០១៦៖ ក្រសួងទេសចរណ៍ បានចាប់ផ្ដើមអនុវត្ដន៍ផែនការបញ្ជ្រាបការយល់ដឹងជាសាធារណៈជុំវិញបរិស្ថានស្អាត និងសេវាកម្មទេសចរណ៍ល្អដោយសហការជាមួយក្រសួងព័ត៌មានក្រសួងបរិស្ថានសហភាពសហព័ន្ធយុវជនកម្ពុជានិងវិស័យឯកជន ដើម្បីជួយគាំទ្រនិងលើកកម្ពស់ទៅដល់វិស័យទេសចរណ៍នៅកម្ពុជា។

ក្នុងកិច្ចប្រជុំស្ដីពីការបញ្ជ្រាបការយល់ដឹងជាសាធារណៈពីទេសចរណ៍ និងទីក្រុងស្អាត និងយុវជន និងទីក្រុងស្អាតនៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ នៅក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្ដីក្រសួងទេសចរណ៍មានប្រសាសន៍ថា ផែនការបញ្ជា្របនេះ គឺដើម្បីបំផុស និងជំរុញឱ្យប្រជាពលរដ្ឋ មានការយល់ដឹង ហើយចូលរួមលើកកម្ពស់ទេសចរណ៍ស្អាត និងបៃតងរបស់កម្ពុជា ខណៈក្រសួងទេស ចរណ៍ត្រៀមលក្ខណៈក្នុងការចូលរួមប្រឡង ប្រណាំងទេសចរណ៍ អាស៊ាន ដែលនឹងធ្វើឡើងនៅឆ្នាំ២០១៨ ខាងមុខ។

ឯកឧត្តមបានបញ្ជាក់ថា ការផ្សព្វផ្សាយអំពីផែនការនេះ ត្រូវមានការចូលរួមសហការជាមួយ ក្រសួងព័ត៌មាន ដើម្បីបង្កើនការផ្សាយតាមវិទ្យុ និងទូរទស្សន៍ ឱ្យបានកាន់តែទូលំទូលាយ ពិសេសតាម រយៈការជំរុញឱ្យពិធីករ ពិធីការិនីនៅតាមកញ្ចក់ទូរទស្សន៍ផ្សាយអំពីទេសចរណ៍ស្អាត និងសេវាកម្មទេស ចរណ៍ល្អ ហើយបង្កើតជាគណៈកម្មការសម្រាប់ដាក់ពិន្ទុចំពោះពិធីករ និងពិធីការិនីណា និយាយបាន ល្អជាងគេ នឹងរៀបចំផ្ដល់ប័ណ្ណសរសើរក៏ដូចជារង្វាន់លើកទឹកចិត្តផងដែរ។

ឯកឧត្តមរដ្ឋមន្រ្ដីបានលើកឡើងថា បញ្ហាទេសចរណ៍បៃតង និងទីក្រុងស្អាតនេះ ជាប្រធានបទ មួយធំដែលក្រសួងពាក់ព័ន្ធត្រូវយកចិត្តទុកដាក់  ដើម្បីបន្ដចូលរួមគាំទ្រចលនាប្រឡងប្រណាំងទីក្រុង ស្អាត បរិស្ថានល្អ ក្នុងការទាក់ទាញភ្ញៀវទេសចរបរទេស ឱ្យមានការទទួលស្គាល់ និងមកទស្សនាកម្ពុជា ឱ្យកាន់តែច្រើនបន្ថែមទៀត។

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានបញ្ជាក់ថា ក្រសួងនឹងស្នើទៅគ្រប់បណ្ដា ស្ថានីយទូរទស្សន៍ទាំងអស់ ឱ្យចូលរួមចំណែកក្នុងការជួយផ្សព្វផ្សាយអំពីខ្លឹមសារ និងស្ពតអប់រំទាក់ទង នឹងទេសចរណ៍ និងទីក្រុងស្អាត។

ឯកឧត្តមបន្ដថា ក្រៅពីការផ្សព្វផ្សាយតាមរយៈពិធីករ ពិធីការិនីនៅតាមទូរទស្សន៍នោះ ក្រសួង ទេសចរណ៍ក៏ត្រូវតែរៀបចំផលិត និងផ្សព្វផ្សាយ តាមរយៈកុនតុក្កតា ដោយដាក់ឱ្យមានការចូលរួមប្រកួត ប្រជែងរបស់យុវជនពាក់ព័ន្ធនឹងប្រធានបទទេសចរណ៍ និងទីក្រុងស្អាត សម្រាប់បង្កើនការយល់ដឹងដល់ ប្រជាពលរដ្ឋ អាជីវករ និងម្ចាស់សណ្ឋាគារ ភោជនីយដ្ឋាន ក្នុងការចូលរួមសម្អាតទីក្រុង និងបរិស្ថានឱ្យល្អ និងស្អាតនៅកម្ពុជា។

សូមបញ្ជាក់ថា នៅក្នុងការអនុវត្តផែនការកម្មវិធីបញ្រ្ជាបការយល់ដឹងជាសាធារណៈក្នុងវិស័យ ទេសចរណ៍នេះបានធ្វើឱ្យក្រសួងទេសចរណ៍ ក្រសួងព័ត៌មាន ក្រសួងបរិស្ថាន សហភាពសហព័ន្ធ យុវជនកម្ពុជា វិស័យឯកជន និងប្រព័ន្ធផ្សព្វផ្សាយ ត្រូវផលិតនូវកម្មវិធីស្ដីពីរមណីយដ្ឋានខ្ញុំស្អាត  កម្មវិធី អ្នកដឹកនាំធុរកិច្ចបៃតងឆ្នើមក្នុងវិស័យទេសចរណ៍ កម្មវិធីនាទីទីក្រុងស្អាត និងកម្មវិធីសេវាខ្ញុំល្អ ដើម្បីផ្សព្វ ផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក៕

 

ប្រភពៈ AKP

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់