ការដំឡើងប្រាក់បៀវត្សមន្ត្រីរាជការនឹងអនុវត្តនៅខែមេសា ឆ្នាំ២០១៥

ភ្នំពេញ ១៣ មករា ២០១៥៖ ដោយសុំអភ័យទោស និងធ្វើការ កែតម្រូវចំពោះ បញ្ហាដំឡើងប្រាក់បៀវត្ស ដល់មន្ត្រីរាជការ ដែលបានបញ្ជាក់ នៅក្នុងពិធីបើកការ ដ្ឋានសាងសង់សាលាខេត្តត្បូងឃ្មុំ កាលពីដើមខែមករា សម្ដេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា មានប្រសាសន៍ថា ការដំឡើងប្រាក់បៀវត្ស ដល់មន្ត្រីរាជ ការស៊ីវិល នឹងធ្វើឡើង ក្នុងខែមេសា ខាងមុខនេះ។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់វារីអគ្គិសនី ឫស្សីជ្រុំក្រោម ស្ថិត ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង កាលពីថ្ងៃទី១២ខែមករា ឆ្នាំ ២០១៥ សម្ដេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា មន្ត្រីរាជការ របស់យើងនឹងឡើងចាប់ពីខែមេសាទៅ កំណើនប្រាក់ដែលត្រូវឡើង ចំពោះមន្ត្រីរាជការដែលប្រាក់ទាបបំផុតគឺឡើង៣០,៩ភាគរយ បាន សេចក្ដីថាឡើងពី៤២៤.០០០រៀលក្នុងមួយខែទៅ៥៥ម៉ឺនរៀល ក្នុង មួយខែ ។ គ្រូបង្រៀនឡើងពីប្រមាណ៥៥ម៉ឺនរៀលក្នុងមួយខែ ទៅ៦៥ ម៉ឺនរៀលក្នុងមួយខែ បើគិតពីកំណើនគឺឡើង៣៤ភាគរយ គ្រូពេទ្យ ឡើងពីប្រមាណ៥៥ម៉ឺនរៀលក្នុងមួយខែ ទៅដល់៦៥ម៉ឺនរៀលក្នុងមួយ ខែ ។ ដោយឡែកនគរបាលជាតិថ្នាក់ពលបាលត្រី ឡើងពី៤៧៣.០០០ រៀលក្នុងមួយខែ បើគិតទាំងរបបអង្ករទៅ៦៤០.០០០រៀលក្នុងមួយខែ ដោយមានកំណើន៣៥,៣ភាគរយ យោធិនថ្នាក់ពលទោដែលប្រាក់ ខែទាបបំផុតឡើងដល់៥៣៣.០០០រៀលក្នុងមួយខែ ដោយមិនគិត របបអង្ករ ។

សម្ដេចតេជោបានបន្តថា ឥឡូវយើងរៀបចំប្រព័ន្ធបៀវត្សមួយឱ្យ វាទៅទាំងកងទ័ព ទាំងនគរបាល ទៅទាំងស៊ីវិល ទៅជាមួយគ្នា ។ ម្សិលមិញខ្ញុំបានប្រាប់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុថាគឺខែមេ សាឡើងប្រាក់ខែនឹងត្រូវបើកប្រាក់ខែឱ្យបានមុនចូលឆ្នាំខ្មែរ៕

ដោយ ជឹម ណារី AKP (13-01-2015)

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់