អគ្គ​​នាយក​ដ្ឋាន​​រដ្ឋបាល​​ក្រសួង​មហាផ្ទៃ​បង្ហាញល័ក្ខខ័ណ្ឌ​ការងារ​​កំណត់​​ចំនួន​​​ក្រប​ខ័ណ្ឌ​​​មន្ត្រី​​​រាជការ​​ស៊ីវិល

ភ្នំពេញ ៨ មិថុនា ២០១៦៖ អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃកាលពីព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦ បានធ្វើបង្ហាញដល់លេខាធិការដ្ឋាន គ.ជ.អ.ប អំពីការសិក្សា រៀបចំល័ក្ខខ័ណ្ឌការងារដើម្បីឈានទៅកំណត់ចំនួនក្របខ័ណ្ឌមន្ត្រី រាជការ…

ភ្នំពេញ ៨ មិថុនា ២០១៦៖ អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃកាលពីព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦ បានធ្វើការបង្ហាញដល់លេខាធិការដ្ឋាន គ.ជ.អ.ប អំពីការសិក្សា រៀបចំល័ក្ខខ័ណ្ឌការងារដើម្បីឈានទៅកំណត់ចំនួនក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិលបម្រើការងារនៅលេខាធិការដ្ឋាន គ.ជ.អ.ប។

ការបង្ហាញនេះធ្វើឡើងដើម្បីពង្រឹងគុណភាព ប្រសិទ្ធភាពការងារ និងការទទួលខុសត្រូវរបស់មន្ត្រីរាជការ និងដើម្បីឈានទៅកំណត់ចំនួនក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិលក្នុងការធានាអោយការិយាល័យ និងអង្គភាពនីមួយៗមានមន្ត្រីរាជការសមស្របទៅនឹងទំហំការងារជាក់ស្តែង និងអាចបំពេញការងារពេញម៉ោងដោយពុំមានមន្ត្រីណាម្នាក់នៅទំនេរគ្មានការងារធ្វើក្នុងម៉ោងរដ្ឋបាលរបស់រដ្ឋ ព្រមទាំងអាចកាត់បន្ថយបន្ទុកថវិកាជាតិពាក់ព័ន្ធនឹងការជ្រើសរើសក្របខ័ណ្ឌថ្មីបន្ថែម៕ NCDDS

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់