ប្រជាពលរដ្ឋ នៅសង្កាត់ត្រពាំង ក្រសាំងរិះគន់ គណៈកម្មការ ផ្សារនិងអាជ្ញាធរភូមិ គិតតែពីប្រយោជន៍​ខ្លួន

ភ្នំពេញ ២៦ មិថុនា ២០១៤៖ វេទិកាសាធារណៈ នៅក្នុងសង្កាត់ត្រពាំងក្រសាំង បានរៀបចំឡើងដោយ អាជ្ញធរខណ្ឌពោធិ៍សែនជ័យ ត្រូវបានប្រជាពលរដ្ឋ លើកឡើងនូវក្តីកង្វល់ របស់ពួកគាត់ជាច្រើន មកឲ្យគណៈអធិបតី ជួយដោះស្រាយ ជូនពួកគាត់ ដូចជាការមិនពេញចិត្ត ចំពោះ…

 

ដោយៈ ដើមអម្ពិល(DAP) ID-067 Wednesday, 25 June 2014 19:57

http://www.dap-news.com/2011-06-14-02-39-55/89302-2014-06-25-13-03-22.html

ភ្នំពេញ ២៦ មិថុនា ២០១៤៖ វេទិការសាធារណៈ នៅក្នុងសង្កាត់ត្រពាំងក្រសាំង បានរៀបចំឡើងដោយ អាជ្ញធរខណ្ឌពោធិ៍សែនជ័យ ត្រូវបានប្រជាពលរដ្ឋ លើកឡើងនូវក្តីកង្វល់ របស់ពួកគាត់ជាច្រើន មកឲ្យគណៈអធិបតី ជួយដោះស្រាយ ជូនពួកគាត់ ដូចជាការមិនពេញចិត្ត ចំពោះលោកប្រធានផ្សារនិងអាជ្ញាធរភូមិ ដែលគិតតែពី ផលប្រយោជន៍ផ្ទាល់ខ្លួន មិនខ្ចីខ្វល់ពីទុក្ខលំបាក របស់ពួកគាត់។

ពិធីនេះប្រព្រឹត្តទៅកាលពីរសៀលថ្ងៃ ទី២៥ ខែមិថុនា ឆ្នាំ២០១៤ ស្ថិតនៅក្នុងភូមិសាមគ្គីទី២ សង្កាត់ ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ក្រោមអធិបតីភាពលោក ហែម ដារិទ្ធិ អភិបាលនៃគណៈអភិបាល ខណ្ឌពោធិ៍សែនជ័យ និងមានការ អញ្ជើញចូលរួមពីលោក សេង គន្ធ អភិបាលរងនិងមន្រ្តីពាក់ព័ន្ធ ជាច្រើនរូបទៀត,កម្លាំងអាវុធហត្ថ,លោកអធិការរងនគរបាលខណ្ឌ,កងកម្លាំងប្រដាប់អាវុធ រួមនឹងប្រជាពលរដ្ឋប្រមាណជា៣០០គ្រួសារ។

នាឱកាសនោះលោក ហែម ដារិទ្ធិ បានលើកឡើងថា  បងប្អូនប្រជាពលរដ្ឋត្រូវតែលើកយកនូវពីក្តី កង្វល់របស់បងប្អូន ទាំងឡាយមកពិភាក្សា ឬក៏មានការថ្នាំងថ្នាក់ ចំពោះមន្ត្រីថ្នាក់ មូលដ្ឋានបងប្អូន សូមកុំមានការ ខ្លាចក្រែងឲ្យសោះ ពីព្រោះវេទិការសាធារណៈនេះ គឺចង់ដឹងអំពីសុខទុក្ខបងប្អូន ឬផលលំបាកនានា ដែលបងប្អូនមាន ពីព្រោះបើគ្មានការិះគន់ក៏គ្មានការស្ថាបនាដែរ ដូច្នេះយើងត្រូវ តែរួមទាំងអស់គ្នាដើម្បីស្ថាបនា។ លោកបានបន្តថា អ្វីដែលបងប្អូនបានលើកឡើងឬក៏សំណូមពរនោះប្រសិនបើ លោកដោះស្រាយមិនបានលោកនឹងរាយការណ៍ជូនទៅថ្នាក់រាជធានី ឲ្យលោកជួយដោះស្រាយបន្ត។

ក្នុងនោះដែរលោក លី សារ៉ន ជាប្រជាពលរដ្ឋរស់នៅក្នុងភូមិសាមគ្គីទី២ បានលើកឡើងនូវបញ្ហាជា ច្រើនចំណុចឲ្យគណៈអធិបតីជួយដោះស្រាយដូចជា៖ បញ្ហាដាក់លូរំដោះទឹកក្នុងភូមិដែលមេភូមិ យកលុយច្រើន,បញ្ហាកន្លែងដាក់សំរាម របស់សហគមន៍ត្រូវបានគេយកធ្វើជាកម្មសិទ្ធិអស់ពុំមានកន្លែង ដាក់សំរាមយកទៅចាក់ចោល ក្រោមបង្គោលភ្លើងធ្វើឲ្យប៉ះពាល់ ដល់បរិស្ថាននិងបញ្ហាផ្សារសហគមន៍ បែរជាពុំមានប្រជាពលរដ្ឋក្នុងសហគមន៍លក់នោះទេ បែរជាអ្នកមកពីតំបន់ ផ្សេងមកលក់វិញ ហើយនិងបញ្ហា គ្រឿងញៀននៅក្នុងមូលដ្ឋាន ពួកគាត់ធ្វើឲ្យពួកគាត់មានការលំបាកយ៉ាងខ្លាំង។

ជាមួយគ្នានោះដែរប្រជាពលរដ្ឋជាច្រើនទៀតបានលើកឡើងស្រដៀងនឹងលោកដែរ ដោយចោទប្រកាន់ទៅ លើប្រធានផ្សារនិងមេភូមិថា បានឃុបឃិតគ្នាយកដីសហគមន៍សង់តូបលក់ដូរ ដោយលក់ទៅ ឲ្យអ្នកមកពីតំបន់ផ្សេងៗ ដែលគេមានលុយ ដោយលក់ក្នុង១តូបរហូតដល់២ពាន់ដុល្លារជាង។ បើតាម ការកំណត់ត្រឹមត្រូវនោះសម្រាប់លក់ ឲ្យអ្នកក្រីក្រក្នុងសហគមន៍គឺក្នុង១តូបតម្លៃត្រឹម៣០០ដុល្លារ ប៉ុណ្ណោះ ហើយទោះបីជាប្រមូលលុយ បានច្រើនយ៉ាងនេះក៏ដោយការអភិវឌ្ឍន៍ផ្សារ ឬនៅក្នុងមូលដ្ឋានពុំ មានការរីកចំរើន បន្តិចណាសោះឬមួយក៏អភិវឌ្ឍន៍ដាក់តែក្នុងហោប៉ៅលោក ជាពិសេសពេលផ្សារមានបញ្ហា អីមិនដែលឃើញ មុខលោកប្រធានផ្សារនោះទេ។

លោក ហែម ដារិទ្ធិ បានបញ្ជាក់បន្តថា ចំពោះបញ្ហាដែលប្រជាពលរដ្ឋបានលើកឡើងនាពេលនេះ គឺលោករក ដំណោះស្រាយជូនទាំងអស់ទៅតាមលទ្ធភាពជាក់ស្តែង ពីព្រោះក្តីកង្វល់របស់បងប្អូនក៏ដូច ជាក្តីកង្វល់របស់លោកផងដែរ ពីព្រោះប្រជាពលរដ្ឋនិងអាជ្ញាធរគឺរួមសុខរួមទុកតែមួយ ៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់