ផ្សព្វផ្សាយសារាចរលេខ ០០១ សរ របស់រាជរដ្ឋាភិបាល និងសារាចរណែនាំលេខ ០០៥ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុស្តីពីការកំណត់នីតិវិធីសម្រាប់ការបើកផ្តល់ប្រាក់បៀវត្ស ដល់មន្ត្រីរាជការ

ព្រះសីហនុ ៣ មេសា ២០១៤៖ កាលពីព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៤ សាលាខេត្តព្រះសីហនុបានផ្សព្វផ្សាយសារាចរលេខ០០១ សរ របស់រាជរដ្ឋាភិបាល និងសារាចរលេខ០០៥…

ព្រះសីហនុ ៣ មេសា ២០១៤៖ កាលពីព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៤ សាលាខេត្តព្រះសីហនុបានផ្សព្វផ្សាយសារាចរលេខ០០១ សរ របស់រាជរដ្ឋាភិបាល និងសារាចរលេខ០០៥ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុស្តីពីការកំណត់នីតិវិធីសម្រាប់ការបើកផ្តល់ប្រាក់បៀវត្ស ប្រាក់កម្រៃ ប្រាក់ឧបត្ថម្ភដល់មន្ត្រីរាជការ ដោយមានចូលរួមពីអង្គភាពមន្ទីរជុំវិញខេត្តព្រះសីហនុដើម្បីពង្រឹងសមត្ថភាពមន្ត្រីគ្រប់គ្រង និងបច្ចេកទេស ផ្នែកគ្រប់គ្រងបៀវត្សគណនេយ្យ តាមមន្ទីរអង្គភាព ក្រុង ស្រុក ប្រចាំខេត្តព្រះសីហនុ។

លោក សំ សំអាត អភិបាលរង ខេត្តព្រះសីហនុ មានប្រសាសន៏ថា ការផ្សព្វផ្សាយសារាចរលេខ០០១ និងសារាចរណែនាំលេខ ០០៥ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុស្តីពីការកំណត់នីតិវិធីសម្រាប់ការបើកប្រាក់បៀវត្ស ប្រាក់កម្រៃ ប្រាក់ឧបត្ថម្ភជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធនៅទូទាំងព្រះរាជាណាចក្រកម្ពុជានាពេលនេះដើម្បីផ្តល់នូវចំណេះដឹងថ្មីៗបន្ថែមទៀត សំរាប់ការអនុវត្តកម្មវិធីកែទម្រង់ស៊ីជំរៅរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៥ ។ ការផ្តល់តារាងទូទាត់ប្រាក់បៀវត្សប្រចាំខែ ដើម្បីធានាការបើកផ្តល់បៀវត្សជូនមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ អោយបានរហ័សទាន់ពេលវេលា តាមសារាចរលេខ ០០១ សរ ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ ២០១៤ របស់រាជរដ្ឋាភិបាល និងសារាចរណែនាំលេខ០០៥ សហវ ចុះថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៤ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឆ្លើយតបទៅនឹងតម្រូវការសម្រាប់កិច្ចអភិវឌ្ឍន៏សមត្ថភាព ធនធានមនុស្សនៅខេត្តព្រះសីហនុ ដើម្បីចូលរួមចំណែកក្នុងការអនុវត្តកម្មវិធីកំណែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល ដំណាក់កាលទី៥នេះ ដើម្បីការអនុវត្តនីតិវិធីសម្រាប់ការបើកផ្តល់បៀវត្សប្រចាំខែជូនមន្ត្រីរាជការស៊ីវិល នគរបាលជាតិ យោជិន និងប្រាក់កម្រៃរបស់មន្ត្រីជាប់កិច្ចសន្យា និងបុគ្គលិកអណ្តែត ព្រមទាំងប្រាក់ឧបត្ថម្ភរបស់ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ អោយមានប្រសិទ្ធិភាព។

លោកអភិបាលរងខេត្តព្រះសីហនុបានអោយដឹងបន្ថែមទៀតថា ការផ្សព្វផ្សាយសារាចរលេខ០០១ និងសារាចរលេខ០០៥ របស់រាជរដ្ឋាភិបាលនាពេលនេះ មានគោលបំណងអោយមន្ត្រីមានមុខជំនាញមូលដ្ឋានគ្រឹះសម្រាប់យកទៅអនុវត្តក្នុងការធានាការបើកប្រាក់បៀវត្សជូនមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ បានឆាប់រហ័សទាន់ពេលវេលាប្រចាំខែនីមួយៗ តាមកម្មវិធីកំណែទម្រង់ស៊ីជំរៅរបស់រាជរដ្ឋាភិបាលបាលកម្ពុជាអាណត្តិទី៥ ធ្វើយ៉ាងណាទូទាត់បើកប្រាក់បៀវត្សជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធអោយបានទាន់ពេលវេលា៕ ដោយៈ ស៊ុយ ចាន់ធា

ដកស្រង់ចេញពីគេហទំព័រកម្ពុជាថ្មីៈ http://kpt-news.com/local-news/general-news/6786-2014-04-03-09-01-29.html

ចេញផ្សាយថ្ងៃទី៣ មេសា ២០១៤

ទាញយកសារាចរលេខ០០១ នៅទីនេះ។

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់