សមិទ្ធផលនៃការគាំពារកុមារកម្ពុជា

២០ វិច្ឆិកា ២០១៤៖ យើងសង្កេតឃើញមានការ រីកចម្រើនលើវិស័យអប់រំ ការគាំពារ លើការរស់រានរបស់កុមារ និងការ គាំទ្រឆ្លើយតបនឹងមេរោគ/ជំងឺអេដស៍ ,ក្មេងស្រី ក្មេងប្រុសកាន់តែច្រើនជាងមុន អាចចូលរៀននៅសាលាបឋមសិក្សា ច្រើនជាងពេលណាៗទាំងអស់…

យើងសង្កេតឃើញមានការ រីកចម្រើនលើវិស័យអប់រំ ការគាំពារ លើការរស់រានរបស់កុមារ និងការ គាំទ្រឆ្លើយតបនឹងមេរោគ/ជំងឺអេដស៍ ,ក្មេងស្រី ក្មេងប្រុសកាន់តែច្រើនជាងមុន អាចចូលរៀននៅសាលាបឋមសិក្សា ច្រើនជាងពេលណាៗទាំងអស់ (៩៨ ភាគរយ)។ មានកុមារតិចជាងមុនបាន ស្លាប់មុនអាយុ៥ឆ្នាំ បើធៀបនឹង២៥ឆ្នាំ មុន(ថយពី ១១៦នាក់ មកត្រឹម ៤០នាក់ ក្នុង ១.០០០កំណើតរស់ ចន្លោះពីឆ្នាំ ១៩៩០ និងឆ្នាំ ២០១២)។ ចំនួនអ្នកឆ្លង មេរោគអេដស៍បានថយចុះមកនៅត្រឹម ០,៧ភាគរយ។ ការទទួលបានទឹកពី ប្រភពស្អាតជាងមុន បានកើនឡើងពី ២២ភាគរយ នៅក្នុងឆ្នាំ១៩៩០ ដល់ ៧១ភាគរយ នាពេលបច្ចុប្បន្ននេះ។

ចាប់តាំងពីឆ្នាំ ១៩៨៩មក ចំនួនមណ្ឌលថែទាំកុមារមានការកើន ឡើង ដោយមានកុមារប្រមាណ ១១.៨៦៥នាក់ រស់នៅតាមមណ្ឌល កុមារកំព្រា បើគិតត្រឹមឆ្នាំ២០១៣។  លើសពីនេះ យើងត្រូវការពារកុមារឱ្យ ផុតពីជំងឺនានា តាមរយៈការផ្ដល់ អាហារូបត្ថម្ភ និងសេវាអនាម័យឱ្យ បានកាន់តែប្រសើរជាង។ យើងក៏ត្រូវបន្ដឱ្យកុមារទទួលបាន អាហារូបត្ថម្ភគ្រប់គ្រាន់ នៅឆ្នាំដំបូងៗ នៃអាយុរបស់ពួកគេ ដោយធានាយ៉ាង ណាឱ្យពួកគេទទួលបានការបំបៅដោយ ទឹកដោះម្ដាយ ទទួលបាននូវជំរុញលើក ទឹកចិត្ដនិងគាំទ្រ ដើម្បីឱ្យពួកគេអាច លូតលាស់ប្រកបដោយសុខភាព មាំមួន។

យើងនៅ មានការងារមួយចំនួនដែលត្រូវធ្វើ ដើម្បីធានាថា “គ្រប់សិទ្ធិទាំងអស់របស់ កុមារគ្រប់រូប” ក្លាយជាអាទិភាពរបស់ រដ្ឋាភិបាល ជាមួយនឹងការទទួលស្គាល់ ពីគុណតម្លៃនៃការវិនិយោគនេះ។ កុមារសមនឹងទទួលបានការវិនិយោគ បែបនេះ ហើយវានឹងរួមចំណែកដល់ កំណើនសេដ្ឋកិច្ចកម្ពុជានាពេល អនាគត។

បច្ចុប្បន្ននេះ យើងដឹងច្រើនជាងមុន អំពីរបៀបដែល កុមារអភិវឌ្ឍ ជាពិសេសការអភិវឌ្ឍន៍ ខួរក្បាលរបស់ពួកគេ បើធៀបជាមួយ នឹងកាលពី២៥ ឆ្នាំមុន។ យើងដឹងពីអ្វី ដែលល្អសម្រាប់ការអភិវឌ្ឍន៍ខួរក្បាល ដូចជាអាហារូបត្ថម្ភល្អ អនាម័យ ការ ជំរុញលើកទឹកចិត្ដ ការការពារពីការ រំលោភបំពានជាដើម។ អនាម័យ មិនល្អ នាំឱ្យមានជំងឺផ្សេងៗ ដូចជា ជំងឺរាករូសជាដើម ដែលជាមូលហេតុ ធំៗមួយចំនួន ដែលធ្វើឱ្យមានបញ្ហា កង្វះអាហារូបត្ថម្ភកើតមានឡើង ពីព្រោះវាធ្វើឱ្យបាត់បង់សារជាតិចិញ្ចឹម និងស្រូបយកអាហារបានតិចតួច។

ការវិនិយោគរបស់រដ្ឋាភិបាល មានការកើនឡើងជាងមុន នៅក្នុង វិស័យសំខាន់ៗ ដូចជា អាហារូបត្ថម្ភ សុខភាព អប់រំ និងការផ្ដល់ឱ្យអ្នក ដែលជួបការលំបាកជាងគេនូវវិធានការ ការពារសង្គម ដូចជាការផ្ដល់ជាប្រាក់ ជាមួយលក្ខខណ្ឌដើម្បីឱ្យកុមារអាច បន្ដនៅជាមួយនឹងក្រុមគ្រួសារបាន ទទួលបានការអប់រំប្រកបដោយ គុណភាពនៅតាមសាលារៀន ទទួល បានចំណីអាហារគ្រប់គ្រាន់ និងមិនទៅ រស់នៅតាមមណ្ឌលនានា។ ការធ្វើបែប នេះ នឹងនាំឱ្យកុមារនៅកម្ពុជាក្លាយជា ប្រជាជនមានជំនាញ ដែលអាចជំរុញ កំណើនសេដ្ឋកិច្ចនាពេលអនាគតបាន៕ សង្ខេបចេញពី រស្មីកម្ពុជា

កំណត់សម្គាល់ៈលោកស្រី រ៉ាណា ផ្លាវើ  គឺជានាយិកាអង្គការយូនីសេហ្វប្រចាំប្រទេសកម្ពុជា
ដោយ.លោកស្រី រ៉ាណា ផ្លាវើ ( Rana Flowers)

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់