កម្ពុជា​នឹង​លុបបំបាត់​ជំងឺ​កញ្ជ្រឹល នៅ​ឆ្នាំនេះ និង​ជំងឺ​តេតាណូស នៅ​ឆ្នាំ​២០១៥

ភ្នំពេញ ៩ ឧសភា ២០១៤៖ ប្រទេសកម្ពុជានឹងលុបបំបាត់ជំងឺកញ្ជ្រឹលឱ្យអស់នៅឆ្នាំនេះ មុននឹងឈានទៅលុបបំបាត់ជំងឺតេតាណូសមាតា និងទារកនៅឆ្នាំ២០១៥ ខាងមុខនេះ។

ភ្នំពេញ ៩ ឧសភា ២០១៤៖ ប្រទេសកម្ពុជានឹងលុបបំបាត់ជំងឺកញ្ជ្រឹលឱ្យអស់នៅឆ្នាំនេះ មុននឹងឈានទៅលុបបំបាត់ជំងឺតេតាណូសមាតា និងទារកនៅឆ្នាំ២០១៥ ខាងមុខនេះ។

 

លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានមានប្រសាសន៍ឱ្យដឹងកាលពីពេលថ្មីៗនេះថា បច្ចុប្បន្នមិនមានករណីជំងឺកញ្ជ្រឹល

ណាមួយត្រូវបានរកឃើញទៅលើកុមារនោះទេ។ គឺមិនមានតាំងពីឆ្នាំ២០១២ មកហើយឆ្នាំ២០១៣ក៏មិនមានដែរ។ ដូចនេះនៅឆ្នាំ២០១៤ យើងអាច

នឹងលុបបំបាត់ជំងឺកញ្ជ្រឹល ហើយនឹងទទួលបានវិញ្ញាបនបត្រ ស្តីពីការលុបបំបាត់ជំងឺកញ្ជ្រឹលពីអង្គការសុខភាពពិភពលោកបានហើយ។ ជាងនេះ

ទៅទៀត នៅឆ្នាំ២០១៥ យើងក៏មានគោលដៅ លុបបំបាត់ជំងឺតេតាណូសផងដែរ។

 

លោករដ្ឋមន្ត្រីបានបន្តថា “យុទ្ធនាការផ្តល់ថ្នាំបង្ការបន្ថែម ថ្នាំបង្ការជំងឺ កញ្ជ្រឹល ស្អូច ក្នុងឆ្នាំ២០១៣កន្លងទៅ  ជំរុញឱ្យបានសក្តានុពលនៃការ

សម្រេចគោលដៅបំបាត់ ជំងឺកញ្ជ្រឹលក្នុងឆ្នាំនេះ”។

 

លោកវេជ្ជបណ្ឌិត ឆាំ សំណាង តំណាងអង្គការសុខភាពពិភពលោកបានបញ្ជាក់កាលពីពេលថ្មីៗនេះថា ប្រទេសកម្ពុជានឹងសម្រេចបានគោលដៅ

លុបបំបាត់ ជំងឺកញ្ជ្រឹលរបស់ថ្នាក់ជាតិនឹងថ្នាក់តំបន់របស់អង្គការសុខភាពពិភពលោកផងដែរ។ ម្យ៉ាងទៀត ប្រទេសកម្ពុជាកំពុងស្ថិតនៅដំណាក់កាល

ចុងក្រោយនៃគោលដៅលុបបំបាត់ជំងឺតេតាណូស និងទារកនៅបច្ចុប្បន្ននេះព្រោះថា នៅសល់តែ៣ខេត្តប៉ុណ្ណោះ ដែលនៅមិនទាន់បានសម្រេច

បាននូវគោលដៅនេះ។ លោក សង្ឃឹមថាប្រទេស កម្ពុជានឹងសម្រេចបាននូវគោលដៅលុបបំបាត់ជំងឺតេតាណូស មាតា និងទារកនៅពេលដ៏ខ្លីនេះ ជាមិនខាន។

 

លោកបានបន្ថែមថា “ដើម្បីឱ្យសម្រេចបាននូវគោលដៅទាំងពីរខាងលើទាមទារឱ្យមានអត្រាគ្របដណ្តប់ វ៉ាក់សាំងជំងឺកញ្ជ្រឹលដូសទី១ និងដូសទី២ខ្ពស់។ មានន័យថា កុមារគ្រប់រូបត្រូវទទួលបានវ៉ាក់សាំង ជំងឺកញ្ជ្រឹលដូសទី១ និងទី២ឱ្យបានគ្រប់គ្នាមុនអាយុ២ឆ្នាំ ”។ រីឯជំងឺតេតាណូសវិញ ត្រូវទាមទារឱ្យស្ត្រីទាំងអស់ទទួលបានវ៉ាក់សាំងតេតាណូសគ្រប់ៗគ្នាទៅតាម គោលការណ៍ណែនាំរបស់កម្មវិធីជាតិផ្តល់ថ្នាំបង្ការ ពោលគឺគ្រប់ទារកគ្រប់ កុមារ និងគ្រប់ស្ត្រីទាំងអស់រស់នៅ តំបន់ងាយរងគ្រោះត្រូវតែទទួលបានវ៉ាក់សាំងគ្រប់មុខទៅតាមកម្មវិធីជាតិ ផ្តល់ថ្នាំបង្ការនិងដូចតំបន់ទីប្រជុំជនដែរ។

 

លោកសាស្ត្រាចារ្យ អេង ហួត រដ្ឋលេខាធិការក្រសួងសុខាភិបាលបានទទួលស្គាល់ថា ការបញ្ចូលវ៉ាក់សាំងការពារជំងឺកញ្ជ្រឹលដូសទី២ ឱ្យមានអត្រាគ្របដណ្តប់ខ្ពស់ដូចដូសទី១ ជាកត្តាធានានិរន្តរភាពនៃការលុបបំបាត់ជំងឺកញ្ជ្រឹល។ ប៉ុន្តែអត្រាគ្របដណ្តប់ ដូសទី២ទទួលបានត្រឹមតែ៦៦ភាគរយប្រៀបធៀបនឹងដូសទី១មាន៩៣ភាគរយ។ ចំពោះគោលដៅលុបបំបាត់ ជំងឺតេតាណូសមាតា និងទារកក៏មាន ការយឺតយ៉ាវដែរបើធៀបទៅនឹងបណ្តាប្រទេសក្នុងតំបន់។

 

លោកបានបន្ថែមថា “ការវាយ តម្លៃការសាកល្បងជំហានទី២ ឃើញថាស្រុកប្រតិបត្តិបានលុង សែនមនោរម្យ និងក្រចេះនៅតែមិនទាន់មានលទ្ធភាព

គ្រប់គ្រាន់ក្នុងការសម្រេចគោលដៅលុបបំបាត់ជំងឺតេតាណូសមាតា និងទារកបាននៅឡើយ”៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័រកាសែតរស្មីកម្ពុជាៈ  http://www.rasmeinews.com/local_news/detail?news=MzcxODkzYz&page=21#.U2yM6oGSy0o

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់