ការអប់រំ និង​គាំពារ​កុមារ​តូច​ជា​កិច្ចការ​សំខាន់​ណាស់

ភ្នំពេញ ៦ មិថុនា ២០១៤ ៖ នៅក្នុងឱកាសបើកកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិគាំពារ និងអភិវឌ្ឍន៍កុមារតូច ព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៤ នៅសណ្ឋាគារកាំបូឌីយ៉ាណា ឯកឧត្ដម ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ការអប់រំ និងគាំពារកុមារតូច ជាកិច្ចការសំខាន់ណាស់ ដែលរាជរដ្ឋាភិបាលផ្តោតការយកចិត្តទុកដាក់ឆ្លើយតបទៅនិង…

ភ្នំពេញ ៦ មិថុនា ២០១៤ ៖ នៅក្នុងឱកាសបើកកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិគាំពារ និងអភិវឌ្ឍន៍កុមារតូច ព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៤

នៅសណ្ឋាគារកាំបូឌីយ៉ាណា ឯកឧត្ដម ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ការអប់រំ និងគាំពារកុមារតូចជាកិច្ចការ

សំខាន់ណាស់ ដែលរាជរដ្ឋាភិបាលផ្តោតការយកចិត្តទុកដាក់ឆ្លើយតបទៅនឹង អនុសញ្ញាអន្តរជាតិនានា ពាក់ព័ន្ធនឹងការគាំពារ និងអភិវឌ្ឍន៍កុមារ

តាមរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីការអប់រំនោះ។

 

ឯកឧត្តមបណ្ឌិតបានបញ្ជាក់ថា ដើម្បីគាំទ្រនិងលើកកម្ពស់សិទ្ធិកុមារ ដែលមានអាយុពីសូន្យខែដល់ក្រោម៦ឆ្នាំ ដើម្បីសម្រេចគោលដៅទី១ នៃផែនការ

ជាតិអប់រំសម្រាប់ទាំងអស់គ្នា និងដើម្បីអនុវត្តន៍តាមមាត្រា១៦ នៃច្បាប់ស្តីពីការអប់រំ ដែលបានកំណត់ថា ក្រសួងទទួលបន្ទុកវិស័យអប់រំ និងក្រសួង

ស្ថាប័នពាក់ព័ន្ធត្រូវកំណត់ខ្លឹមសារស្តីពីការគាំពារ និងការអប់រំកុមារតូច ក្រសួងអប់រំ យុវជន និងកីឡាបានរៀបចំគោលនយោបាយជាតិស្តីពីការគាំពារ

និងអភិវឌ្ឍន៍កុមារតូច ដែលត្រូវបានសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីយល់ព្រមកាល ពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១០។

 

ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្រសួងអប់រំបានខិតខំអភិវឌ្ឍន៍វិស័យនេះឲ្យមានវឌ្ឍនភាពឈានឡើងជាលំដាប់ នៅទូទាំងព្រះរាជា

ណាចក្រកម្ពុជា។ ក្នុងនោះមត្តេយ្យសិក្សារដ្ឋមាន ២.៨១៣ មត្តេយ្យសិក្សាសហគមន៍មាន២.៣០៩ មត្តេយ្យសិក្សាឯកជនមាន ៣៤៨ និងកម្មវិធីអប់រំកុមារ

តូចតាមផ្ទះមានម្តាយបង្គោល ២.១២៤ នាក់ និងមានកុមារអាយុពីសូន្យខែដល់ក្រោម៦ឆ្នាំ បានទទួលសេវាអប់រំកម្រិតមត្តេយ្យ ៣១១.១៥៤នាក់។

 

ឯកឧត្ដមបណ្ឌិតបន្តថា ថ្វីត្បិតតែតួលេខនេះបានបង្ហាញអំពីភាពរីកចម្រើនក្តី ប៉ុន្តែរាជរដ្ឋាភិបាលនៅតែខិតខំប្រឹងប្រែងជាបន្តទៀត ដោយជំរុញឲ្យមាន

ការចូលរួមពីគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធដូច ដែលបានកំណត់នៅក្នុងគោលនយោបាយជាតិស្តីពីការគាំពារ និងអភិវឌ្ឍន៍កុមារតូចនោះ៕

អត្ថបទដកស្រង់ចេញពីគេហទំព័រទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់