ក្រុមប្រឹក្សា​ខណ្ឌ​ច្បារអំពៅ ប្រជុំ​សាមញ្ញ​លើក​ទី​៧ លើកឡើង​នូវ​របៀបវារៈ​ចំនួន​៧​មក​ពិភាក្សា និង អនុម័ត

ភ្នំពេញ ២៩ ធ្នូ ២០១៤៖ នៅសាលាខណ្ឌច្បារអំពៅ បានបើកកិច្ចប្រជុំក្រុមប្រឹក្សាខណ្ឌលើកទី៧ អាណត្តិទី២របស់ខ្លួនកាលពីព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៤ ក្រោមវត្តមានលោក អ៊ុំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ លោកស្រីឯក យ៉ាននី អភិបាលរងខណ្ឌច្បារអំពៅនិងមានការចូលរួមពីសមាជិក សមាជិកា ក្រុមប្រឹក្សា អ្នកពាក់ព័ន្ធ ដោយលើកឡើងពីរបៀបវារៈចំនួន៧មកពិភាក្សា និងអនុម័តផងដែរ។

ភ្នំពេញ ២៩ ធ្នូ ២០១៤៖ នៅសាលាខណ្ឌច្បារអំពៅ បានបើកកិច្ចប្រជុំក្រុមប្រឹក្សាខណ្ឌលើកទី៧ អាណត្តិទី២របស់ខ្លួនកាលពីព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៤ ក្រោមវត្តមានលោក អ៊ុំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ លោកស្រីឯក យ៉ាននី អភិបាលរងខណ្ឌច្បារអំពៅនិងមានការចូលរួមពីសមាជិក សមាជិកា ក្រុមប្រឹក្សា អ្នកពាក់ព័ន្ធ ដោយលើកឡើងពីរបៀបវារៈចំនួន៧មកពិភាក្សា និងអនុម័តផងដែរ។

 

ប្រធានក្រុមប្រឹក្សាខណ្ឌច្បារអំពៅ លោក អ៊ុំ ម៉ារ៉េត បានមានប្រសាសន៍ថា ក្រុមប្រឹក្សាខណ្ឌច្បារអំពៅបើកកិច្ចប្រជុំសាមញ្ញលើកទី៧ អាណត្តិទី២នេះដើម្បីលើកឡើងនូវរបៀបវារៈចំនួន៧ មកពិភាក្សាដែលរួមមាន៖

១. ពិនិត្យ និងអនុម័តសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៦ របស់ក្រុមប្រឹក្សាខណ្ឌច្បារអំពៅអាណត្តិទី២
២. ពិនិត្យ និងអនុម័ត សេចក្ដីព្រាងរបាយការណ៍ស្ដីពីការអនុវត្តន៍ការងាររដ្ឋបាលខណ្ឌច្បារអំពៅ ប្រចាំខែធ្នូ ឆ្នាំ២០១៤
៣. ពិនិត្យ និងអនុម័តលើសេចក្ដីព្រាងសេចក្ដីសម្រេច ស្ដីពីគោលការណ៍ណែនាំផ្នែកគោលនយោបាយសម្រាប់ការកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល របស់រដ្ឋបាលខណ្ឌច្បារអំពៅ
៤. ពិនិត្យ និងអនុម័ត សេចក្ដីព្រាងតារាងក្របខ័ណ្ឌអភិវឌ្ឍន៍ខណ្ឌច្បារអំពៅ (តារាង២.២)
៥. ពិនិត្យ និងអនុម័ត សេចក្ដីព្រាងផែនការសកម្មភាពប្រចាំឆ្នាំ២០១៥ របស់គណ:កម្មការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារ
៦. ពិនិត្យ និង អនុម័ត សេចក្ដីព្រាងផែនការថវិកាឆ្នាំ២០១៥ របស់គណ:កម្មការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ
៧. បញ្ហាផ្សេងៗ។

 

លោក ហួត ហ៊ុយ នាយករដ្ឋបាលខណ្ឌច្បារអំពៅបានលើកឡើងពីរបាយការណ៍ប្រចាំខែ ស្តីពីការ អនុវត្តការងាររបស់រដ្ឋបាលខណ្ឌច្បារអំពៅក្នុងនោះផ្នែកសន្តិសុខ សណ្ដាប់ធ្នាប់ សាធារណៈគឺការទប់ស្កាត់ និងបង្ក្រាបសកម្មភាពលួច ឆក់ ប្លន់ បង្ក្រាប និងទប់ស្កាត់សកម្មភាពចែកចាយការចែកចាយនិងជួញដូរគ្រឿងញៀនខុសច្បាប់គ្រប់ប្រភេទ ទប់ស្កាត់ និងបង្ក្រាបអំពើអនាចារ ការជួញដូរស្ត្រី កុមារ អំពើហិង្សាក្នុងគ្រួសារ ទប់ស្កាត់សកម្មភាពក្មេងទំនើង និងដកហូត វត្ថុតាងមួយចំនួនប្រគល់ឲ្យជនរងគ្រោះវិញ។

 

ជាមួយគ្នានោះដែរ លោកស្រី ឯក យ៉ាននី អភិបាលរងខណ្ឌច្បារអំពៅ បានបកស្រាយ បំភ្លឺនូវសំណួរនិងសំណូមពរផ្សេងៗដែលសមាជិកក្រុមប្រឹក្សាបានឡើង ដើម្បីឲ្យរដ្ឋបាលខណ្ឌច្បារអំពៅ មានការកែលំអនូវបញ្ហាខ្វះចន្លោះមួយចំនួនផងដែរ៕

អត្ថបទដកស្រង់ចេញពីគេហទំព័រដើមអម្ពិល

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់