ក្រុមការងារក្រសួងធនធានទឹកបញ្ចប់ ការជួសជុលទំនប់បង្ហៀរទឹក នៅក្រុងច្បារមនហើយ (Fresh News)

កំពង់ស្ពឺ ១ កញ្ញា ២០១៥៖ លោក លឹម វីរក្ស អគ្គនាយករងកិច្ចការបច្ចេកទេស ក្រសួងធនធានទឹក និងឧតុនិយម ដែលបានដឹកនាំក្រុមការងារ ចុះអន្តរាគមន៍ទប់ស្កាត់ ការខូចខាតនៅទំនប់បង្ហៀរ ក្រុងច្បារមន បានឱ្យដឹងថា ក្រុមរបស់លោកបានបញ្ចប់…

កំពង់ស្ពឺ ១ កញ្ញា ២០១៥៖ លោក លឹម វីរក្ស អគ្គនាយករងកិច្ចការបច្ចេកទេស ក្រសួងធនធានទឹក និងឧតុនិយម ដែលបានដឹកនាំក្រុមការងារ ចុះអន្តរាគមន៍ទប់ស្កាត់ ការខូចខាតនៅទំនប់បង្ហៀរ ក្រុងច្បារមន បានឱ្យដឹងថា ក្រុមរបស់លោកបានបញ្ចប់ ការងារជាស្ថាពរហើយ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៥នេះ បន្ទាប់ពីបានប្រតិបត្តិការ អស់រយៈពេលជាងមួយសប្តាហ៍។

លោកបន្តថា «ការងារដែលយើងបានអនុវត្ត នៅជំហានដំបូង គឺយើងបានធ្វើការកាត់ផ្តាច់ ទំនប់បង្ហៀរប្រវែង ១០ម៉ែត្រ ដើម្បីបន្ធូរចរន្តទឹក។ បន្ទាប់មកយើងប្រើប្រាស់ដីអស់ចំនួន ៦២៥ ឡាន ស្មើនឹង ៣.៧៥០ ម៉ែត្រត្រីគុណ ដើម្បីបំពេញច្រាំងស្ទឹង ដែលបានហូរច្រោះបាក់ឡើងវិញ»។

ក្រោយពីបានធ្វើការកិនបង្ហាប់ដី បានត្រឹមត្រូវរួចរាល់ហើយ យើងបានប្រើប្រាស់សម្ភារៈម្យ៉ាង ដែលមានឈ្មោះធា Geo-textile គ្របពីលើដីដែលបានចាក់បំពេញនោះ ដើម្បីទប់ស្កាត់ជម្រាបទឹក។ បន្ទាប់មកទៀត យើងប្រើថ្មភ្នំអស់ប្រមាណជាង ២០០ម៉ែត្រត្រីគុណ តំរៀបពីលើ ដើម្បីបំណែកចរន្ទទឹកផង និងការពារច្រាំងស្ទឹងផង។

លោក លឹម វីរក្ស បន្តថា ចំពោះការងារដែលយើងបានអនុវត្តនេះ គឺគ្រាន់តែជាលក្ខណៈបណ្តោះអាសន្នតែប៉ុណ្ណោះ ឯកិច្ចការដែលត្រូវអនុវត្ត បន្តទៀតនោះ គឺក្រុមការងារនឹងធ្វើការសិក្សា ទៅលើលក្ខណៈបច្ចេកទេស នៃសំណង់នេះ ថាតើត្រូវសាងសង់ឡើងវិញ ឬធ្វើការកែសម្រួល ដើម្បីកុំឱ្យមានផលប៉ះពាល់បន្តទៀត៕

 

ដកស្រង់ពី Fresh News

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់