ព្រឹកនេះ សម្តេចក្រឡាហោម ស ខេង អញ្ជើញប្រកាសចូលកាន់តំណែង អភិបាលខេត្តកំពត លោក ចាន់ ចេស្តា ជំនួសលោក ខូយ ឃុនហ៊ួរ

កំពត ២២ មីនា ២០១៦៖ នៅព្រឹក ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦នេះ នាយករដ្ឋមន្ត្រីស្តីទី សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមជាអធិបតីភាព

កំពត ២២ មីនា ២០១៦៖ នៅព្រឹក ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦នេះ នាយករដ្ឋមន្ត្រីស្តីទី សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងចូល កាន់មុខតំណែងជាអភិបាលខេត្តកំពត ដោយលោក ចាន់ ចេស្តា ត្រូវបានតែងតាំងជា អភិបាលនៃគណៈអភិបាលខេត្តកំពត ជំនួសលោក ខូយ ឃុនហ៊ួរ ដែលត្រូវបានផ្ទេរទៅកាន់មុខតំណែង ជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី។

ពិធីប្រកាសចូលកាន់តំណែងនេះ ប្រារព្ធធ្វើឡើងនៅឯសាលាខេត្តកំពតចាស់ ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ ក្រសួងមហាផ្ទៃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធជុំវិញខេត្តេ ជាច្រើនាក់ផងដែរ។

នៅពេលនេះ លោក ចាន់ ចេស្តា ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា បន្តផ្តល់សេចក្តីទុកចិត្ត ឲ្យឡើងកាន់តំណែងជាអភិបាលខេត្តកំពត ជំនួស លោក ខូយ ឃុនហ៊ួរ ដែលត្រូវឡើងមកកាន់តំណែង ជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី៕ Fresh News

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់