ប្រជាពលរដ្ឋជាង១០០ នាក់ នៅខណ្ឌចំការមន ទទួលអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ

ភ្នំពេញ ១០ កក្កដា ២០១៤៖ អភិបាលរង ខណ្ឌចំការមន លោក ជ គឹមស៊ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៤ នេះ នៅវត្តទួល ទំពូង បានផ្តល់អត្តសញ្ញាណ ប័ណ្ណសញ្ជាតិខ្មែរ ដល់បងប្អូនប្រជាពលរដ្ឋចំនួន១៨៦ នាក់…

ដោយ៖ ដើមអម្ពិល (DAP)-ID:011 Thursday, 10 July 2014 09:29 

http://www.dap-news.com/2011-06-14-02-39-55/90236-2014-07-10-02-29-40.html

ភ្នំពេញ ១០ កក្កដា ២០១៤៖ អភិបាលរង ខណ្ឌចំការមន លោក ជ គឹមស៊ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៤ នេះ នៅវត្តទួល ទំពូង បានផ្តល់អត្តសញ្ញាណ ប័ណ្ណសញ្ជាតិខ្មែរ ដល់បងប្អូនប្រជាពលរដ្ឋចំនួន១៨៦ នាក់។

លោក ជ គឹមស៊ បានថ្លែងឲ្យដឹង តាងនាមឲ្យលោក ព្រំ សំខាន់ អភិបាលខណ្ឌចំការមន នៅព្រឹកនេះ បានផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដល់ប្រជាពលរដ្ឋ៤ សង្កាត់ ក្នុងនោះសង្កាត់ទួលទំពូង១ មានចំនួន ៨៣ នាក់ សង្កាត់ទួលទំពូង២ មានចំនួន១០៣ នាក់ សង្កាត់បឹងត្របែក មានចំនួន៥ នាក់ និងសង្កាត់ផ្សារដើមថ្កូវ មានចំនួន៣៥ នាក់ ។

ជាមួយគ្នានេះ លោក អភិបាលរងខណ្ឌចំការមន ក៏បានបញ្ជាក់ផងដែរថា អត្តសញ្ញាណប័ណ្ណ ដែលផ្តល់ជូន បងប្អូននៅពេលនេះ គឺមិនត្រូវចំណាយ ប្រាក់នោះទេ ប៉ុន្តែចាប់ពីខែកក្កដានេះតទៅ បងប្អូនត្រូវចំណាយ ប្រាក់១ម៉ឺនរៀល ក្នុងការធ្វើ អត្តសញ្ញាណប័ណ្ណ ដែលនេះជាការកំណត់ របស់រាជរដ្ឋាភិបាល។

អភិបាលរងខណ្ឌចំការមន លោក ជ គឹមស៊ ក៏បានផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋ ដែលទទួល អត្តសញ្ញាណ ប័ណ្ណនេះត្រូវរក្សាទុកឲ្យបាន ត្រឹម ត្រូវដើម្បីយកទៅប្រើប្រាស់បម្រើប្រយោជន៍ផ្ទាល់ខ្លួន ជៀស វាង ធ្វេសប្រហែសធ្វើឲ្យបាត់បង់ ព្រោះអាចមានជនខិលខូច យកទៅប្រព្រឹត្ត អ្វីផ្សេងៗ ប៉ុន្តែបើមាន រឿងដូច្នេះត្រូវរាយការណ៍ ទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់