ឆ្នាំ២០១៤ ស្ត្រីមានផ្ទៃពោះ ចំនួនជាង១.៣០០នាក់ បានចូលមក សម្រាលកូន នៅមន្ទីរពេទ្យបង្អែកចម្ការចេក

ព្រះសីហនុ ២៧ មករា ២០១៥៖ ប្រធានមន្ទីរពេទ្យបង្អែកចម្ការចេក ខេត្តព្រះសីហនុ បានឱ្យដឹងថា ស្រ្តីមានផ្ទៃពោះ ដែលបាន ចូលមកសម្រាលកូន ក្នុងឆ្នាំ២០១៤ មានចំ នួនជាង១.៣០០នាក់ ដែលតួលេខនេះ មានការកើនឡើងជាងឆ្នាំ ២០១៣។

ព្រះសីហនុ ២៧ មករា ២០១៥៖ ប្រធានមន្ទីរពេទ្យបង្អែកចម្ការចេកខេត្តព្រះសីហនុ បានឱ្យដឹងថា ស្រ្តីមានផ្ទៃពោះដែលបានចូលមកសម្រាលកូន ក្នុងឆ្នាំ២០១៤មានចំ នួនជាង១.៣០០នាក់ដែលតួលេខនេះ មានការកើនឡើងជាងឆ្នាំ ២០១៣ ។

លោក ហូ សុធី វេជ្ជបណ្ឌិតទទួលបន្ទុកផ្នែកសម្ភព និងជាអនុប្រ ធានមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុបានបញ្ជាក់ថា មន្ទីរពេទ្យបង្អែក មានគ្រែអ្នកជំងឺចំនួន១០០ ក្នុងនោះផ្នែកសម្ភពមានចំនួន១៦គ្រែ ។ ក្នុងឆ្នាំ២០១៤ស្រ្តីមកសម្រាលកូននៅមន្ទីរពេទ្យបង្អែកចម្ការចេក មាន ចំនួន១.៣០០នាក់ ក្នុងនោះសម្រាលដោយវះកាត់មានចំនួន២៥២នាក់ សម្រាលដោយបូមមានចំនួន២២នាក់ និងករណីរលូតមានចំនួន ៦៣ ករណី ។ ក្នុងឆ្នាំ២០១៤ ស្ត្រីដែលចូលមកសម្រាលកូនក្នុងមន្ទីរពេទ្យ បង្អែកទាំងអស់មិនមានការស្លាប់បាត់បង់អាយុជីវិតម្តាយ ឬទារកនោះ ទេ នេះដោយសារតែការយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ ទើបទទួលបានលទ្ធផលល្អបែបនេះ ។

លោកបានបន្តទៀតថា ការចូលមកសម្រាលកូននៅមន្ទីរពេទ្យ បង្អែកចម្ការចេក អ្នកមានផ្ទៃពោះត្រូវបង់លុយចូលហិរញ្ញប្បទានមន្ទីរ ពេទ្យក្នុងម្នាក់ចំនួន៨០.០០០រៀល សម្រាប់ស្រ្តីសម្រាលកូនធម្មតា តាមការកំណត់របស់ក្រសួងសុខាភិបាល ដោយឡែកប្រជាពលរដ្ឋក្រី ក្រដែល ចូលមកសម្រាល មិនតម្រូវឱ្យមានការបង់លុយកាក់នោះទេ ដោយមានអង្គការនៅរង់ចាំជួយ ដើម្បីឱ្យពួកគេចូលមកសម្រាលដោយឥតគិតថ្លៃ ហើយពួកគេទទួលបានថវិកាបន្ថែមប្រចាំថ្ងៃក្នុងការ ទិញសម្ភារ និងបាយបន្ថែមទៀតផង ។

ស្ត្រីឈ្មោះ នេត ទូច អាយុ២២ឆ្នាំរស់នៅស្រុកស្ទឹងហាវ ដែល មានជីវភាពក្រីក្របានចូលមកសម្រាលកូន នៅមន្ទីរពេទ្យបង្អែកខេត្ត បានឱ្យដឹងថា ដោយសារតែមណ្ឌលសុខភាពស្រុកស្ទឹងហាវខ្វះនូវឧប ករណ៍ទំនើប ទើបបញ្ជូនអ្នកស្រីមកសម្រាលកូននៅមន្ទីរពេទ្យបង្អែកចម្ការចេក ដោយបានទទួលសេវាព្យាបាលយ៉ាងល្អដូចជាស្រ្តីមានផ្ទៃ ពោះផ្សេងទៀតផងដែរ ព្រមទាំងមានអង្គការផ្តល់ថវិកាក្នុងមួយថ្ងៃចំ នួន១៥.០០០រៀលបន្ថែមទៀតសម្រាប់ទិញបាយទទួលទាន ។

លោកស្រី សំអ៊ូ សារៀប សមាជិកគណៈកម្មការកណ្តាលសមា គមឆ្មបកម្ពុជា និងជាបុគ្គលិកមន្ទីរពេទ្យបង្អែកចម្ការចេក បានឱ្យដឹងថា នៅពេលប្រទេសជាតិមានការអភិវឌ្ឍប្រជាពលរដ្ឋ ក៏បានធ្វើចំណាក ស្រុកច្រើនមកកាន់ខេត្តព្រះសីហនុ ហើយពួកគេចូលមកទទួលសេវាសុខាភិបាលនៅមន្ទីរពេទ្យរដ្ឋកាន់តែច្រើនឡើង ។ ក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះប្រជាពលរដ្ឋកាន់តែច្រើន បានចូលមកទទួលសេវាសុខាភិបាលនៅមន្ទីរពេទ្យរដ្ឋរបស់យើង ខុសប្លែកកាលពីពេលមុន ដែលពួកគាត់រត់ទៅរកសេវាឯកជនដែលមានតម្លៃខ្ពស់ ។ វា ដោយសារគ្រូពេទ្យរបស់យើង អនុវត្តន៍នូវក្រមសីលធម៌គ្រូពេទ្យយ៉ាង ខ្ជាប់ខ្ជួនចំពោះអ្នកជំងឺ មិនថាអ្នកជំងឺនោះមានឬក្រនោះទេ ធ្វើយ៉ាង ណាគឺព្យាបាលដោយស្មើភាពគ្នាទាំងអស់ ៕

 

ដោយៈ ងូ សុមុនី AKP (26-01-2015) http://www.akp.gov.kh/kh/?p=105181

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់