បញ្ហា​ប្រឈម​របស់​ក្រុមប្រឹក្សា​ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវ​បាន​លើក​ឡើង​ ដោយ​សមាគម​ក្រុមប្រឹក្សា​ថ្នាក់​មូលដ្ឋាន​ខេត្ត​កំពត

កំពត ២២ កក្កដា ២០១៦៖ សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពត កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ បានរៀបចំវេទិកាថ្នាក់ខេត្ត រយៈពេលមួយថ្ងៃក្នុងគោលបំណងលើកយក បញ្ហាប្រឈមសំខាន់ៗដែលក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ជួបប្រទះក្នុងការអនុវត្តការងារ ហើយស្នើសុំឲ្យ ស្ថាប័ន-អង្គភាពជំនាញធ្វើការបកស្រាយបំភ្លឺ។

វេទិកាដែលមានអ្នកចូលរួមចំនួន ២២៥ រូប ត្រូវបានប្រកាសបើកដោយឯកឧត្តម អ៊ឹង ម៉េងហួរ ប្រធានក្រុមប្រឹក្ស ខេត្ត ហើយឯកឧត្តម ចាន់ ចេស្តា អភិបាលខេត្ត ប្រកាសបិទវេទិកា។  លោក លន់ សៀងលី អនុប្រធានសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន បានចូលរួមមានមតិចំណាប់អារម្មណ៍ ផងដែរ។ វេទិកាត្រូវបានរៀបចំឡើងក្រោមការគាំទ្រពី EU-UNDP តាមរយៈគម្រោង ACES។

បញ្ហាប្រឈមដែលបានលើកឡើងក្នុងវេទិការួមមាន៖ ខ្វះសាលាឃុំ សង្កាត់ (ខ្វះសាលាឃុំ ៤៩ លើ ៩៣ ឃុំ សង្កាត់) ការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ការរៀបចំកម្មវិធីវិនិយោគ ការផ្តល់សេវារដ្ឋបាលឃុំ ការងារអត្រានុកូលដ្ឋាន ការងារអត្តសញ្ញាណប័ណ្ណ ការផ្តល់សេវាសុខភាព (ខ្វះមណ្ឌលសុខភាព) និង ការផ្តល់សេវាអប់រំ (សិស្សបោះបង់ចោលការសិក្សា)។

បញ្ហាប្រឈមដែលបានលើកឡើងត្រូវបានបកស្រាយដោយតំណាងស្ថាប័ន-អង្គភាពពាក់ព័ន្ធរួមមាន៖ ទីចាត់ការផែនការនិងវិនិយោគ មន្ទីរហិរញ្ញវត្ថុ រតនាគាខេត្ត មន្ទីរផែនការ មន្ទីរអប់រំ មន្ទីរសុខាភិបាល តំណាងសាលាដំបូង និងស្នងការរងនគរបាលខេត្ត៕

អត្ថបទដកស្រង់ចេញពីគេហទំព័រសម្ព័ន្ធភាពជាតិសមាគមក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់