ខេត្តសៀមរាប៖ ក្រុមការងារនៃគម្រោងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយនៅសហគមន៍មូលដ្ឋាន (CDRR) នៃលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គ.ជ.គ.ម បានរៀបចំសិក្ខាសាលាបញ្ចប់គម្រោងCDRR រយៈពេលមួួយថ្ងៃ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ ក្នុងសណ្ឋាគារប៉ារ៉ាឌី ខេត្តសៀមរាប ដោយមានអ្នកចូលរួមសរុប ចំនួន ១២១នាក់ ស្រី្ត៣៥នាក់ ដែលបានអញ្ជើញមកពីស្រុកគោលដៅទាំង១៨ និងឃុំគោលដៅចំនួន៥៤ ក្នុងខេត្តចំនួន០៦រួមមានខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម និងខេត្តព្រៃវែង។
សិក្ខាសាលាគោលបំណងគឺដើម្បី៖ ១) ធ្វើការផ្សព្វផ្សាយសមិទ្ធផលគម្រោងហេដ្ឋារចនាសម្ព័ន្ធខ្នាតតូចនៃគម្រោងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយនៅសហគមន៍មូលដ្ឋាន (CDRR) និង២) បង្ហាញលទ្ធផលស្តីពី របាយការណ៍វាយតម្លៃបញ្ចប់ការអនុវត្តគម្រោង។
របៀបវារៈនៃអង្គសិក្ខាសាលារួមមាន៖
- មតិស្វាគមន៍លោក ហែម ចន្ធូ តំណាងADB និងមតិបើកសិក្ខាសាលាបញ្ចប់គម្រោង លោកផៃ សុភាព
- បទបង្ហាញពីគោលដំណង និងរបៀបវារៈ
- បទបង្ហាញសមិទ្ធផលគម្រោងហេដ្ឋារចនាសម្ព័ន្ធខ្នាតតូចនៃគម្រោង CDRR
- បទបង្ហាញស្តីពីរបាយការណ៍វាយតម្លៃបញ្ចប់គម្រោងរបស់ក្រុមហ៊ុន SBK
- បែងចែកក្រុមពិភាក្សា និងបទបង្ហាញតាមក្រុមនីមួយៗ
- បទបង្ហាញអំពីលទ្ធផលសិក្ខាសាលាបញ្ចប់គម្រោង។