កិច្ចប្រជុំសាមញ្ញលើកទី១ អាណត្តិទី២ របស់គណៈកម្មាធិការពិគ្រោះយោបល់ កិច្ចការស្រ្តី និងកុមារ ខេត្តសៀមរាប

សៀមរាប ២៨ កក្កដា ២០១៤៖ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ (គ.ក.ស.ក) ខេត្តសៀមរាប បានបើកកិច្ចប្រជុំសាមញ្ញលើកទី១ អាណត្តិទី២ របស់ខ្លួន កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៤ ក្រោមអធិបតីភាព លោកជំទាវ ស៊ិន ណម សមាជិកាក្រុមប្រឹក្សាខេត្ត និងជាប្រធាន គ.ក.ស.ក។

 

សៀមរាប ២៨ កក្កដា ២០១៤៖ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ (គ.ក.ស.ក) ខេត្តសៀមរាប បានបើកកិច្ចប្រជុំ សាមញ្ញ លើកទី១ អាណត្តិទី២ របស់ខ្លួន កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៤ ក្រោមអធិបតីភាព លោកជំទាវ ស៊ិន ណម សមាជិកា ក្រុមប្រឹក្សាខេត្ត និងជាប្រធាន គ.ក.ស.ក។

សមាសភាពចូលរួមនៅក្នុងកិច្ចប្រជុំនេះ រួមមាន សមាជិក គ.ក.ស.ក ខេត្តចំនួន១៤រូប លើ១៥រូប  និងមានតំណាងទីចាត់ការ សាលាខេត្ត ទីប្រឹក្សាគ្រប់គ្រងកម្មវិធីជាតិថ្នាក់ខេត្ត តំណាងអង្គការមិនមែនរដ្ឋាភិបាល និងក្រុមការងារគាំទ្រគ.ក.ស.ក ខេត្តសរុបចំនួន ២៣ នាក់ (ស្រ្តី១១ នាក់)។

ក្នុងកិច្ចប្រជុំលើកទី១នេះ គ.ក.ស.ក ខេត្តបានពិភាក្សាលើចំណុចសំខាន់ៗ មួយចំនួនដូចជា៖ ទី១- អានសេចក្តីសម្រេចលេខ១៩៥ សសរ ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ ស្តីពីការបង្កើតគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ របស់ក្រុមប្រឹក្សា ខេត្តសៀមរាប អាណត្តិទី២ ដែលមានលោកជំទាវ ស៊ិន ណម ជាប្រធាន និងមានសមាជិក១៤ រូបទៀត ទី២- ពិនិត្យរបាយការណ៍ ប្រចាំត្រីមាសទី១ អាណត្តិទី១ ឆ្នាំ២០១៤ ទី៣- ពិនិត្យ និងអនុម័តសេចក្តីព្រាងប្រតិទិនកិច្ចប្រជុំសាមញ្ញទាំង១២ខែរបស់ គ.ក.ស.ក ខេត្ត អាណត្តិទី២ (ខែកក្កដា ឆ្នាំ២០១៤ – ខែមិថុនា ឆ្នាំ២០១៥) ទី៤- ពិនិត្យ និងអនុម័តតំណាង គ.ក.ស.ក ខេត្ត បញ្ជូល ក្នុងគណៈកម្មាធិការសម្របសម្រួលបចេ្ចកទេសខេត្ត ទី៥- ពិនិត្យ និងអនុម័តតំណាង គ.ក.ស.ក ខេត្ត បញ្ជូលក្នុងគណៈកម្មាធិការ រៀបចំដែនដី និងនគរូបនីយកម្ម ទី៦- ពិនិត្យ និងអនុម័តផែនការសកម្មភាពប្រចាំខែសីហា ឆ្នាំ២០១៤ និងបញ្ហាផ្សេងៗ។

បន្ទាប់ពីលោកជំទាវប្រធានអង្គប្រជុំបានមានមតិស្វាគមន៍ និងបើកអង្គប្រជុំរួចមក អង្គប្រជុំបានពិនិត្យ និងអនុម័តលើ សេចក្តីព្រាង របៀបវារៈដោយសម្លេង១៤ លើ១៤ រូប ។ ក្រោយពីបានអនុម័តលើរបៀបវារៈរួចមក អង្គប្រជុំបានពិភាក្សា និងអនុម័តតាម របៀបវារៈ នីមួយៗ ជាបន្តបន្ទាប់។

កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅដោយរលូន និងតាមរបៀបវារៈរហូតដល់ចប់នៅវេលាម៉ោង ១២ និង៣០ នាទីព្រឹក។ អត្ថបទ និងរូបថត ដោយ៖ ជៀប សំអាន ទីប្រឹក្សាគ្រប់គ្រងកម្មវិធីជាតិថ្នាក់ខេត្ត

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់