ពិធី​ប្រគល់ និង​ទទួល​ប្រព័ន្ធ​ធារាសាស្ត្រ​ជា​​អំណោយ​ប្រទេស​អូស្ត្រាលី

កំពត ២១ ឧសភា ២០១៤៖ កាលពីព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៤ នៅស្រុកបន្ទាយមាស មានធ្វើពិធីប្រគល់ និងទទួលប្រឡាយទឹកចំនួន៥ខ្សែជាជំនួយរបស់ប្រទេសអូស្ត្រាលីដែលអនុវត្ត គម្រោង ស្ថាបនាដោយអង្គការ កាវ៉ាក់ (CAVAC) មានតម្លៃជិត៣លានដុល្លារ ដើម្បីជួយដល់កសិករ ប្រមាណ៦០០០គ្រួសារ ក្នុងស្រុកជុំគិរី ស្រុកបន្ទាយមាស និងស្រុកកំពង់ត្រាច។

កំពត ២១ ឧសភា ២០១៤៖ កាលពីព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៤ នៅស្រុកបន្ទាយមាស មានធ្វើពិធីប្រគល់ និងទទួលប្រឡាយទឹកចំនួន៥ខ្សែ

ជាជំនួយរបស់ប្រទេសអូស្ត្រាលីដែលអនុវត្តគម្រោងស្ថាបនាដោយអង្គការ កាវ៉ាក់ (CAVAC) មានតម្លៃជិត៣លានដុល្លារ ដើម្បីជួយដល់កសិករ

ប្រមាណ៦០០០គ្រួសារ ក្នុងស្រុកជុំគិរី ស្រុកបន្ទាយមាស និងស្រុកកំពង់ត្រាច។

 

ពិធីនេះមានការអញ្ជើញចូលរួមជាគណៈអធិបតីពីឯកឧត្ដមខូយ ឃុនហ៊ួរ អភិបាលនៃគណៈអភិបាលខេត្តកំពត លោកជំទាវ អាលីសុន ប៊ើរ៉ូវ

អគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា និងឯកឧត្ដម វេង សាខុន រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម។

 

ក្នុងពិធីប្រគល់ ទទួលនេះ ឯកឧត្ដមខូយ ឃុនហ៊ួរ អភិបាលនៃគណៈអភិបាលខេត្តកំពត បានមានប្រសាសន៍ថា កម្មវិធីកាវ៉ាក់ ជាកម្មវិធីអភិវឌ្ឍធំមួយ

សម្រាប់វិស័យកសិកម្មនៅកម្ពុជា។ តាមរយៈការជួយស្ថាបនា ការផ្សព្វផ្សាយចំណេះដឹងក្នុងការប្រើប្រាស់ពូជ ប្រើប្រាស់ជីធ្វើឱ្យប្រជាកសិករ

ទទួលបានបន្ថែមនូវបច្ចេកទេសនៃការដាំដុះ ក៏ដូចជាការបង្កើនចំណូលសម្រាប់គ្រប់គ្រងជីវភាពគ្រួសារ។ ប្រឡាយទឹកទាំង៥ខ្សែដែលជាជំនួយដ៏

ថ្លៃថ្លារបស់ប្រជាជនអូស្ត្រាលីនេះ គឺជាភ័ព្វសំណាងយ៉ាងខ្ពង់ខ្ពស់ចំពោះប្រជាកសិករក្នុងស្រុកទាំង៣របស់ខេត្តកំពត។

 

ឯកឧត្ដមខូយ ឃុនហ៊ួរ មានប្រសាសន៍បន្តទៀតថា ដូច្នេះដើម្បីទុកជាការតបស្នងសងគុណដល់ម្ចាស់ជំនួយ សូមបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ទឹក

តាមរយៈប្រឡាយទាំងនេះឱ្យអស់ពីលទ្ធភាព។ ម្យ៉ាងទៀតទាំងប្រជាកសិករផ្ទាល់ ទាំងអាជ្ញាធរមូលដ្ឋានចាំបាច់ត្រូវរួមគ្នាថែរក្សាប្រព័ន្ធធារាសាស្ត្រ

ដែលទទួលបានឱ្យនៅគង់វង្សដើម្បីប្រើប្រាស់យូរអង្វែង។

 

ថ្លែងក្នុងឱកាសនោះដែរ លោកជំទាវ អាលីសុន ប៊ើរ៉ូវ អគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជាបាន មានប្រសាសន៍ថាប្រព័ន្ធ ធារាសាស្ត្រទាំង៥ដែលត្រូវ

ប្រគល់ជូនបងប្អូនកសិករក្នុងខេត្តកំពតនាថ្ងៃនេះចំណាយថវិកាវិនិយោគអស់២,៩៥លានដុល្លារអាមេរិក មានសក្ដានុពលស្រោចស្រពលើទំហំ

ផ្ទៃដី៦.៣៦៣ហិកតា និងផ្តល់ផលប្រយោជន៍ជូនកសិករចំនួន៦.៥១៧គ្រួសារ។ ក្នុងនាមប្រជាជនអូស្ត្រាលី លោកជំទាវសូមថ្លែងអំណរគុណចំពោះ

ប្រជាពលរដ្ឋកម្ពុជា និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបានបង្កភាពងាយស្រួលដល់ក្រុមការងារស្ថាបនារហូតសម្រេចជោគជ័យ។

 

សំណេះសំណាល និងផ្ដាំផ្ញើក្នុងឱកាសនោះ ឯកឧត្ដម វេង សាខុន រដ្ឋលេខាធិការក្រសួង ធនធានទឹក និងឧតុនិយមបានមានប្រសាសន៍ថា វិស័យ

កសិកម្មជាកត្តាមួយដ៏សំខាន់នៃកិច្ច សហប្រតិបត្តិការផ្នែកអភិវឌ្ឍរបស់ប្រទេសអូស្ត្រាលីជាមួយកម្ពុជា ដែលវិស័យនេះជាចំណុចស្នូលចំពោះ

កំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងការកាត់បន្ថយភាពក្រីក្រ។ ចាប់ពីឆ្នាំ១៩៨៧មក ការគាំទ្ររបស់ប្រទេសអូស្ត្រាលីលើការអភិវឌ្ឍន៍ផ្នែក

កសិកម្មនៅក្នុងប្រទេសកម្ពុជា ផ្ដោតសំខាន់ទៅលើការស្រាវជ្រាវការផ្សព្វផ្សាយ និងប្រព័ន្ធផលិតកម្មស្រូវពូជ។ តាមរយៈក្រសួង ធនធានទឹក

និងឧតុនិយម អូស្ត្រាលីបានជួយកសិករកម្ពុជាដើម្បីធ្វើឱ្យប្រសើរឡើងនូវសមត្ថភាព គ្រប់គ្រងទឹកក្នុងស្រែ ព្រមទាំងដោះស្រាយផលប៉ះពាល់ដោយ

ការរាំងស្ងួត និងទឹកជំនន់។ ដូច្នេះ បន្ទាប់ពីទទួលបានប្រព័ន្ធធារាសាស្ត្រទាំងនេះ សូមរួមគ្នាថែរក្សាដោយយកចិត្តទុកដាក់បំផុតព្រោះជា

ទ្រព្យសម្បត្តិរួមរបស់បងប្អូនក្នុងមូលដ្ឋានរៀងៗខ្លួន៕ 

អត្ថបទដកស្រង់ចេញពីគេហទំព័រសាលាខេត្តកំពត

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់